សាកសពស្ត្រីដែលជាប្រពន្ធនិងការណូតដែលក្រឡាប់លិចនោះត្រូវបានសមត្ថកិច្ចនិងអាជ្ញាធរប្រជាពលរដ្ឋរកឃើញហើយនៅឡើយតែសាកសព ប្តីនៅមិនទាន់រកឃើញនៅឡើយនោះទេ

ខេត្តកំពង់ឆ្នាំង÷ នៅវេលាម៉ោង១០ទៅម៉ោង១២ថ្ងៃទី២៦កក្កដា២០២៣នេះសាកសពស្ត្រីដែលជាប្រពន្ធនិងការណូតម៉ាស៊ីនដែលក្រឡាប់លិចចូលទៅក្និងទឹកនោះត្រូវបានសមត្ថកិច្ចនិងអាជ្ញាធរប្រជាពលរដ្ឋរកឃើញហើយនៅឡើយតែ សាកសពប្តីនៅមិនទាន់រកឃើញនៅឡើយទេ គ្រាដែលសមត្ថកិច្ចរួមនិងអាជ្ញាធនៅតែបន្តមុជរាវរុករក។
លោកវីរៈសេនីយ៍ឯកបាល់ជឿនអធិការនគរបាលស្រុកកំពង់លែងបានប្រាប់អោយដឹងថាសាកសពស្ត្រីជាប្រពន្ធនិងការណូតបាឡាស្មាច់ត្រូវបានក្រុមមុជរាវរកឃើញហើយដោយការណូតរកឃើញនៅវេលាម៉ោង១០ហើយនៅវេលាម៉ោង១២ថ្ងៃត្រង់ទើបក្រុមមុជរាវរកឃើញសាកសពស្ត្រីជាប្រពន្ធនៅក្បាលកោះជិតកន្លែងលិចដែរទេ ដោយសារទឹកទន្លេមិនជាសូវហូរ ។

លោកអធិការបានប្រាប់អោយដឹងថាក្រុមការងារមុជរាវរុករកសាកសពប្តីបន្តទៀតនៅជុំវិញកន្លែកើតហេតុនិងឆ្ងាយពីកន្កែងកើតហេតុផងដែរ ។

សូមបញ្ជាក់ផងដែរថាករណីក្រឡាប់ការណូតបាឡាស្មាច់បានកើតឡើងនៅវេលាម៉ោង៤រសៀលថ្ងៃទី២៥កក្កដា២០២៣នៅចំណុចកោះកណ្តាល.ស្ថិតក្នុងភូមិអន្លុងកញ្ចុះ.ឃុំប្រឡាយមាស.ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងគ្រាដែលមានភ្លៀង១មេធំលាយឡំនិងខ្យលផងនោះពួគគាត់ឆ្លងកាត់ហើយបើកបរល្បឿនលឿនចេញទៅឆ្លុះចាប់សត្វគីង្គក់នៅពេលយប់ដើម្បីយកមកលក់ហើយក៍ជួបឧបត្វហេតុក្រឡាប់លិចកាណូតបាឡាស្មាច់តែម្ដង។ ជនរងគ្រោះខាងលើនេះមានមួយឈ្មោះ.រ៉េនរិត.ភេទប្រុសអាយុ៣៩ឆ្នាំបាត់ខ្លួន ទី២ឈ្មោះ.អេងយីម.ភេទស្រីជាប្រពន្ធត្រូវបានក្រុមកាងរាររុករកឃើញស្លាប់
ហើយទី៣ឈ្មោះ.ប៉ុនបញ្ញាសក្កិ ភេទប្រុសអាយុ១២ឆ្នាំត្រូវជាកូនហែលទឹករួចអ្នកទាំង៣រសនៅក្នុងភូមិដំណាក់កកោះ.ឃុំពោធិ៍.ស្រុកកំពង់លែង.ខេត្តកំពង់ឆ្នាំង៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *