ផ្លូវលេខ៥០សេ ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង តភ្ជាប់ទៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ អាចធ្វើដំណើរបាន ទាំងរដូវប្រាំងនិងវស្សា មិនអាក់ខានដោយសារទឹកជំនន់ក្នុងរដូវវស្សាដូចមុនទៀតឡើយ

ខេត្តកំពង់ឆ្នាំង៖ កំណាត់ផ្លូវ លេខ៥០សេដែលបាន តភ្ជាប់ពីភូមិ ស្រុកកំពងលែង ខេត្តកំពង់ឆ្នាំងឆ្ពោះ ទៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្នុងខែរដូវវស្សាឆ្នាំនេះ នឹងមិនត្រូវកាត់ផ្ដាច់ដោយទឹកជំនន់ដូចរាល់ឆ្នាំទៀតឡើយ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរស្រុកកំពុងលែង ដែលបាន
ប្រាប់ដល់ក្រុមអ្នកសារព័ត៌មានកាល
ពីពេលថ្មីៗនេះ។

លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានបញ្ជាក់ថា កំណាត់ផ្លូវដែលតភ្ជាប់ពី ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំ នឹងមិនត្រូវអាក់ខានធ្វើដំណើរក្នុងខែវស្សាដូចរាល់ឆ្នាំទៀតទេ ដោយសារ បច្ចុប្បន្នមានក្រុមហ៊ុនមួយ កំពុងស្ថាបនាផ្លូវមួយខ្យែនេះ សម្រាប់ដឹកទំនិញរបស់ខ្លួន មាន
ន័យថា ផ្លូវនេះត្រូវបានស្ថាបនា ដោយ
ក្រុមហ៊ុនជាបណ្ដោះអាសន្ន មុនគម្រោងសាងសង់ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ។

អភិបាលស្រុកកំពង់លែង បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលបានដាក់ចេញផែនការកសាងផ្លូវថ្មីលេខ៥០សេ តភ្ជាប់ពី
ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅដល់ស្រុកស្ទឹងសែន ខេត្តកំពង់ធំមានប្រវែង
៥៨គីឡូម៉ែត្រ ព្រមទាំងកសាងស្ពាន ឆ្លងកាត់ទទឹងទន្លេចំនួន ៣ដែលនឹង
ត្រូវអនុវត្តកសាង នៅដើមឆ្នាំ២០២៤
ខាងមុខនេះ ។

ប៉ុន្តែដោយសារថ្មីៗនេះមានការកសាងកំពង់ផែ ពហុបំណង របស់ក្រុមហ៊ុនមួយ ម្លោះហើយ ក្រុមហ៊ុន ត្រូវការដឹកជញ្ជូនទំនិញ ដោយមិនចង់អាក់ខានក្នុងរដូវ
វស្សា ដែលផ្លូវមួយខ្សែនេះ ជាផ្លូវវាល
ទំនាបត្រូវលិចដូចរាល់ឆ្នាំ ទើបក្រុម
ហ៊ុនស្នើសុំកសាងជាបណ្តោះអាសន្ន
មុនផែនការរបស់រាជរដ្ឋាភិបាល លោកសង្ឃឹមថា៖ផ្លូវមួយខ្យែនេះនឹងអាចធ្វើដំណើរបានទាំងរដូវប្រាំងនិងវស្សា មិនដូចមុនដែលត្រូវកាត់ផ្តាច់ដោយទឹកជំនន់នាខែវស្សាទៀតឡើយ ហើយក៍សង្ឃឹមថា រដូវបុណ្យភ្ជុំខាងមុខនេះនឹងភ្ញៀវមកលេងកំសាន្តទឹកធ្លាក់នៅក្នុងឃុំពោធិ៍ មានចំនួនច្រើនជាងបណ្តាឆ្នាំមុនជាក់ជាមិនពុំខាន ។

គួរបញ្ជាក់ដែរថា អតីតរដ្ឋមន្ត្រីក្រសួង
សាធារណការ និងដឹកជញ្ជូន អាណត្តិចាស់ ឯកឧត្តមស៊ុន ចាន់ថុល ធ្លាប់មាន
ប្រសាសថា៖  ផ្លូវលេខ ៥០សេ នេះមានប្រវែង ៥៨ គីឡូម៉ែត្រ ក្នុងនោះ មានស្ពាន ប្រវែង ៣៣០០ ម៉ែត្រ ហើយ វានឹងក្លាយជាស្ពានវែងជាងគេមួយនៅប្រទេសកម្ពុជា ដែលគ្រោងចំណាយទឹកប្រាក់ទាំងអស់ មានប្រមាណ  ២៥០ លានដុល្លារអាមេរិក ដោយបែងចែកទៅផ្នែកខាងធ្វើផ្លូវ ប្រហែល ១៥០ លានដុល្លារ និងផ្នែកខាងធ្វើស្ពានប្រហែលជាង១០០ លានដុល្លារអាមេរិកផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *