ឯកឧត្តមសៀង ណាំ៖ រាល់សមិទ្ឋផលនាៗទាំងនៅទីនេះ​ និងនៅទីដ៏ទៃទៀត ក្នុងទូទាំងប្រទេស អាចកើតឡើងទៅបានគឺអាស្រ័យដោយប្រទេសជាតិ មានសុខសន្តិភាពពេញលេញ

ថ្លែងនៅមុខអាជ្ញាធរមូលដ្ឋាន ដូនជី តាជី លោកគ្រូអ្នគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ នាថ្ងៃសុក្រម្សិលមិញ ក្នុងពិធីសម្ពោធកាត់ខ្សែបូរ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការសាលាធម្មសភា ផ្លូវថ្នល់ និងនិងសមិទ្ឋផលនាៗ នៅវត្តគគីរ ស្រុកប្រាសាទបាគង​ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បានបញ្ជាក់ថា រាល់សមិទ្ឋផលនានាទាំងនៅទីនេះ​ និងនៅទីដ៏ទៃក្នុងទូទាំងប្រទេស អាចកើតឡើងទៅបានគឺអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ បើគ្មានសន្តិភាពទេ យើងមិនអាចធ្វើការអភិវឌ្ឍឱ្យរីកចម្រើនដូចពេលនេះបានឡើយ។
ឯកឧត្តម សៀង ណាំ ក៏បានកោតសរសើរ ចំពោះព្រះចៅអធិការ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្តគគីរ អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ដែលបានសាមគ្គី ចូលរួមចំណែកជាកម្លាំងកាយ កម្លាំងចិត្ត និងទ្រព្យធនធ្វើឲ្យការកសាងសាលាធម្មសភា និងសមិទ្ឋផល មួយចំនួនទៀត បានសម្រេចរួចរាល់ជាស្ថាពរ។
ឯកឧត្តម ក៏បានអំពាវនាវដល់លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ដែលមានអាយុគ្រប់ និងមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខានឡើយ។
ឯកឧត្តម ក៏បានប្រគេនព្រះចៅអធិការវត្តនូវថវិកាចំនួនប្រគេនបច្ច័យចំនួន ១០លានរៀលនិង ចែកជូនតាជីយាយជី ២០០នាក់ សិស្សានុសិស្ស ១០០នាក់ លោកគ្រូ អ្នកគ្រូ ១៥នាក់ ប្រជាពលរដ្ឋ១ពាន់នាក់ សរុបអស់ថវិកា ១៧លានរៀលផងដែរ។
ក្នុងនាមរដ្ឋបាលខេត្ត លោកស្រី យូ សុភា អភិបាលរងខេត្ត មានប្រសាសន៍ថា សង្គមខ្មែរយើងបានចាត់ទុកព្រះពុទ្ឋសាសនា ជាវិស័យដ៏មានសារៈសំខាន់ ជាដៃគូអភិវឌ្ឍ មិនអាចខ្វះបាន ហើយពុទ្ឋចក្រ ដែលថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងបានយកចិត្តទុកដាក់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ឋនានាក្នុងវិស័យនេះ ដើម្បីបំរើសេចក្តីត្រូវការ របស់ប្រជាពុទ្ឋបរិស័ទ មកបំពេញបុណ្យកុសល តាមសេចក្តីជ្រះថ្លា ជាមួយគ្នានេះវត្តអារាម បានផ្តល់គុណសម្បត្តិដល់ពុទ្ឋបរិស័ទ ដែលមានព្រះសង្ឃ ជាតួអង្គសំខាន់ និងបានជួយអភិវឌ្ឍសង្គម កម្ពុជាតាំងពីសម័យមុនរហូតមកដល់បច្ចុប្បន្ន។
សូមជម្រាបថា សមិទ្ឋផលថ្មីជាគរុភ័ណ្ឌវត្តនេះ មានដូចជា សាលាធម្មសភា មួយខ្នងមានទំហំ១៦មគុណនឹង៣៧ម៉ែត្រ ផ្លូវថ្នល់មុខវត្តប្រវែង១ពាន់២០០ម៉ែត្រ​ ទទឹង​ ៨ម៉ែត្រ និងសមិទ្ឋិផលនាៗ មួយចំនួនទៀតចំណាយក្នុងការកសាងអស់ថវិកាសរុប ជាង៤១ ម៉ឺនដុល្លារ និងនៅខ្វះថ្លៃជាងនិងសម្ភារៈសំណង់ ៦ម៉ឺន៨ពាន់ដុល្លារទៀត៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *