ឯកឧត្តម អ្នកឧកញ៉ា សៀងណាំ តំណាងរាស្ត្រមណ្ឌលសៀមរាបចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងស្រុកក្រឡាញ់ខេត្តសៀមរាប

សៀមរាប ÷ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តខេត្តសៀមរាប និង ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អមដំណើរដោយក្រុមការងារខេត្តចុះជួយឃុំ និងអាជ្ញាធរមូលដ្ឋានបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំចំនួនពីរក្នុងស្រុកក្រឡាញ់គឺ ឃុំក្រូចគរនិងឃុំស្នួល នាព្រឹកថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០២៣នេះ ។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តខេត្តសៀមរាប បានមានប្រសាសន៍ការចុះមកជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺក្នុងនាម ឯកឧត្តម អ្នកឧកញ៉ា គឺជាអ្នកតំណាងរាស្រ្ត និងតំណាងអាជ្ញាធរខេត្ត គឺចង់ដឹងពីស្ថានភាពរស់នៅសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងក៏ជាឱកាសមួយសម្រាប់ក្តាប់ព័ត៌មានជាក់ស្តែងពីបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈនៃការចុះសាកសួរសុខទុក្ខនេះ ផងដែរ។ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក៏បានថ្លែងរំលឹកឡើងវិញថាតាមរយៈជោគជ័យនៃនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យ ប្រទេសជាតិទទួលបានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨ បានផ្ដល់កាលានុវត្តភាពដ៏ធំធេងសម្រាប់ការអភិវឌ្ឍប្រទេសជាតិរហូតមកដល់បច្ចុប្បន្ន និងតទៅអនាគត។ ហើយសន្តិភាពគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍដោយចីរភាពលើគ្រប់វិស័យ. បើគ្មានសន្តិភាព គឺពុំមានការអភិវឌ្ឍ ដូចបច្ចុប្បន្ននេះឡើយ។ អ្នកតំណាងរាស្រ្តខេត្តសៀមរាប ក៍បានមានប្រសាសន៍បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិទទួល បាននូវសុខសន្តិភាពស្ថេរភាព ពេញលេញនិងការអភិវឌ្ឍជាតិ ការផ្តល់អ្វីៗសព្វបែបយ៉ាងទៅអោយប្រជាពលរដ្ឋ។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បាន បញ្ជាក់ថា ដោយសារសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចពញាចក្រី ហេង សំរិន រួមទាំងឥស្សរជនទាំងអស់ ខិតខំយកមកបាន និងថែរក្សាការពាររហូតមកដល់សព្វថ្ងៃនេះ ទើបក្នុងភូមិឃុំស្រុក មានការអភិវឌ្ឍន៍រីកចម្រើនជាពិសេសមានសមិទ្ធផលថ្មីៗជាច្រើននិងបាន ធ្វើឲ្យកម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋមានជីវវភាពធូរធា។ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក៍បានមានប្រសាសន៍ជំរុញអោយសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងមេភូមិ ទាំងអស់ ត្រូវយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានល្អ ត្រូវចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព លុបបំបាត់ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

ក្នុងឱកាសនោះដែរឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តក៍បានថ្លែង អំពាវនាវសូមឱ្យប្រជាពលរដ្ឋ ទាំងអស់ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តិនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះគឺ ដើម្បីបំពេញកាតព្វកិច្ច និងសិទ្ធិជាប្រជាពលរដ្ឋក្នុងការសម្រេច និងជ្រើសរើសនិងជ្រើសរើសមេដឹកនាំប្រទេសជាតិ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសុខសន្ដិភាព និងការអភិវឌ្ឍ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវពិនិត្យ និងត្រៀមឯកសារពាក់ព័ន្ធ ដូចជាអត្តសញ្ញាបណ្ណសញ្ជាតិខ្មែរ ឬក៏លិខិតបញ្ជាក់ពីអាជ្ញាធរ ដើម្បីអាចចូលរួមបោះឆ្នោតបានស្របតាមច្បាប់ដែលគ.ជ.ប បានកំណត់ផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *