សមត្ថកិច្ចនៃស្នងការ នគបាលខេត្តកំពង់ឆ្នាំងឃាត់ខ្លួនឃាតករ កាប់សម្លាប់យុវជនម្នាក់ត្រឡប់មកពីមើលល្ខោន

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៥ ខែវិច្ឆិការ ឆ្នាំ២០២៣ សមត្ថកិច្ចនៃស្នងការនគបាលខេត្តកំពង់ឆ្នាំងសហការជាមួយនគបាលមូលដ្ឋានបានធ្វើការឃាត់ខ្លួនបាន ជនសង្ស័យជាឃាតករដែលកាប់យុវជនម្នាក់ក្រោយត្រឡប់មកពីមើលល្ខោនយ៉ាងព្រៃផ្សៃបណ្តាលឲ្យស្លាប់នៅ ពេលដែលបញ្ជូនមកសង្គ្រោះបន្ទាន់បានមួយយប់។

សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងថានៅម៉ោងប្រមាណ១០ និង១៥នាទី យប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ យុវជនម្នាក់ត្រូវជនមិនស្គាល់មុខលួចកាប់នៅគ្រាដែលត្រឡប់មកពីមើលល្ខោន នៅវត្តថ្មកែវ ស្ថិតក្នុងភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ តែជាអកុសល្យបានស្លាប់ បន្ទាប់ពីបានបញ្ជូនទៅព្យាបាលបានមួយយប់ ដោយសាររបួសធ្ងន់ធ្ងរពេក។

ជនរងគ្រោះមានឈ្មោះ សុន ខាត់ អាយុ១៨ឆ្នាំ មានទីលំនៅភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ដោយឡែកជនសង្ស័យដៃដល់ជាឃាតករ ត្រូវសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងសហការជាមួយនគបាលស្រុកនិងប៉ុសន៍រដ្ឋបាលធ្វើការស្រាវជ្រាវឃាត់ខ្លួនបានហើយ នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីរត់គេចខ្លួនបានត្រឹមតែមួយថ្ងៃ។

បើយោងតាមប្រភពពីសម្ថកិច្ចឲ្យដឹងថា ជនសង្ស័យក្នុងករណីឃាតកម្មខាងលើនេះមានឈ្មោះ សុវណ្ណ ដែន អាយុ១៨ឆ្នាំ រស់នៅភូមិស្រងាំទេ ឃុំប្រស្និប ស្រុរលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យបានសារភាពថាជារឿងគំនុំរវៀងក្រុមនិងក្រុមទើបឈានដល់ករណីកាប់សម្លាប់យ៉ាងសាហាវបែបនេះ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការសាកសួរនិងស្រាវជ្រាវរកបក្ខពួកជនដៃដល់ដែលឌុបជនសង្ស័យ ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះនាំយកមកផ្តន្ទាទោសតាមនិតិវិធី៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *