មនុស្ស៦នាក់ស្លាប់ និងជាង១០ នាក់ រងរបួសក្នុងគ្រោះថ្នាក់ ធ្លាក់រថយន្តនៅភ្នំគូលែន

អត្ថបទ៖ ជា ស្រស់
សៀមរាប៖ មនុស្សប្រុសស្រី៦នាក់បានស្លាប់នៅកន្លែងកើតហេតុ និងប្រមាណជា១០នាក់ទៀតរងរបួស ដោយសាររថយន្តធ្លាក់ចំណោទផ្លូវនៅភ្នំគូលែន ។
អធិការស្រុកស្វាយលើ លោក យឹប យ៉ុងឈាង បានឲ្យដឹងថា នៅវេលាម៉ោង១៦ថ្ងៃទី២៧ ខែវិច្ឆិកា នេះ មានរថយន្តរបស់ក្រុមឆៃយ៉ាំ ដែលមកបុណ្យកឋិននៅវត្តលើភ្នំគូលែន បានធ្លាក់ចេញពីផ្លូវដែលមានចំណោទខ្លាំង បណ្តាលឲ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់។ លោកថា មានមនុស្សស្លាប់នៅនឹងកន្លែង៦នាក់ ក្នុងនោះស្រី២នាក់ ចំណែកអ្នករងរបួសធ្ងន់មានប្រមាណជា១០នាក់។
បើទោះជាយ៉ាងនេះក្តី លោកអធិការស្រុក មិនបានបញ្ជាក់អំពីមូលហេតុនៃការធ្លាក់ផ្លូវទេ លោកលោកប្រាប់ថា កំពុងរវល់អន្តរាគមន៍ជញ្ជូនអ្នករងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *