ឯកឧត្ដមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន  អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមការងារគណបក្សគ្រប់ថ្នាក់ នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង÷ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង តំណាងសម្តេចចៅហ្វាវាំង គង់ សំអុល សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមការងារគណបក្សគ្រប់ថ្នាក់ នៅខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តមទេសរដ្ឋមន្រ្តី គុយ សុផល អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារថ្នាក់កណ្តាល ខេត្ត ក្រុងស្រុក ឃុំ សង្កាត់ សរុបចំនួន៥៩៦នាក់។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចចៅហ្វាវាំង​ គង់ សំអុល​ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អនុប្រធានទី១ ឯកឧត្ដម គុយ សុផល ឯកឧត្ដមបណ្ឌិត ជា វ៉ាន់ដេត ឯកឧត្ដមបណ្ឌិត សឹង សំណាង លោកជំទាវ ជូ ប៊ុនអេង ឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្រុមការងារថ្នាក់កណ្ដាល ក្រុមការងារថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋានគ្រប់ថ្នាក់ សមាជិក សមាជិកាគណបក្ស បានដឹកនាំចូលរួមបំពេញបេសកកម្ម ក្នុងការអភិវឌ្ឍសមិទ្ធផលនានានៅមូលដ្ឋានខេត្ត
កំពង់ឆ្នាំង ជាពិសេសក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណារាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា តាមលទ្ធផលបណ្តោះអាសន្ន ប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជាយ៉ាងច្រើនកុះករ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភារ្យ អ៊ុក រ៉ាប៊ុន និង ឯកឧត្តម គុយ សុផល បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និង ថ្លែងអំណរគុណ ពីសម្តេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេច ចៅហ្វាវាំង គង់ សំអុល ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលថ្នាក់ដឹកនាំ និង សមាជិកគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ បានខិតខំសហការសាមគ្គីគ្នាបំរើសេវា ដោះស្រាយសំណូមពរចាំបាច់ និង សំណូមពរតម្រូវការបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ ជាពិសេសរួមគ្នាអភិវឌ្ឍន៍មូលដ្ឋាន ក្នុងខេត្តកំពង់ឆ្នាំងទទួលបានសមិទ្ធផលថ្មីៗជាច្រើន ធ្វើអោយប្រជាពលរដ្ឋគាំទ្របោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនកុះករ។

ឯកឧត្តមបណ្ឌិតសភារ្យ អ៊ុក រ៉ាប៊ុន និង ឯកឧត្តម គុយ សុផល ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងកងកំលាំងគ្រប់លំដាប់ដែលបានខិតខំយកចិត្តទុកដាក់ ប្រកបដោយភាពទទួលខុសត្រូវស្របតាមច្បាប់ធានា និង រក្សាបានអោយដំណើររៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា បានប្រព្រឹត្តទៅរលូនក្នុងបរិយាកាស សន្តិសុខ សណ្តាប់ធ្នាប់ ល្អប្រសើរ ប្រកបដោយសុវត្ថិភាព គ្មានការភ័យខ្លាច គ្មានការគំរាមគំហែងនិងគ្មានអំពើហឹង្សា តាំងពីពេលយុទ្ធនាការឃោសនា ពេលបោះឆ្នោត និង រាប់សន្លឹកឆ្នោត ។

ឯកឧត្តមបណ្ឌិតសភារ្យ អ៊ុក រ៉ាប៊ុន និង ឯកឧត្តម គុយ សុផល ក៏បានផ្តាំផ្ញើអោយអាជ្ញាធរដែនដី និង សមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ បន្តធានាសន្តិសុខ សណ្តាប់ធ្នាប់ អោយបានល្អជូនប្រជាពលរដ្ឋ បន្តបំរើសេវា​ ដោះស្រាយសំណូមពរតម្រូវការ និង សំណូមពរចាំបាច់ អោយបានទាន់ពេលវេលា និង បន្តសាមគ្នា សហការ អភិវឌ្ឍន៍នៅមូលដ្ឋានអោយទទួលបានសមិទ្ធផលថ្មីៗថែមទៀត ក្នុងនីតិកាលទី៧នៃរដ្ឋសភាខាងមុខនេះ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *