ខេត្តសៀមរាប ១២ ទីតាំង ដែលបានដាក់បញ្ចាំងស្លាយ និង LCD ផ្សាយបន្តផ្ទាល់ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២

ខេត្តសៀមរាប៖ ស្របតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តសៀមរាប បានរៀបចំរួចជាស្រេច នាពេលកន្លងមក មានចំនួន១២ ទីតាំង ដែលបានដាក់បញ្ចាំងស្លាយ និង LCD ផ្សាយបន្តផ្ទាល់ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ។
ការដាក់បញ្ចាំងស្លាយ និង LCD នេះ មានការផ្សាយបន្តផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជា។
ក្នុងការលើកទឹកចិត្តដល់កីឡាជាតិ គេសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមានការចូលរួមយ៉ាងច្រើនកុះករ នៅគ្រប់ទីតាំងទាំងនោះផងដែរ នាព្រលប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣នេះ។
ទីតាំងទាំង១២ នោះរួមមាន៖ ក្រុងសៀមរាប ស្រុកពួក ស្រុកក្រឡាញ់ ស្រុកស្រីស្នំ ស្រុកអង្គរជុំ ស្រុកអង្គរធំ ស្រុកវ៉ារិនស្រុកស្វាយលើ ស្រុកបន្ទាយស្រី ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម និងស្រុកជីក្រែង។
សូមញ្ជាក់ជួនថា នៅថ្ងៃនេះផងដែរ អាចនិយាយបានថាជាថ្ងៃពិសេស ដែលមានការប្រកួតបាល់ទាត់រវាង ក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិហ្វីលីពីន ក្នុងព្រឹត្តិការណ៍ជាតិជាប្រវត្តិសាស្ត្រ កីឡាអាស៊ីអាគ្នេយ៍លើកទី៣២។ កម្ពុជាធ្វើម្ចាស់ផ្ទះ ជាលទ្ធផលគឺ ១ ទល់និង ១ នោះកម្ពុជាយើងទទួលបាន ១ពិន្ទុ ហើយភ្ញៀវហ្វីលីពីនក៍ទទួលបាន ១ពិន្ទុ បន្ថែមផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *