រដ្ឋបាលព្រៃឈើរវៀង ឃាត់រថយន្ត ឡង់គ្រីស័រ ដឹកឈើ ប្រណិត១គ្រឿង បាននៅផ្លូវអូគរគី

ព្រះវិហារ ៖ នៅវេលាម៉ោង០៩:៣០នាទ ព្រឹកថ្ងៃទី០៤ ខែកក្តដា ឆ្នាំ២០២៣នេះ កំលាំងសង្កាត់ សហកាជាមួយ ផ្នែក រដ្ឋបាលព្រៃឈើរវៀង ស្ទាក់ឃាត់រថយន្ត ឡង់គ្រីស័រ ពណ៌ប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC 8538 ដឹកឈើ ប្រណិត១គ្រឿង បាននៅផ្លូវអូគរគី ក្នុង ភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

តាមការបញ្ជាក់ឲ្យដឹងពីលោក យឹម វាសនា នាយរងសង្កាត់រដ្ឋបាលព្រៃឈើ រវៀងបានឲ្យដឹងថា រថយន្តដឹកឈើ ប្រណិតខាងលើ ត្រូវបានកំលាំងជំនាញ រដ្ឋបាលព្រៃឈើតាមដាននិងអង្កេត លុះដល់ព្រឹកថ្ងៃកើតហេតុខាងលើ រថយន្ត១គ្រឿងនោះបានកំពុង ធ្វើសកម្មភាពដឹកឈើនៅក្នុងស្រុករវៀង
ឆ្លងកាត់ផ្លូវអូគរគឺត្រូវបានកំលាំងជំនាញ ចុះបង្ក្រាបបាននៅចំនុចនោះបានតែម្ដង ក្រោយពីការបង្រ្កាបភ្លាមៗក៏បានស្នើរ សូមសហកាពីកំលាំង អធិការដ្ឋាន នគរបាលស្រុករវៀងចូលរួមផងដែរ។

ក្រោយពីការបង្រ្កាបរថយន្តខាងលើនោះ រួចមក មន្រ្តីជំនាញត្រួតពិនិត្យឃើញក្នុង រថយន្តខាងលើនោះដឹកឈើប្រណិតអារ ប្រភេទឈើធ្នង់ពេញរថយន្ត ក្រោយពី ត្រួតពិនិត្យរួចកំលាំងជំនាញនិងកំលាំង សហការបញ្ជូនរថយន្តនិងវត្ថុតាង ខាងលើយកមករក្សាទុកនៅផ្នែករដ្ឋបាល ព្រៃឈើរវៀងដើម្បីចងក្រងសុំនុំរឿង ចាត់ការតមនិតិវិធីច្បាប់៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *