ជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយប្រតិភូក្រុងDalian ខេត្តLiaoning នៃសាធារណរដ្ឋ ប្រជាមានិតចិន

សៀមរាប៖ គណៈប្រតិភូក្រុងDalian ខេត្តLiaoning ដឹកនាំដោយលោក Wang Tianwei ប្រធានគណៈកម្មាធិ ការអចិន្ត្រៃយ៍សភាប្រជាជនក្រុងDalian និងសហការី បានចូលជួបសម្តែងការគួរសម ពិភាក្សាការងារ មួយចំនួន ជាមួយឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាល លោក លោកស្រី នាយក នាយករងទីចាត់ការ នៅសាលាខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ២០២៣។
មានប្រសាសន៍នោះដែរលោក Wang Tianwei ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនក្រុងDalian បានធ្វើ ការបញ្ជាក់អំពីគោលបំណងរបស់ប្រតិភូ គឺសំដៅលើការចងសម្ព័ន្ធមេត្រីភាពរវាងក្រុងDalian និង ខេត្តសៀមរាប ដើមី្បធ្វើការ ចុះហត្ថលេខាយោគយល់គ្នា ក្នុងកិច្ចសហប្រតិបត្តិការ រវាងក្រុង និងខេត្តទាំងពីរ ដោយផ្តោតលើវិស័យ អប់រំ វប្បធម៌ កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម កីឡា និង វិស័យផ្សេងៗទៀត។ លោកក៏បានលើកឡើងអំពីស្ថានភាពភូមិសាស្ត្រ សេដ្ឋកិច្ចរបស់ ក្រុងDalian នៃសាធា រណរដ្ឋប្រជាមានិតចិន ព្រមទាំងបានគូសបញ្ជាក់ ក្រុងDalian ជាក្រុងមួយមានយន្តហោះផ្ទាល់ និង ធ្វើ ការហោះហើរផ្ទាល់ឆ្ពោះមកកាន់ខេត្តសៀមរាប ដើមី្បបង្កើននូវវិស័យទេសចរណ៍ សំដៅឲ្យខេត្ត ក្រុងសម្ព័ន្ធមេត្រីទាំងពីរ មានការរីក ចម្រើនទៀតផង។ ក្នុងនោះដែរប្រធានប្រតិភូ ក៏បានសំណូមពរដល់ប្រធានក្រុមប្រឹក្សាខេត្ត ធ្វើការជួយ ជម្រុញដល់កិច្ច សហប្រតិបត្តិការរវាងខេត្តក្រុងទាំងពីរ ឲ្យបានដំណើរការទៅដោយរលូន ព្រមទាំងមានសង្ឃឹមជឿជាក់ថា ក្រុមប្រឹក្សាក្រុង Dalian និង ក្រុមប្រឹក្សាខេត្តសៀមរាប ក៏ដូចរដ្ឋបាលខេត្ត ក្រុងទាំងពីរមានកិច្ចប្រតិបត្តិការល្អនឹងគ្នាយ៉ាងស្អិតរមួត សំដៅការ អភិវឌ្ឍខេត្ត ក្រុងទាំងពីរទៅអនាគត។ លោកប្រធានប្រតិភូ ក៏បានស្នើសុំដល់ប្រាធនក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តសៀមរាប ចាត់តាំងរៀបចំប្រតិភូទៅធ្វើការទស្សនកិច្ចសិក្សាស្វែងយល់នៅក្រុងDalianខេត្ត Liaoning ផងដែរ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ក៏ដូចលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាល និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូក្រុងDalian ខេត្ត Liaoning ដែលបានចូលជួបសម្តែងការគួរសមនាពេលនេះ ព្រមទាំងបានបង្ហាញអំពីភូមិសាស្ត្រខេត្តសៀមរាប ដែលខេត្តមានសក្តានុពលទៅលេីវិស័យទេសចរណ៍ និង វិស័យកសកម្ម។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថាខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន បានចងសម្ព័ន្ធមេត្រីភាព និងបានធ្វើកិច្ចសហប្រតិបត្តិការ ជាមួយខេត្ត-ក្រុង ចំនួន ៣០ នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈអនុស្សរណៈ នៃការយោគយល់គ្នា ចំនួន០៩ខេត្ត-ក្រុង កិច្ចព្រមព្រៀង ចំនួន ០៦ខេត្ត-ក្រុង និង លិខិតផ្តួចផ្តើម ចំនួន ១៥ខេត្ត-ក្រុង ។ ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយខេត្ត-ក្រុងទាំងនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និង លោកអភិបាលរងខេត្ត ក៏បានស្នេីដល់ប្រតិភូ សូមនាំអ្នកវិនិយោគទុន ក៏ដូចជាប្រជាជនចិន ដេីម្បីធ្វេីការវិនិយោគនៅប្រទេសកម្ពុជា ពិសេសវិនិយោគនៅខេត្តសៀមរាប ដែលជាខេត្តមានសក្តានុពលលេីវិស័យទេសចរណ៍ និង វិស័យកសិកម្ម។ ឯកឧត្តមក៏បានបញ្ជាក់ថា ការបង្កើតអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាព ដើមី្ប ផ្សព្វផ្សាយ អំពី វប្បធម៌ អរិយធម៌ និងលើកកម្ពស់ការអភិវឌ្ឍន៍វិស័យផ្សេងៗ ក្នុងខេត្ត ក្រុងទាំងពីរ ឲ្យកាន់តែមានភាពរីកចម្រើន ។ ការចុះកិច្ច ព្រមព្រៀងនោះដែរ ភាគីទាំងពីរ បានគាំទ្រនិងជម្រុញលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ សុខភាព កីឡា និង វិស័យ ផ្សេងៗទៀត ព្រមទាំងធ្វើការផ្លាស់ប្តូរដំណើរទស្សនកិច្ចសិក្សា និង ចែករំលែកបទពិសោធន៍ ក្នុងគោលបំណងបង្កើនសមត្ថភាពដល់មន្ត្រី នៃខេត្តក្រុងទាំងពីរទៀតផង។ ឯកឧត្តមក៏បានធ្វើការឆ្លើយតបផងដែរ អំពីការអញ្ជើញរបស់ប្រតិភូ រដ្ឋបាលខេត្ត និងធ្វើការជ្រើសរើសនូវពេលវេលាសមស្របណាមួយ រៀបចំប្រតិភូ ទៅទស្សនកិច្ចសិក្សានៅក្រុងDalian ផងដែរ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *