អភិបាលរងខេត្តលោក យ៉ង ភិរម្យ បានមានប្រសាសន៍ថា ការបិទផ្សាយជាសាធារណៈឯកសារនៃការវិនិច្ឆ័យដីធ្លី លក្ខណៈជាប្រព័ន្ធមានសារៈសំខាន់សម្រាប់ម្ចាស់ដី

កំពង់ឆ្នាំង៖ លោក យ៉ង់ ភិរម្យ អភិបាលរង ខេត្តកំពង់ឆ្នាំង បានមាន ប្រសាសន៍ថា ការបិទផ្សាយ ជាសាធារណៈ ឯកសារនៃការ វិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិត្យផ្ទៀង ផ្ទាត់មើលពីភាពត្រឹមត្រូវ ពិតប្រាកដលើដីរបស់ខ្លួន មុននឹងវាស់ វែងចេញប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)នោះ។

លោក យ៉ង់ ភិរម្យ បានមានប្រសាសន៍បែបនេះក្នុងពិធីបិទផ្សាយជា សាធារណៈនូវឯកសារ នៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធ នៅភូមិត្រពាំងរាំង ឃុំអភិវឌ្ឍ ស្រុកទឹកផុស នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានចូលរួមពីលោក ឈុន សុខកុម្ភ: អនុប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្មសំណង់ និង សូរិយោដីខេត្ត លោកអភិបាលរងស្រុក មន្រ្តីជំនាញនិងប្រជាពលរដ្ធជាម្ចាស់អចនវត្ថុ។

លោក យ៉ង់ ភិរម្យ បានមានប្រសាសន៍បន្តថាៈ ការបិទ ផ្សាយនូវឯកសារនៃការវិនិច្ឆ័យដីធ្លីនេះ មានកាលកំណត់តែ ក្នុងរយៈពេល១៥ថ្ងៃប៉ុណ្ណោះ ក្រោយការបិទផ្សាយនេះទៅ ហេតុនេះសូមបងប្អូនម្ចាស់ដីទាំងអស់ត្រូវតែប្រញាប់ប្រញាល់ ទៅពិនិត្យមើលឱ្យបានគ្រប់គ្នា អាជ្ញាធររដ្ឋបាលដីធ្លីខេត្ត បានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ព្រោះមាន សារៈសំខាន់ណាស់ ដល់ប្រជាពលរដ្ឋ ម្ចាស់ដី ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើប្លង់រឹងលើដីធ្លី ដើម្បីធានានូវសិទ្ធិ ធ្វើជាម្ចាស់ កាន់កាប់ ជាឯកសារសំអាងរឹងមាំបើមានជម្លោះដី ពិសេសទៀតនោះ បានធ្វើឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់ បន្ថយយ៉ាងច្រើនទៀតផង។

លោក យ៉ង់ ភិរម្យ បានមានប្រសាសន៍បន្តទៀតថាៈក្នុងនាមឱ្យអាជ្ញាធរខេត្ត ប្រជាពលរដ្ឋទាំងអស់ទូទាំង ខេត្តកំពង់ឆ្នាំង សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិ បាលកម្ពុជា ក្រសួងរៀបចំដែន ដីនគររូបនីយកម្ម និងសំណង់ ដែលបានបង្កើតឱ្យមានការចុះ បញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ឡើងជូនប្រជាពលរដ្ឋ។

ជាមួយនោះអភិបាលរងខេត្ត ក៏បានកោតសរសើរ ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបាន និងកំពុងបន្តប្រឹង ប្រែងក្នុងដំណើរការចុះ បញ្ជីដីធ្លីជូនប្រជាពលរដ្ឋ នៅតាមតំបន់ គោលដៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

អភិបាលរងខេត្តបានបានផ្តាំផ្ញើដល់មន្ត្រីជំនាញ អាជ្ញាធរគ្រប់ជាន់ ថ្នាក់រួម និងប្រជាពលរដ្ឋ ត្រូវបន្តការយកចិត្តទុកដាក់ចូលរួម សហការឱ្យបានល្អថែមទៀត ដើម្បីជំរុញឱ្យការអនុវត្តនី តិវិធីនៃ ការចុះបញ្ជីដីធ្លីនេះប្រព្រឹត្តទៅដោយភាពរលូន និងជោគជ័យ។

លោក ឈុន សុខកុម្ភ: អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បានឱ្យដឹងដែរថាៈ នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ធ្វើតាមដំណាក់កាល គឺការកំណត់តំបន់ ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូន ដំណឹង ដំណើរការផ្សព្វផ្សាយ ការចុះកំណត់ព្រំវាស់វែង និង វិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។

ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យរយៈពេល១៥ថ្ងៃ ដើម្បីទុកលទ្ធភាពឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និង ក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីខុសឆ្គងចំពោះការកំណត់ព្រំ និងវិនិច្ឆ័យភូមិត្រពាំងរាំងសរុបចំនួន២ ៨២៦ក្បាលដីក្បាលដី ការប្រមូលទិន្នន័យសរុបចំនួន ២៨២៦ក្បាលដីក្នុងនោះ
ភូមិត្រពាំងរាំង មាន៖ដីកសិកម្មចំនួន២២៧៩ក្បាលដីលំនៅឋានចំនួន៥៤២ក្បាលដី ដីអណ្ដូងទឹករួមភូមិចំនួន០២ក្បាលដី  ដីសាលាបុណ្យចំនួន០២ក្បាលដី ដីទី
ទួលអ្នកចំនួន០១ ក្បាលដី ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *