ឃាត់ខ្លួនជនសង្ស័យ៥នាក់ជាមុខសញ្ញាជួញដូរនឹងប្រើប្រាស់គ្រឿងញៀន បញ្ជូនទៅតុលាការ

តាកែវ៖ បទបញ្ជាពី លោក ស្នងការ និងមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះបង្ក្រាប ទីតាំងចំនួន០១កន្លែងនៅចំណុចក្នុងភូមិត្រពាំងរុន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ក៏បានធ្វើការឃាត់ខ្លួនជន សង្ស័យចំនួន០៥នាក់នៅថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៦ និង៤០នាទី ៖១-ឈ្មោះ ឈៀង ចំរ៉ុង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងរុន ឃុំឧត្តម សូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ (ជួញដូរ-ប្រើប្រាស់) ២-ឈ្មោះ វង់ ម៉ៃ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ លក់ផ្លែឈើ មានទីលំនៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ (ជួញដូរ-ប្រើប្រាស់) ៣-ឈ្មោះ អំ វណ្ណា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រៃធាតុ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ (ប្រើប្រាស់)៤- ឈ្មោះ សេង ម៉ាប់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិប្របសៀម ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ(ប្រើប្រាស់)៥-ឈ្មោះ ប៉ិច រាជ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិធម្មន័យ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ (ប្រើប្រាស់) និងដកហូតវត្ថុតាងនៅនឹងខ្លួនជនសង្ស័យបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ១២កញ្ចប់តូច-ទូរស័ព្ទចំនួន០៤គ្រឿង – ម៉ូតូចំនួន០១គ្រឿង  និងឧបករណ៍ប្រើប្រាស់មួយចំនួន។ បច្ចុប្បន្ន  ជនសង្ស័យ និងវត្ថុតាង កម្លាំងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត  ចាត់ការតាមនីតិវិធី។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *