គ្រឿងញៀនជាង៣១គីឡូក្រាម ត្រូវកម្លាំងអាវុធហត្ថខេត្តបាត់ដំបងបង្ក្រាបបាន!

បាត់ដំបង៖ កម្លាំងអាវុធហត្ថខេត្តបាត់តំបងបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបងដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ថោង សូស៊ីវិន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជាងម៉ូតូ ទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង កម្លាំងបានចាប់យកវត្ថុតាង រួមមានគ្រឿងញៀនម៉ាទឹកកក ចំនួន៤៧កញ្ចប់ ទម្ងន់ ៣១៧១៣,៣៤ក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀន ០១គ្រឿង, ម៉ូតូ ០១ គ្រឿង, ទូរស័ព្ទដៃ០២គ្រឿង, ប្រាក់១២០០បាត, ប្រាក់១០០ដុល្លារ, ប្រាក់៤,០០០,០០០រៀល, អត្តសញ្ញាណប័ណ្ណ ០១សន្លឹក, ផ្លាកលេខម៉ូតូ ចំនួន ០២ សន្លឹក, ថង់តែច្រកគ្រឿងញៀន០១ ថង់, កាបូបយួរដៃចំនួន០២ និងការ៉ុងចំនួន០២
ករណីបង្ក្រាបនេះ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក រ៉ុង ប៉ុក មេបញ្ជាការរងទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស មានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *