តាកែវ៖ ក្រោយទទួលបានការស្នើសុំពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដោយផ្លូវលំចូលវត្តថ្មកែវ ស្ថិតនៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវអោយជួយជួសជុលផ្លូវលំមួយខ្សែប្រវែងជិត ៣គីឡូម៉ែត្រ ដែលកំពុងជួបការលំបាកខ្លាំងក្នុងការធ្វើដំណើរឆ្លងកាត់ ក្រោយរដូវភ្លៀងធ្លាក់មានចង្ហុកធំៗ ទឹកដក់ ឥឡូវនេះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជារអោយមន្ទីរជំនាញអភិវឌ្ឍន៍ជនបទខេត្ដតាកែវ ធ្វើការជួសជុលឡើងវិញ ដោយចាក់គ្រួសក្រហមហើយ នៅព្រឹកថ្ងៃ ១៣ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ។ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានអោយដឹងថា ក្រោយទទួលបានការស្នើរសុំពីសំណាក់ បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរលើដងផ្លូវលំមួយខ្សែខាងលើ កំពុងមានសភាពលំបាក ក្រោយស្ថាន ភាពរដូវភ្លៀងធ្លាក់ បង្ករអោយផ្លូវមានសភាពខូចខាត មានចង្ហុកធំៗ និងមានទឹកដក់ជាច្រើន ពិបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ឥឡូវនេះត្រូវបានចាប់ផ្ដើមជួសជុល កែលម្អឡើងវិញហើយ បន្ទាប់ពីមានការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ លោក លីវ សំណាង បន្តរថា ការជួសជុលផ្លូវមួយខ្សែនេះ យើងត្រូវឈូស និងគៀរយកដីជ្រាំចេញពីផ្លូវ រួចចាក់ដីគ្រួសក្រហម ពីលើបន្ថែម ដើម្បីធានាអោយបានគុណភាពផ្លូវមានសភាព ធនជាប់បានយូរ ហើយការជួសជុលផ្លូវមួយខ្សែនេះ ដែរអាចប្រើប្រាស់ពេលវេលា មួយសប្ដាហ៍ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមានការយោគយល់ និងសម្រួលការធ្វើដំណើរទៅតាមផ្លូវវៀងនានាដែលទៅបាន។ តំណាងក្រុមប្រឹក្សាឃុំត្រាំកក់ បានអោយដឹងថា ផ្លូវមួយខ្សែនេះជាផ្លូវលំមួយសំខាន់ ដែលតរភ្ជាប់ព្រំប្រទល់ពីស្រុកត្រាំកក់ ខេត្តតាកែវ ដល់ស្រុកអង្គរជ័យ ខេត្តកំពត ដែលអាចអោយបងប្អូនប្រជាពលរដ្ឋរាប់រយគ្រួសារធ្វើចរាចរណ៍ឆ្លងកាត់លើផ្លូវនេះ ដឹកជញ្ជូនកសិផល ដំណាំបន្លែ មកទិញលក់ដូរនៅក្នុងផ្សារត្រាំកក់ផងដែរ។
Related Posts
ប្រជាពលរដ្ឋក្រីក្ររស់នៅជាមួយមេរោគអេដស៍ ចំនួន ១១នាក់ ក្នុងឃុំដំដែកស្រុកសូទ្រនិគម ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា
សៀមរាប៖ នាព្រឹកថ្ងៃទី០៧ ខែ តុលា ឆ្នាំ២០២៣នេះ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបានដឹកនាំក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាសមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខា អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ចំនួន១១នាក់ដែលស្ថិតនៅឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ មានប្រសាសន៍សំណេះសំណាលនាពេលនោះដែរលោកជំទាវ ទុយ…
កិច្ចប្រជុំស្ដីពីការចុះចងក្រងករណីសិក្សាល្អៗ ក្នុងការដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋខេត្ត
សៀមរាប៖ កិច្ចប្រជុំស្តីពីការ ចុះចងក្រងករណីសិក្សាល្អៗ ក្នុងការដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋខេត្ត ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ឌុក ណារ៉េត ទីប្រឹក្សាក្រសួងមហាផ្ទៃ ដោយមាន ការចូលរួមពីលោក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោក លោកស្រីជាប្រធាន…
កម្លាំងគណ:បញ្ជាការឯកភាពស្រុកជលគីរីនៅតែបន្តចុះធ្វើការរុះរើបំផ្លាញចោលររបាំងស្បៃមុង១៣កន្លែងគ្រាដែលជនល្មើសនៅតែលួចលាក់ដាក់នៅកន្កែងផ្សេងបន្លំភ្នែកសមត្ថកិច្ច
ខេត្តកំពង់ឆ្នាំង៖ កម្លាំងគណ:បញ្ជាការឯកភាពស្រុកជលគីរីនៅតែបន្តចុះធ្វើការរុះរើនិងកាប់បំផ្លាញចោលរបាំងស្បៃមុងនៅក្នុងឃុំពាមឆ្កោកស្រុកជល់គីរីខេត្តកំពង់ឆ្នាំង ដែលក្រិមជនល្មើសនៅតែលបលួចដាក់បន្លំភ្នែកសមត្ថកិច្ចនៅក្នុងរដូវទឹកឡើងនិងជារដូវត្រីពងកូន ករណីបានធ្វើឡើង នៅថ្ងៃទី១៨សីហាឆ្នាំ២០២៣។ លោកលោក មុតម៉េង.អភិបាលរងស្រុកជលគីរីដែលដឹកនាំកម្លាំងគណ:បញ្ជាការ ឯកភាពស្រុកបានអោយដឹងថាកម្លាំងគណ:បញ្ជាករឯកភាពស្រុកមាននគបាលស្រុកនិងជលផលស្រុកជលគីរីកងរាជអាវុធហត្ថនៅតែបន្តចុះធ្វើការបង្ក្រាបនៅថ្ងៃនេះដោយដោយមានរយៈពេលពីរ ថ្ងៃមកហើយដោយបានប្រើប្រាស់កាណូតបាឡាស្មាច់៣គ្រឿងប្រើប្រាស់កម្លាំងចម្រុះ៩នាក់ចុះធ្វើសកម្មភាពរុះរើកាប់បំផ្លាញចោលឧបករណ៍នរសាទេបាំងស្បៃមុងខុសច្បាប់ចំនួន១៣កន្លែងនិងរបាំងសាច់អួន៦នៅចំណុចព្រែកតាសួសក្នុងភូមិពាមឆ្កោក.ឃុំពាមឆ្កោក.ស្រុកជលគីរីខេត្តកំពង់ឆ្នាំង។ លោក អភិបាលរងស្រុកជលគីរីដែលដឹកបានដឹកនាំកម្លាំងចុះធ្វើការបង្ក្រាបនៅថ្ងៃនេះបានអោយដឹងថាក្នុងការចុះប្រតិបត្តការបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទខាងលើនេះសមត្ថកិច្ចចម្រុះបានធ្វើការរុះរើនិងបំផ្លាញចោលរបាំងស្បៃមុង១៣កន្លែងប្រវែងម៉ែត្រ៥០០ម៉ែត្របំផ្លាញចោលលបលូស្បៃមុង១៣គ្រឿងបង្គោល២០០ដើមចោលហើយបានចាក់លែងកូនត្រីទៅក្នុងបឹងវិញផងដែរ។ ដោយឡែកនៅក្នុងកិច្ចប្រតិបត្តការការបង្ក្រាបបទល្មើសនេសាទក្នុងរដូវទឹកទន្លេឡើងត្រីពងកូនខាងលើនេះគេនៅតែមិនដែលឃើញសមត្ថកិច្ចខាងណាមួយដែលឃាត់ខ្លួនជនល្មើសបានម្តងណាឡើយហើយក្រុមជនល្មើសរកស៊ីបទល្មើសនេសាទខាងលើតែងតែដឹងខ្លួនជាមុនហើយបានគេច ខ្លួនបាត់ពីកន្លែងរបាំងទាំងនោះរហូត ។ តែបើទោះជាយ៉ាងណាលោក.លោក.មុតម៉េង អភិបាលរងស្រុកជលគរីដែលដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពស្រុកបានធ្វើការអំពាវនាវតាមរយ:ប្រពន្ធផ្សព្វផ្សាយដល់បងប្អូនប្រជានេសាទទាំងអស់កុំធ្វើកានេសាទដោយឧបករណ៍ណាដែលច្បាប់ជលផលហាមឃាត់និងកុំធ្វើការនេសាទនៅក្នុងរដូវទឹកបិតនេសាទហើយក៍ជារដូវត្រីពងកូនពិសេសកុំកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រត្រីនិងថនិកសត្វពងកូននិងរក្សានីរន្តរភាពពូជត្រីសម្រាប់កូនចៅជំនាន់ក្រោយផងដែរ ៕