សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ដែល បានស្រែកឡូឡានិងគំរាមប្រើប្រាស់ អាវុធនៅក្នុងហាងកាត់សក់មួយកន្លែង ខណ្ឌចំការមាន

ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ប៉ុន្តែ ក្រោយកើតហេតុភ្លាមៗ កម្លាំង សមត្ថកិច្ចបានចុះទៅអន្តរាគមន៍ និង ឃាត់ខ្លួនជនសង្ស័យតែម្តង។ សមត្ថកិច្ចបញ្ជាក់ថា បុរសដែល ឃាត់ខ្លួនបានឈ្មោះ លឹម សុងឆ័យ អាយុ៣៣ឆ្នាំ មុខរបរអាជីវករ និង ដកហូតអាវុធខ្លីមួយដើម ម៉ាក Glock19 ពណ៌ខ្មៅ (ប្រើហ្គាស) និង គ្រាប់កាំភ្លើងមួយចំនួន។ សមត្ថកិច្ចបន្តថា បុរសខាងលើនេះបាន បើករថយន្តលុចស៊ីស570 ស្លាកលេខភ្នំពេញ 2AG-2222 ចូលហាងកាត់សក់យីហោ RHM ស្ថិតនៅ តាមបណ្ដោយផ្លូវលេខ៤៣២ សង្កាត់ បឹងត្របែក ខណ្ឌចំការមាន រាជធានី ភ្នំពេញ និងបានស្រែកឡូឡា គំរាម ប្រើប្រាស់អាវុធ គឺដោយសារតែ បុគ្គលិកនៅក្នុងហាងកាត់សក់ ហាមឃាត់កុំឲ្យសើចលឺពេកព្រោះរំខាន ភ្ញៀវដទៃដែលនៅក្បែរនោះ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *