ក្រុមចោរកាត់សោទ្វារបន្ទប់ក្រោមផ្ទះ លួចយកម៉ូតូ១គ្រឿងបាត់ នៅភូមិក្បាលថ្នល់ ឃុំតាជេស ដោយសុវត្ថិភាព

កំពង់ឆ្នាំង៖ ជនពុំស្គាល់មុខបានសកាត់កម្មភាពកាត់សោទ្វារបន្ទប់ ក្រោមផ្ទះលួច យកម៉ូតូមួយគ្រឿងទៅដោយសុវត្ថិភាព ខណៈដែលម្ចាស់កំពុងតែលង់លក់។ហេតុការណ៍នេះបានកើតឡើងនៅវេលា ទៀបភ្លឺថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិក្បាលថ្នល់ ឃុំសែបស្រុកកំពុងត្រឡាច។

ប្រភពពីសមត្ថកិច្ចនគបាលប៉ុស្តិ៍ រដ្ឋបាល ឃុំសែបលោក កែវ សារិទ្ធ បានឲ្យដឹងថ្ងៃដដែលនេះថាម្ចាស់ម៉ូតូរងគ្រោះដែលត្រូវ ចោរលួចម៉ូតូមាន ឈ្មោះ សួសចាន់ វិអុល  អាយុ២៩ឆ្នាំ មានទីលំនៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ស្រុករលាបៀរ មកបានប្រពន្ឋ ឈ្មោះ សែត ណែត អាយុ ៣២ឆ្នាំ ជាកម្មកររោងចក្រ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

ប្រភពសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលខាងលើដដែលបានបន្តថា ខណៈដែលម្ចាស់ម៉ូតូកំពុងតែដេកលង់លក់ ហើយនៅម៉ោង ៤រៀបភ្លឺងើបឡើងដើម្បីដាំបាយទៅធ្វើការរោងចក្រស្រាប់តែត្រូវបានជនពុំស្គាល់មុខចូលកាត់សោទ្វារបន្ទប់ក្រោមផ្ទះ លួច យកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម C 125 ពាក់សាកលេខកំពង់ឆ្នាំង1J. 21 85 យកទៅបាត់ដោយសុវត្ថិភាព ។

ម្ចាស់ម៉ូតូអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និង សមត្ថកិច្ច បើបានឃើញម៉ូតូដូចមានស្លាកលេខខាងលើ សូមមេត្តាចាប់ឃាត់ឱ្យផង៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *