តូយូតាដឹកអ្នកដំណើរប្រើល្បឿនមេឃកំពុងរលឹមរអឹលក្រឡាប់បុកបង្គោលភ្លើងបណ្តាល មនុស្សស្លាប់ របួសធ្ងន់ស្រាល៨នាក់

ពោធិ៍សាត់៖ ដើមខែថ្មីកើតមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលអោយមនុស្សប្រុសស្រី៨នាក់បានរងរបួសធ្ងន់ស្រាលក្នុងចំណោម នោះមានម្នាក់បានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីពេទ្យខេត្តពោធិសាត់ នៅវេលាម៉ោង៥និង៣០ នាទីថ្ងៃទី១ ខែកញ្ញាឆ្នាំ២០២៣។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយរថយន្តប្រភេទ តូយូតាហាយយ៉ាសមួយគ្រឿងដែលដឹកអ្នកដំណើរបើកបរពេលមេឃកំពុងធ្លាក់ភ្លៀង បានប្រើប្រាស់ល្បឿនលឿន មកដល់ផ្លូវកោងក៍រអឹលក្រឡាប់រថយន្តទៅបុកបង្គោលភ្លើងបណ្តាលអោយរបួសមនុស្សប្រុសស្រីធ្ងន់ស្រាល៨នាក់ ហើយករណីដ៍រន្ធត់ខាងលើនេះលោកអភិបាលខេត្តបានដឹកនាំកម្លាំសមត្ថកិច្ចចុះជួយ សម្រួលការកកស្ទះចារចរណ៍លើដងផ្លូវនិងអន្តរាគមន៍ហៅរថយន្ត សង្គ្រោះបន្ទាន់របស់មន្ទីពេទ្យផ្ទាល់ដឹកយកជនរងគ្រោះទៅព្យាបាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រថយន្តបើកបររអិលលើកំណាត់ផ្លូវបណ្តាលអោយក្រឡាប់ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ១៥០និង១៥១ ចំនុចផ្លូវកោង ដែលនៅស្ថិតក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បើតាមសាក្សីដែលបានឃើញហេតុការណ៍ខាងលើបានឲ្យថា ក្នុងពេលមេឃដែលកំពង់ធ្លាក់ភ្លៀងមាន រថយន្ដម៉ាក តូយូតា ហាយយ៉ាសមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BC. 8834 បានដឹកអ្នកដំណើរដោយ បើកបររថយន្តពីទិសខាងលិចទៅខាង កើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវកោង ក៍បានរអិលរយន្តក្រឡាប់ជ្រុលទៅបុកខឿន និង បោកផ្ទុបបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យមនុស្សប្រុសស្រីចំនួន៨នាក់នោះរបួសធ្ងន់និងស្រាលដេករណូករណែលពេញផ្លូវតែម្ដង។

លោកវរះសេនីយ៍ឯក មោក ភារម្យ អធិការស្រុកក្រគរបានឲ្យដឹងថា ក្រោយពេលកើតហេតុភ្លាមៗលោកបានដឹកនាំកម្លាំងនគរបាលចរាចរណ៍ស្រុកមកដល់កន្លែងកើតហេតុហើយវត្តមានលោកអភិបាលខេត្តពោធិ៍សាត់ក៍បានចុះជួយនិងអន្តរាគមន៍ផ្ទាល់ដល់ជនរងគ្រោះ ដឹកតាមរថយន្តសង្រ្គោះទៅកាន់មន្ទីពេទ្យដោយអ្នករបួសធ្ងន់ទៅមន្ទីពេទ្យខេត្តនិងអ្នករបួសស្រាលបញ្ជូនទៅមណ្ឌលសុខភាពស្រុកក្រគរ ហើយជនរងគ្រោះទាំង០៨នាក់ផ្នែកជំនាញក៏ចុះស្រង់អត្តសញ្ញាណរបស់ពួកគាត់ ដោយឡែកអ្នកបើកបរបានរត់គេចខ្លួន ខាងជំនាញយើងកំពុងធ្វើកិច្ចការនេះ។

ព័ត៌មានចុងក្រោយដែលទទួលបានពីសមត្ថកិច្ចចារចរណ៍នៃស្នងការនគបាលខេត្តពោធិសាត់បានអោយដឹងថាអ្នកដែលរងរបួសមានទី១ឈ្មោះ លីឆេងអ៊ួ ភេទប្រុសអាយុ៦០ឆ្នាំរសនៅភូមិតារាងបាល់ឃុំកំពង់ស្វាយស្រុកសេរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យរងរបួសធ្ងន់ ទី២ឈ្មោះ ខៀវផល្លី ភេទប្រុសអាយុ៣០ឆ្នាំមានទីលំនៅភូមិជោគជ័យឃុំអូបីជាន់ខេត្តបន្ទាយមានជ័យ រងរបួសធ្ងន់ ទី៣ឈ្មោះ ទីវិណា អាយុ៤៣ឆ្នាំភេទស្រីរស់នៅសង្កាត់អូឬស្សីខណ្ឌ័៧មករារាជធានីភ្នំពេញ រងរបួសធ្ងន់ ទី៤ឈ្មោះ គីមផាត់ អាយុ២៨ឆ្នាំភេទស្រីរស់នៅភូមិជ្រៃកោងឃុំស្លាកែតក្រុងបាត់ដំបងរងរបួសធ្ងន់ ទី៥ឈ្មោះ នឿនស្រីណាក់ អាយុមិនដឹងតែរស់នៅឈ្នួលកោងរងរបួសធ្ងន់កំពងសង្គ្រោះបន្ទាន់ ទី៦ឈ្មោះ អ៊ុលវាសនា អាយុ៤០ឆ្នាំបានស្លាប់នៅពេលដែលបញ្ជូនដល់មន្ទីពេទ្យ ទី៧ឈ្មោះ សាវន ឆវ័ន អាយុ២១ឆ្នាំរស់នៅម៉ក់ហឺឃុំកូបស្រុកអូជ្រៅខេត្តបន្ទាយមានជ័យរងរបួសស្រាល ទី៨ ឈ្មោះ យាតសំអាត ភេទប្រុសអាយុ៤២ឆ្នាំរស់នៅភូមិអូចារឃុំអូចារក្រុងបាតដំបងរងរបួសស្រាល៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *