សៀមរាបកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បន្តចុះផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរលើដងផ្លូវ

សៀមរាប ៖ ថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់​ លោក​ឧត្តមសេនីយ៍ទោ​ តេង ច័ន្ទណាត​ ស្នងការ​នគរបាល​ខេត្ត កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅតែបន្តចុះផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលឈប់ចត ធ្វើដំណើរលើដងផ្លូវឲ្យបើកបរគោរពទៅតាមផ្លាកសញ្ញា,គំនូសសញ្ញា ភ្លើងសញ្ញាចរាចរណ៍,ពាក់មួកសុវត្ថិភាព និងបាន​ចុះ​សម្រួល​ចរាចរណ៍​ជូន​លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស​នៅ​តាម​សាលារៀន​ជាប្រចាំផងដែរ ៕

រូបភាព និងអត្ថបទ: ការិ.ផ្សព្វផ្សាយអប់រំ

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *