ប្អូនថ្លៃជេរគោបងថ្លៃច្រឡំថាជេរខ្លួន ទាញពូថៅកាប់ជាច្រើនពូថៅ រងរបួសធ្ងន់

សៀមរាប÷ បរុសម្នាក់កំពុងដើរដឹកសត្វគោ ហើយបានជេរសត្វគោដែលកំពុងដឹក ស្រាប់តែបងថ្លៃ យល់ថាប្អូនថ្លៃបានជេរខ្លួន ក៏បានយកពូថៅ មកកាប់ជាច្រើនពូថៅ បណ្តាលអោយរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ​បង្អែក​ស្រុក​អង្គរជុំ ។
យោងតាមរបាយការណ៍ របស់មន្រីកងរាវុធហត្ថមូលដ្ឋានស្រុកអង្គរជុំ÷
នៅវេលាម៉ោង​១៨.២៥នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ​២០២៣ មាន​ករណី​ហឹង្សា​ដោយមាន​ស្ថានទំងន់ទោស នៅចំណុចភូមិស្លាត ឃុំស្រែខ្វាវ ស្រុក​អង្គរជុំ ជនសង្ស័យ​ឈ្មោះ ហឿ ហួម ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិដូនមៀវ ឃុំគោល ស្រុក​អង្គរជុំ បានកាប់ទៅលើជនរងគ្រោះ​ឈ្មោះ ហាក់ ជ្រឹក ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិដូនមៀវ ឃុំគោល ស្រុក​អង្គរជុំ(ត្រូវជាប្អូនថ្លៃ)របួសធ្ងន់​ បញ្ជូនមកព្យាបាលនៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អង្គរជុំ ។
មូលហេតុ​៖ ជនរងគ្រោះ​ទៅដេញគោមកផ្ទះហើយជេរគោ ជនសង្ស័យ​ខឹងថាជនរងគ្រោះជេរមកលើគាត់។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *