កសិករមួយគ្រួសារនៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដាំបន្លែនិង ជី ជុំវិញផ្ទះរកចំណូលបានជាង២លានរៀលក្នុង១ខែ

ខេត្តកំពង់ឆ្នាំង÷ “ធ្វើអ្វីធ្វើឱ្យប្រាកដ ប្រាក់រត់តាមហៅ” នេះជាសុភាសិតខ្មែរយើងពីបុរាណ ដែលតែងតែប្រៀន ប្រដៅកូនចៅ តៗរៀងមក។ យ៉ាងណាម៉ិញកសិករមួយគ្រួសារ រស់នៅ ភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ត្រឹមតែដាំបន្លែ និងជីគ្រប់មុខ នៅជុំវិញផ្ទះ ក៏អាចរកចំណូលបាន ពី៧ ទៅ ៨ ម៉ឺនរៀលក្នុងមួយថ្ងៃដែរ ដែលធ្វើឲ្យគ្រួសារគាត់មានជីវភាពសមរម្យ និងឱ្យកូនបានចូលរៀនថ្នាក់បឋមនិងវិទ្យាល័យ។
ក្នុងវ័យ៥៧ឆ្នាំ ដែលកំពុងតែបោចស្មៅ និងបាចជីលាមក៍គោ នៅក្នុងសួនបន្លែ ស្ត្រីឈ្មោះ នូ ធឿន បានបញ្ជាក់ឲ្យដឹងថាគាត់បានប្រកបមុខរបរដាំបន្លែនិងជី នេះ ពេលចេញពីរបបខ្មែរក្រហម។ បច្ចុប្បន្នគាត់ដាំបន្លែនិងជី លក់ជូនអតិថិជន មិនទាន់ទេ ហើយគាត់មិនពិបាករកម៉ូយមកទិញដុំយកទៅលក់រាយបន្តដែរ។ចំពោះបន្លែដែលគាត់បានដាំ មានដូចជា៖ស្ពៃក្រញ៉ាញ់ ស្ពៃ ស ស្ពៃខ្មៅ សាឡាត់ ខាត់ណា ស្លឹកគ្រៃ និង ពិសេសគឺជីគ្រប់មុខ នៅបរិវេណជុំវិញផ្ទះ ដោយមានម៉ូយ មកទិញជារៀងរាល់ព្រឹក ។

ចំណែកតម្លៃបោះដុំវិញ គឺជីគ្រប់មុខ ១គីឡូក្រាម ថ្លៃ៣០០០រៀល សាឡាត់ និងស្ពៃ ១គីឡូក្រាម៣០០០រៀល ស្លឺកគ្រៃ១គីឡូក្រាម ១៥០០រៀល ក្នុង១ព្រឹកគាត់កាត់ជីលក់ ពី៧ទៅ៨គីឡូក្រាម ស្ពៃនិងសាឡាត់កាត់លក់បានពី៦ទៅ៧គីឡូក្រាម ចំណែកស្លឹកគ្រៃគាត់កាត់លក់បានពី៧ទៅ៨គីឡូក្រាម ក្រៅពីនោះនៅមានបន្លែផ្សេងទៀត ដូចជាផ្ទី ស្លឹកខ្ទឹម និងសណ្តែកគួជាដើម ។

ចំពោះមូលហេតុដែលម៉ូយ និយម មកទិញ បន្លែ ជី គ្រប់មុខពីគ្រួសារគាត់ ក៍ព្រោះតែពួកគេមានទំនុកចិត្តលើគាត់ដែលប្រើតែជី លាមក៍គោតែប៉ុណ្ណោះ មិនប្រើជីគីមីឡើយ  ហើយអ្នកទិញវិញក៍គេស្គាល់ច្បាស់ដែរ បន្លែណាមានដាក់ជីគីមី បន្លែណាមិនដាក់ជីគីមី គេដឹងទាំងអស់ដូច្នេះអ្នកដែលទិញពីគាត់គឺមានទំនប់ចិត្តលើលើ គ្រួសារគាត់ណាស់ទើបគេមកទិញ យកទៅលក់បន្ត។

ស្ត្រីឈ្មោះ នូ ភឺន ដែលជាកសិករនៅភូមិបាញ់ឆ្គោល.រូបនេះបានអោយដឹងបន្ថែមទៀតថា៖ បើទោះបីគាត់មានចិញ្ជឹមគោ៤ក្បាលមែន ក៏គ្រួសារគាត់នៅទិញលាមក៍ គោពីគេខាងក្រៅមកដែរ ដោយក្នុងមួយរដូវៗត្រូវចំណាយប្រាក់អស់៣០ ម៉ឺនរៀលនិងថ្លៃទិញប្រេងចាក់ម៉ាស៊ីនបូមទឹកនៅខែប្រាំងអស់១០ម៉ឺនរៀលផងដែរ។

ក្រៅពីការដំាំបន្លែ ជីគ្រប់មុខ គ្រួសារគាត់មានដីស្រែ១ហិកតា សម្រាប់ធ្វើស្រូវវស្សានឹងគេដែរ ដែលអាចឱ្យគ្រួសារគាត់មានជីវភាពរស់នៅបានសមរម្យ អាចឱ្យកូនៗ៣នាក់មានលទ្ឋភាព ជិៈម៉ូតូទៅរៀន នៅសាលាបឋម និង វិទ្យាល័យផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *