នៅព្រឹកថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០២៤នេះ លោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបានអញ្ជើញប្រគល់កន្លែងលាងសម្អាតដៃចំនួន១០ដែលជាការឧបត្ថម្ភរបស់កាកបាទក្រហមសាធារណកូរ៉េខាងត្បូងតាមរយៈសាខាកាកបាទក្រហមខេត្តដើម្បីប្រើប្រាស់និងថែរក្សាសុខភាពរបស់កុមារជូនដល់សាលាបឋមសិក្សានិងអនុវិទ្យាល័យសម្តេចតេជោហ៊ុនសែនគ្រួស ដែលស្ថិតនៅក្នុងក្រុងសៀមរាប ។ លោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានមានប្រសាសន៍ថា កន្លែងលាងដៃ សម្រាប់កុមារ ទាំងសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចតរជោ ហ៊ុនសែនគ្រួស ដែលបានសាងសង់ រួចនិងប្រគល់ឲ្យប្រើប្រាស់នាពេលនេះ គឺជាអំណោយប្រតិភូកាកបាទក្រហមកូរ៉េដែលបានអញ្ជើញមកទស្សនកិច្ចសិក្សានៅសាលាបឋមសិក្សា និងអនុវិទ្យា ល័យសម្តេចតេជោ ហ៊ុន សែនគ្រួស ពិសេសក្នុងទឹកដីនៃខេត្តសៀមរាបក្នុងកំឡុងដើមឆ្នាំ២០២៤កន្លងមក។ លោកជំទាវ សុខ ណារ៉ូ បានមានប្រសាសន៍បន្តថា ការសាងសង់កន្លែងលាងដៃនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្សដើម្បីឱ្យពួកគាត់បាន ប្រើប្រាស់ក្នុងការលាងដៃគ្រប់ពេលវេលា តាមត្រូវការហើយមានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយជំងឺឆ្លងនានាផងដែរ។ តាមរយៈការផ្ដល់កន្លែងលាងសម្អាតដៃនេះដែរ លោកជំទាវ សុខ ណារ៉ូ ក៍បានមានប្រសាសន៍ជម្រុញឲ្យសិស្សានុសិស្សទាំងអស់ឱ្យមានការលាងសម្អាតដៃជាមួយនឹងសាប៊ូ ជាប្រចាំ មុននិងក្រោយពេលទទួលទានអាហារ ក៏ដូចជាពេលចេញពីបន្ទប់ទឹក ។ ហើយការលាងដៃគឺជា វិធីមួយក្នុងចំណោមវិធីនានាដែលមានប្រសិទ្ធភាព និងសាមញ្ញបំផុត ដែលអាចកម្ចាត់បានជំងឺចម្លងផ្នែកខាងក្រៅ និងធ្វើឱ្យជំងឺមួយចំនួនអសកម្ម ជាពិសេសតាមរយៈការលាងដៃជាមួយសាប៊ូ គឺដើម្បីកម្ចាត់មេរោគនាពេលបច្ចុប្បន្ន និងធានាបាននូវសុខភាពល្អប្រសើរជៀសផុតពីការរាតត្បាតជំងឺជាសកល ។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក៍បានមានប្រសាសន៍ណែនាំនិងផ្តាំផ្ញើរដល់ប្អូនៗសិស្សានុសិស្សអស់គ្នាត្រូវចូលរួមថែរក្សាសម្អាតអនាម័យបរិស្ថានសាធារណៈដោយទុកដាក់សំរាមក្នុងធុងសម្រាមឱ្យបានត្រឹមត្រូវ ប្រកបដោយផាសុខភាពត្រូវរួបរួមគ្នាដើម្បីរួមចំណែកការពារបរិស្ថាននិងរួមគ្នាចោលសម្រាមឱ្យបានត្រឹមត្រូវ ដោយរៀបចំទុកដាក់សម្រាម និងចោលសំរាមឱ្យត្រឹមត្រូវ ទៅតាមការណែនាំលោកគ្រូ អ្នកគ្រូ ដែលបានរៀបចំកន្លែងទុកដាក់សម្រាម ហើយជាពិសេសសូមសិស្សានុសិស្សទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលធ្វើដំណើរតាមដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើងជាយថាហេតុ ផងដែរ។ សូមបញ្ជាក់ថាកន្លែងលាងដៃដែលជាការឧបត្ថម្ភរបស់កាកបាទក្រហមសាធារណកូរ៉េខាងត្បូងតាមរយៈសាខាកាកបាទក្រហមខេត្ត គឺសាងសង់សង់នៅលើទីធ្លាសាលារៀន ដែលមានទំហំបណ្តយ៤ម៉ែត្រ ទទឹង ៣ម៉ែត្រ កម្ពស់ពីដីដល់តម្តល់ធុងទឹកប្រវែង៥ម៉ែត្រដែលចំណាយថវិកាអស់ចំនួន ២.០៩០ ដុល្លារអាមេរិក ៕
Related Posts
សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបទទួលស្វាគមន៍ដំណើរទស្សនកិច្ច ផ្លាស់ប្តូរបទពិសោធន៍របស់ប្រតិភូកាកបាទក្រហម សាធារណរដ្ឋកូរ៉េសាខាឆុងជឺ
សៀមរាប៖ លោកជំទាវ ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខាកាកក្រហមកម្ពុជាខេត្តសៀមរាបបានជួបទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍របស់គណៈប្រតិភូកាកបាទក្រហមសាធារណរដ្ឋកូរ៉េសាខាឆុងជឺ ចំនួនប្រមាណជាង៣០រូបដែលដឹកនាំដោយលោកស្រី គឹម ស៊ូអ៊ីយ៉ុន ប្រធានប្រតិភូ ដែលជំនួបនេះប្រព្រឹត្តទៅនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០២៤នេះ។ លោកជំទាវ ទុយ ជិត អនុប្រធានគណៈកម្មាធិការសាខាខេត្ត បានមានប្រសាសន៍ថាក្នុងដំណើរទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍របស់ប្រតិភូកាកបាទក្រហមសាធារណរដ្ឋកូរ៉េសាខាឆុងជឺនាពេលនេះលោកជំទាវបានសម្តែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍រយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃ២៣ដល់ថ្ងៃទិ២៥ ខែមករាឆ្នាំ២០២៤របស់កាកបាទក្រហមសាធារណរដ្ឋកូរ៉េសាខាឆុងជឺជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ។…
ភិក្ខុ សីលវន្ត សីលវតី ចំនួន៨៨អង្គ/នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាល វិបស្សនាធុរៈ រយះពេល ៣ខែនៅវត្តខេមវន្ត(ហៅវត្តខ្សាម) ស្ថិតក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង
រីកំពង់ឆ្នាំងៈ វគ្គបណ្តុះបណ្តាល វិបស្សនា ធុរះ រយៈពេល៣ខែនៅវត្តខេមវន្ត(ហៅវត្តខ្សាម) ស្ថិតក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ត្រូវបានប្រារព្ធបិទនៅរសៀលថ្ងៃអាទិត្យទី ២៩ ខែតុលា ឆ្នាំ២០២៣ ក្រោមព្រះអធិបតីភាពព្រះវិមលញាណ ឆន ឆុង ព្រះអនុគណក្រុងកំពង់ឆ្នាំង តំណាងព្រះទេពមុនី សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង ដោយមានការនិមន្តចូលរួមពីព្រះសិរីធម្មញាណ…
សមត្តកិច្ចខណ្ឌរដ្ឋបាលជលផល នៅតែបន្តបង្ក្រាបរបាំងលូស្បៃមុងរាំងភ្ជិត ព្រែក២ករណីបន្ថែមទៀតនិងបានចាកលែងកូនត្រី ចំនួន១០០ គីឡូចូលបឹងធម្មជាតិវិញ
កំពង់ឆ្នាំង៖ សមត្តកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបាន សហការណ៍ជាមួយសហគមន៍នេសាទស្វាយរំពារសែនជ័យ សហគមន៍នេសាទកោះធំ បានចុះរុះរើរបាំងលូស្បៃមុងរាំងភ្ជិតព្រែក បឹង នៅចំណុចព្រែកយួន ភូមិថ្មី និង ចំណុច បឹងសួង ស្ថិតក្នុងភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគិរី និងបានចាក់លែងកូនត្រីល្អិតៗចូលបឹងធម្មជាតិវិញ នៅខេត្តកំពង់ឆ្នាំង។ ដោយបានបន្តសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំផ្លូវទូក សហគមន៍នេសាទផ្លូវទូក បានចុះប្រតិបត្តិការ រុះរើរបាំងសាច់អួនក្រឡាញឹក…