ស្នងការនគរបាលខេត្តតាកែវ៖ វិន័យនិងការសាម្គីភាពគឺជាទិសដៅមួយដែលអង្គភាពរបស់យើងសម្រេចបានជោគជ័យ

តាកែវ៖ ថ្លែងក្នុងពិធីប្រជុំបូកសរុបសភាពការណ៏លទ្ធផលកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ប្រចាំខែមិថុនា ឆ្នាំ២០២៣ និងប្រកាសផ្ទេភារកិច្ចតែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិចំនួន ២៤៦រូប កាលពីរសៀលថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៏ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត បានលើកឡើងថា នៅក្នុងឆ្នាំ២០២៣នេះប្រទេសកម្ពុជារបស់យើងបាននិងកំពុងឈាងមកដល់សម័យទំនើបជាមួយនិងបច្ចេកវិទ្យាថ្មីៗ ខណៈដែលក្នុងពេលបច្ចុប្បន្ននេះ មានសកម្មភាពជនល្មើសមួយចំនួន ដែលកំពុងតែធ្វើការផ្សព្វផ្សាយ បំពុលសង្គមបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គម ឬការបោកប្រាស់តាមប្រព័ន្ធឌីជីថលនានានៅក្នុងសម័យបច្ចេកវិជ្ជាថ្មីនេះ បានធ្វើអោយបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនមានការចាញ់នូវឧបាយកលនៃការលួងលោមល្បិចបោកបញ្ឆោតរបស់ជនល្មើស តាមការវេលុយ ឬផ្ញើលុយអ្វីផ្សេងៗ ដូច្នេះក្នុងនាមយើងជាមន្ត្រីនគរបាលយុត្តិធម៍ ដែលមានតួនាទីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ត្រូវតែពង្រឹងបន្ថែមលើផ្នែកព័ត៍មានវិទ្យា និងតាមដានអោយជាប់លើសកម្មភាពទាំងនេះ ដើម្បីទប់ស្កាត់រាល់បទល្មើសនៃការបោកបញ្ឆោតតាមបច្ចេកវិទ្យាក្នុងសម័យកាលទំនើបមួយនេះអោយខានតែបាន ។

បន្ទាប់ពីធ្វើការប្រកាសតែងតាំងជាផ្លូវការលោកស្នងការរងចំនួន ៩រូប និងប្រកាសតែងតាំងមុខតំណែងអធិការនគរបាលស្រុកចំនួន ៣ រួមមានស្រុកគីរីវង់ ស្រុកបូរីជលសា ស្រុកទ្រាំង និងបំពាក់ឋានន្តរស័ក្តជូនមន្ត្រីនគរបាលជាតិចំនួន ២៣៤រូបរួច លោកស្នងការបានសង្កត់ធ្ងន់ថា ក្នុងនាមយើងជាមន្ត្រីនគរបាលជាតិដែលទើបតែទទួលបានការលើកទឹកចិត្តពីថ្នាក់លើ យើងត្រូវតែអនុវត្តអោយបានមឹងម៉ាត់ លើវិន័យរបស់អស់អង្គភាពអោយបានម៉ត់ចុត ដូច្នេះកងកំលាំងទាំងអស់ ត្រូវយកចិត្តទុក្ខដាក់លើកត្តព្វកិច្ចរបស់ខ្លួនអោយបានគ្រប់ៗគ្នា ព្រោះនេះជាការងារគោលមួយដែលយើងត្រូវធ្វើអោយជោគជ័យ ហើយការងារនេះទទួលបានជោគជ័យទៅបានគឺកើតឡើងចេញពីការសាម្គីភាពរួមគ្នា ដោយប្រកាន់លើគោលជំហររបស់អស់លោក គោរពនិងអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ដើម្បីសម្រេចបាននូវគោលការណ៏របស់ថ្នាក់ដឹកនាំដែលដាក់មកអោយថ្នាក់ក្រោម ។ តាកែវ

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *