មនុស្សប្រុសស្រី៥នាក់ បានរងរបួសធ្ងន់និងស្រាល ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនិងម៉ូតូនៅចំណុចផ្លូវវាងក្រុង

កំពង់ឆ្នាំង៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងម៉ូតូបុកបណ្តាលអោយមនុស្សប្រុសស្រី៥នាក់បានរងរបួសធ្ងន់និស្រាល លើកំណាត់ផ្លូវជាតិលេខ៥ត្រង់ចំណុច ផ្លូវវាងក្រុងបំបែកជា៤ ស្ថិតក្នុងភូមិត្រោកលិច ឃុំស្រែថ្មី ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង៩និង១០នាទីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

លោកវីរៈសេនីយ៍ទោ កងសំអឿន អធិការនគរបាលសណ្ដាប់ធ្នាប់ស្រុករលាបៀរ បានប្រាប់អោយដឹងថាតាមរយៈទូរស័ព្ទនៅវេលារសៀលម៉ោង ៣និង៣៥ នាទីថ្ងៃទី ២២ កញ្ញា ២០២៣ នេះថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងរវាងម៉ូតូនិងម៉ូតូបុក១គ្រឿងម៉ាកវ៉េវពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1P-13.64 បើកបរដោយឈ្មោះ វ៉ាន់សុខឿនភេទប្រុសអាយយ៤២ឆ្នាំរងរបួសស្រាលរស់នៅក្នុងភូមិក្រាំងវែងឃុំស្នាអន្សារស្រុកក្រគរខេត្តពោធិ៍សាត់រួមដំណើរជាមួយនឹងប្រពន្ធឈ្មោះស័នហ៊ុចភេទស្រីអាយុ 38 ឆ្នាំរងរបួសធ្ងន់និងកូនស្រីម្នាក់ទៀតឈ្មោះខឿនស្រីនាថអាយុ ៤ ឆ្នាំរងរបួសស្រាល បើកបរទិសដៅពីជើងមកត្បូងមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូមួយគ្រឿងទៀតម៉ាកC100ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង1D-1871 បើកបរដោយឈ្មោះនងកុំសួរភេទប្រុសអាយុ ៧១ឆ្នាំរងរបួសធ្ងន់អ្នករួមដំណើរជាមួយឈ្មោះខាត់អ៊ន អាយុ ៦៧ឆ្នាំរងរបួសធ្ងន់រស់នៅក្នុងភូមិគល់គុកឃុំស្រែថ្មីស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងធ្វើដំណើរខ្វែងទិសគ្នា។

ក្រោយពេលកើតហេតុសមត្ថកិច្ចនិងប្រជាពលរដ្ឋបានហៅរថយន្តមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដឹកបញ្ជូន ទៅសង្គ្រោះ បន្ទាន់ភ្លាមៗ។

បច្ចុប្បន្នជនងគ្រោះថ្នាក់ចរាចរណ៍ប្រុសស្រីទាំង៥នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

បើតាមការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ចនគបាលចរាចរណ៍ស្រុកកំពង់លែង ដែលបានចុះដល់កន្លែងគឺបណ្តាលមកពីការបើកបរខ្វះការយល់ដឹងអំពីផ្លូវអាទិភាព និងផ្លូវដែលបាត់បង់អត្ថភាពបស់ខ្លួន អ្វីដែលគួរយល់ដឹងជាងនេះទៅទៀត គឺភាគីអ្នកបើកបរទាំងសងខាងបើកបរខ្វះការប្រុងប្រយ័ត្នទាំងអស់គ្នា ដោយសារតែទីនោះគឺជាចំណុចផ្លូវបំបែកជា៤ហេតុនេះបើទោះជាផ្លូវដែលជា
អាទិភាពរបស់ខ្លួន ហើយខ្វះការប្រុងប្រយ័ត្នបើកបរក្នុងផ្លូវឆ្លងកាត់ជា៤ ។

សូមបញ្ជាក់ថា: នៅលើកំណត់ផ្លូវជាតិលេខ៥ត្រង់ចំណុចផ្លូវបំបែកជា៤ខាងលើនេះ កន្លងមកតែងតែជួបគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ចាប់តាំងពីបើកឱ្យដំណើរការមក ហើយ កន្លងមកមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង តែងបានសហការជាមួយសមត្ថកិច្ចនគរបាល ចរាចរណ៍ កម្លាំងកងរាជអាវុធហត្ថខេត្តប្រជាការពារ និងអាជ្ញាធរមូលដ្ឋាន ចុះធ្វើការផ្សព្វផ្សាយអប់រំណែនាំស្ដីពីច្បាប់ចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវទាំងអស់នៅទីនោះជាច្រើនលើកច្រើនសារ នឹងបានចែកនូវខិតប័ណ្ណអប់រំស្ដីពីច្បាប់ចរាចរណ៍ដល់អ្នកធ្វើដំណើរជាញឹកញាប់ផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *