គណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាល ខេត្តតាកែវ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកាដល់គ្រួសារសព

ខេត្តតាកែវ៖ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាល ខេត្តតាកែវ “អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ០៥គ្រួសារ ស្មើនឹងទឹកប្រាក់ចំនួន ៣០,០០០,០០០៛(សាមសិបលានរៀល)” ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ លោកវរសេនីយ៍ ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធ និងក្រុមការងាររបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៣។ ថវិកាដែលត្រូវប្រគល់ជូនគ្រួសារសពទាំង ០៥គ្រួសារមានឈ្មោះដូចខាងក្រោម៖
      គ្រួសារទី១- ទទួលថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី ឈ សុនាថ ត្រូវជាកូនបង្កើតសព លោក ឈ គឹមស្រ៉ី មន្រ្តីនគរបាលចូលនិវត្តន៍ មរណៈភាពកាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២៣ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិថ្នល់បែក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
      គ្រួសារទី២- ទទួលថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី មក មឿន ត្រូវជាភរិយាសព លោក អនុសេនីយ៍ឯក ញ៉ែម ប៊ុនធឿន មន្រ្តីនគរបាលជាតិ បម្រើការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខៈ៦០៣ បានមរណៈភាពកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិស្រែឃ្មួញ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ។
      គ្រួសារទី៣- ទទួលថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី ឌុយ សារុន ត្រូវជាភរិយាសព លោក សែម សង្វាត មន្រ្តីនគរបាលចូលនិវត្តន៍ មរណៈភាពកាលពីថ្ងៃទី០ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយជំងឺ(រោគាពាធ)ស្ថិតនៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកគិរីវង់ ខេត្តតាកែវ។
      គ្រួសារទី៤- ទទួលថវិកាចំនួន ៦,០០០,០០០៛(ប្រាំមួយលានរៀល) ជូនដល់លោកស្រី ខាត់ ស្រី នួន ត្រូវជាភរិយាសព លោកម៉ិច សារិន មន្រ្តីគរបាលចូលនិវត្តន៍  មរណៈភាពកាលពីថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ខេត្តតាកែវ។
      គ្រួសារទី៥- ទទួលថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី ហែម ទូច ត្រូវជាភរិយាសព លោក ភី លឹមសេង មន្រ្តីនគរបាលចូលនិវត្ត មរណៈកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិល្វាក់ត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
       ឆ្លៀតក្នុងឱកាសជួបសំណេះសំណាលនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បានសំដែងនូវមនោសញ្ជេតនា ការអាឡោះអាល័យ សោកស្តាយជាពន់ពេក ចំពោះការបាត់បង់ស្វាមី ភរិយា ឪពុក ម្តាយ ដ៏ល្អ​ដែលបានបម្រើប្រទេសជាតិ មាតុភូមិកន្លងមកមានស្នាដៃ និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជាផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *