ក្រុមក្មេងទំនើង ៩នាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីអុកឡុកក្រុងសៀមរាប

ខេត្តសៀមរាប៖យ៉ាងហោចណាស់ក្មេងទំនើងចំនួន៩នាក់ ដែលធ្វើសកម្មភាព អុកឡុក ក្រុងសៀមរាប ទាំងកណ្តាលយប់ ត្រូវបានកងកម្លាំង អន្តរាគមន៍និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួន។

ការឃាត់ខ្លួនក្មេងទំនើង ទាំង៩ នាក់ ធ្វើឡើង វេលាម៉ោង ជាង១រំលងអាធ្រាត នាយប់ថ្ងៃ ទី៤ ខែ មិថុនា ឆ្នាំ២០២៣ នៅ២ កន្លែងផ្សេងៗគ្នា។ ទីតាំង ទី១ ស្ថិតនៅចំណុចភូមមណ្ឌល៣ សង្កាត់ស្លកក្រាម ទីតាំង ទី២ ស្តិតនៅស្ពានថ្ម ក្នុងភូមិមណ្ឌល១ សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *