មេបញ្ជាការ តំបន់ប្រតិបត្តិការសឹក រងកំពង់ឆ្នាំង នាំយកអំណោយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ ឧបត្ថម្ភដល់ប្រជាពលរដ្ឋត្រូវភ្លើង ឆេះផ្ទះក្នុងស្រុករលាប្អៀរ

កំពង់ឆ្នាំង៖ លោក ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារមនុស្សធម៌ និងក្រុមការងារយេនឌ័ររបស់អង្គភាព សហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទនាំយកអង្ករ ៥០គីឡូក្រាម ស័ង្កសី ៥០សន្លឹក ស៊ីម៉ង់ត៍០៥បេ ទឹកត្រី០២យួរ ទឹកស៊ីអ៉ីវ០២យួរ ត្រីខ០២យួរ មី០២កេស មុង០១ អាវរងា០១  រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់ គ្រួសារប្រជាពលរដ្ឋ ០១គ្រួសារ ដែលត្រូវអគ្គិភ័យឆេះផ្ទះអស់ទាំងស្រុង នៅភូមិព្រីងកោង ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងនោះក៏មានការអញ្ជើញចូលរួម និងសហការឧបត្ថម្ភនូវសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ រួមនឹងថវិកាមួយចំនួន ពីលោក សេង វិចិត្រ អភិបាលនៃគណៈអភិបាលស្រុករលាប្អៀរផងដែរ ។

ក្នុងឱកាសនេះ លោក មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ចូលរួមសោកស្តាយជាទីបំផុតរបស់ សម្តេចធិបតី និងលោកជំទាវ ចំពោះការបាត់បង់ផ្ទះសម្បែងរបស់បងប្អូននាពេលនេះ ។

លោក មេបញ្ជាការ បានផ្តាំ ដល់គ្រួសាររងគ្រោះ ទៅថ្ងៃមុខត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះភ្លើងផ្សែង ដូចពាក្យចាស់ពោលថា “ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ”។

លោក មេបញ្ជាការ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាលោកមេឃុំជើងគ្រាវ ឲ្យជួយសហការសាងសង់ផ្ទះជូនគ្រួសាររងគ្រោះឲ្យបានសមរម្យឡើងវិញ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *