លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ាថ្លែងអំណរគុណកងកម្លាំងប៉ូលីសនៃស្នងការដ្ឋាននគរបាលខេត្តតាកែវដែលបំពេញការងារការពារការិយាល័យប្រកបដោយការយកចិត្តទុកដាក់ធ្វើឱ្យដំណើរការរៀបចំការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន

(តាកែវ)៖ ស្នងការនគរបាលខេត្តតាកែវលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា បានកោតសរសើរកងកម្លាំងប៉ូលីសនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី បំពេញការងារការការពារការិយាល័យប្រកបដោយការយកចិត្តទុកដាក់ធ្វើឱ្យដំណើរការរៀបចំការបោះឆ្នោតប្រព្រឹត្តទៅដោយរលូនដោយគ្មានពាក្យបណ្តឹង។ការថ្លែងបែបនេះខណៈដែរលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា អញ្ជើញចូលរួមក្នុងពិធីគោរពទង់ជាតិនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កាលពីព្រឹកថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០២៣។
លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា បានមានប្រសាសន៍ថាប្រជាពលរដ្ឋយើងគ្រប់និន្នាការនយោបាយ បានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករប្រមាណ ៨៤.៥៨% ក្នុងចំណោមអ្នកដែលបានចុះឈ្មោះបោះឆ្នោតសរុបទូទាំងប្រទេស។
ឆ្លៀតក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោឈាង ផាន់ណារ៉ា ក៍បានបួងសួងសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការ ជូនកងកម្លាំងនៃស្នងការដ្ឋានគតរបាលខេត្តតាកែវ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈពលៈ នឹងដើម្បីបន្តរួមចំណែកបង្កើតស្នាដៃ និង សមិទ្ធផលថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិជាទីស្នេហារបស់យើង៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *