ព្រះទេពមុនី សុខ ថាន និមន្តសាកសួរសុខទុក្ខនាំយកបច្ច័យរបស់ព្រះអង្គ មន្រ្តីសង្ឃនិមន្តអម និង ថវិការបស់ឯកឧត្តមឧកញ៉ា ទៀង ថៃ និង លោកជំទាវបណ្ឌិត វណ្ណ លុយ ចែកជូនកុមារកំព្រា និង អ្នកគ្រូគ្រប់គ្រងសរុប ២៥ នាក់ និង រៀបចំអាហារ១ ពេលជូនកុមារ នៅក្នុងមណ្ឌលកំព្រាខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ព្រះទេពមុនី សុខ ថាន ព្រះរាជគណៈថ្នាក់ចត្វា ឧត្តមទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះធម្មវង្សាធិបតី  ព្រះមេគុណខេត្តកំពង់ឆ្នាំង និមន្ត អមដោយ ព្រះរតនមុនីញាណ កែវ មុនី ព្រះធម្មធរគណខេត្ត ព្រះសរណមង្គលប៉ុណ្យ ប៊ុនជីង ព្រះសមុហ៍គណខេត្ត ព្រះសិរីធម្មញាណ នុច មុនី ព្រះលេខាធិការគណខេត្ត ព្រះវិមលញាណ ឆន ឆុង ព្រះអនុគណក្រុងកំពង់ឆ្នាំង ព្រះសិរីមង្គលមុនី ម៉ុច សៅលី ព្រះជំនួយការសាលាគណខេត្តលោក សរ លាង ប្រធានមន្ទីរធម្មការ និង សាសនាខេត្ត លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ត បាននិមន្ត និង អញ្ជើញ សាកសួរសុខទុក្ខ នាំយកបច្ច័យរបស់ ព្រះអង្គមន្រ្តីសង្ឃនិមន្តអម និង ថវិការបស់ឯកឧត្តមឧកញ៉ា ទៀង ថៃ និងលោកជំទាវបណ្ឌិត វណ្ណ លុយ នាយិកាក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិច និង ជាអនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ចែកជូនកុមារកំព្រា និង អ្នកគ្រូគ្រប់គ្រងសរុប២៥ នាក់ និង រៀបចំអាហារ១ ពេលជូនកុមារ នៅក្នុងមណ្ឌលកំព្រាខេត្តកំពង់ឆ្នាំង ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

មានសង្ឃដីកាសំណេះសំណាលក្នុងឱកាសនោះព្រះទេពមុនីសុខ ថាន បានមានសង្ឃដីកាថាៈ ព្រះពុទ្ធសាសនាផ្សារភ្ជាប់សង្គម និង សកម្មភាពមនុស្សធម៌ និង ដើម្បីចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ញោម សម្តេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់និងគិតគូរពីសុខទុក្ខកុមារកំព្រាគ្រប់ទីកន្លែងដើម្បីអោយចៅៗបានសិក្សារៀនសូត្រដូចកុមារដទៃទៀត។

ព្រះទេពមុនី សុខ ថាន បានមានសង្ឃដីកាផ្តាំផ្ញើដល់ចៅៗ អោយចេះ ស្រឡាញ់គ្នាដូចបងប្អូន ខិតខំថែទាំសុខភាព និងខិតខំរៀនសូត្រព្រោះក្មួយៗជាទំពាំងស្នងឬស្សី ត្រូវដើរតាមល្អ ជៀសអោយឆ្ងាយពីគ្រឿងញៀន និង អំពើអប្បាយមុខផ្សេងៗដែមសង្គមស្អប់ខ្ពើម ក្មួយៗពិតជាក្លាយខ្លួនជាមនុស្សល្អ និងមានប្រយោជន៍សំរាប់អនាគតខ្លួន គ្រួសារ និងសង្គមជាតិ។

លោកស្រី ឈិត សុទ្ធា នាយិកា មណ្ឌលកុមារកំព្រា ខេត្តកំពង់ឆ្នាំង បានអោយដឹងថាៈ កុមារកំព្រានៅក្នុងមណ្ឌលសរុបមានចំនួន៣២ នាក់ កំពុងរៀនសូត្របណ្តុះបណ្តាលវិជ្ជាជីវនៅក្នុងខេត្ត និង នៅភ្នំពេញ កុមារកំពុងស្នាក់នៅក្នុងមណ្ឌលមានចំនួន២២ នាក់ និង គ្រូគ្រប់គ្រងចំនួន៣នាក់។

សូមបញ្ជាក់ថាៈ ព្រះទេពមុនី សុខ ថាន ព្រះរាជគណៈថ្នាក់ចត្វា ព្រះធម្មវង្សាធិបតី ព្រះមេគណខេត្តកំពង់ឆ្នាំង និង មន្រ្តីសង្ឃនិមន្តអម បានឧបត្ថម្ភ បច្ច័យចំនួន ៥៥០.០០០រៀលអង្ករ២៥០ គីឡូក្រាម ត្រីខ១កេសធំ,មី២កេស,ទឹកសុទ្ធ៥
កេស ,ភេសជ្ជៈកូកា២កេស និង ចែកថវិកាដល់កុមារកំព្រានិងអ្នកគ្រប់គ្រង២៥នាក់ ម្នាក់ៗទទួលបាន២៥០០០រៀល និង សម្រាប់អាហារ ឯកឧត្តម ឧកញ៉ា ទៀង ថៃ និង លោកជំទាវ បណ្ឌិត វណ្ណ លុយ ឧបត្ថម្ភថវិកា ១,០០០,០០០រៀល និង ព្រះសិរីមង្គលមុនី ម៉ុច សៅលី ព្រះជំនួយការសាលាគណខេត្តឧបត្ថម្ភបច្ច័យ ២០ម៉ឺនរៀល៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *