នៅព្រឹកថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០២៤នេះ លោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបានអញ្ជើញប្រគល់កន្លែងលាងសម្អាតដៃចំនួន១០ដែលជាការឧបត្ថម្ភរបស់កាកបាទក្រហមសាធារណកូរ៉េខាងត្បូងតាមរយៈសាខាកាកបាទក្រហមខេត្តដើម្បីប្រើប្រាស់និងថែរក្សាសុខភាពរបស់កុមារជូនដល់សាលាបឋមសិក្សានិងអនុវិទ្យាល័យសម្តេចតេជោហ៊ុនសែនគ្រួស ដែលស្ថិតនៅក្នុងក្រុងសៀមរាប ។ លោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានមានប្រសាសន៍ថា កន្លែងលាងដៃ សម្រាប់កុមារ ទាំងសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចតរជោ ហ៊ុនសែនគ្រួស ដែលបានសាងសង់ រួចនិងប្រគល់ឲ្យប្រើប្រាស់នាពេលនេះ គឺជាអំណោយប្រតិភូកាកបាទក្រហមកូរ៉េដែលបានអញ្ជើញមកទស្សនកិច្ចសិក្សានៅសាលាបឋមសិក្សា និងអនុវិទ្យា ល័យសម្តេចតេជោ ហ៊ុន សែនគ្រួស ពិសេសក្នុងទឹកដីនៃខេត្តសៀមរាបក្នុងកំឡុងដើមឆ្នាំ២០២៤កន្លងមក។ លោកជំទាវ សុខ ណារ៉ូ បានមានប្រសាសន៍បន្តថា ការសាងសង់កន្លែងលាងដៃនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្សដើម្បីឱ្យពួកគាត់បាន ប្រើប្រាស់ក្នុងការលាងដៃគ្រប់ពេលវេលា តាមត្រូវការហើយមានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយជំងឺឆ្លងនានាផងដែរ។ តាមរយៈការផ្ដល់កន្លែងលាងសម្អាតដៃនេះដែរ លោកជំទាវ សុខ ណារ៉ូ ក៍បានមានប្រសាសន៍ជម្រុញឲ្យសិស្សានុសិស្សទាំងអស់ឱ្យមានការលាងសម្អាតដៃជាមួយនឹងសាប៊ូ ជាប្រចាំ មុននិងក្រោយពេលទទួលទានអាហារ ក៏ដូចជាពេលចេញពីបន្ទប់ទឹក ។ ហើយការលាងដៃគឺជា វិធីមួយក្នុងចំណោមវិធីនានាដែលមានប្រសិទ្ធភាព និងសាមញ្ញបំផុត ដែលអាចកម្ចាត់បានជំងឺចម្លងផ្នែកខាងក្រៅ និងធ្វើឱ្យជំងឺមួយចំនួនអសកម្ម ជាពិសេសតាមរយៈការលាងដៃជាមួយសាប៊ូ គឺដើម្បីកម្ចាត់មេរោគនាពេលបច្ចុប្បន្ន និងធានាបាននូវសុខភាពល្អប្រសើរជៀសផុតពីការរាតត្បាតជំងឺជាសកល ។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក៍បានមានប្រសាសន៍ណែនាំនិងផ្តាំផ្ញើរដល់ប្អូនៗសិស្សានុសិស្សអស់គ្នាត្រូវចូលរួមថែរក្សាសម្អាតអនាម័យបរិស្ថានសាធារណៈដោយទុកដាក់សំរាមក្នុងធុងសម្រាមឱ្យបានត្រឹមត្រូវ ប្រកបដោយផាសុខភាពត្រូវរួបរួមគ្នាដើម្បីរួមចំណែកការពារបរិស្ថាននិងរួមគ្នាចោលសម្រាមឱ្យបានត្រឹមត្រូវ ដោយរៀបចំទុកដាក់សម្រាម និងចោលសំរាមឱ្យត្រឹមត្រូវ ទៅតាមការណែនាំលោកគ្រូ អ្នកគ្រូ ដែលបានរៀបចំកន្លែងទុកដាក់សម្រាម ហើយជាពិសេសសូមសិស្សានុសិស្សទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលធ្វើដំណើរតាមដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើងជាយថាហេតុ ផងដែរ។ សូមបញ្ជាក់ថាកន្លែងលាងដៃដែលជាការឧបត្ថម្ភរបស់កាកបាទក្រហមសាធារណកូរ៉េខាងត្បូងតាមរយៈសាខាកាកបាទក្រហមខេត្ត គឺសាងសង់សង់នៅលើទីធ្លាសាលារៀន ដែលមានទំហំបណ្តយ៤ម៉ែត្រ ទទឹង ៣ម៉ែត្រ កម្ពស់ពីដីដល់តម្តល់ធុងទឹកប្រវែង៥ម៉ែត្រដែលចំណាយថវិកាអស់ចំនួន ២.០៩០ ដុល្លារអាមេរិក ៕
Related Posts
លោ សុខសាន្ត បញ្ញា ថៅកែក្រុមហ៊ុនបញ្ចាំ នៅស្រុកជីក្រែង បានចាក់ដីលុបស្រះបុរាណ មួយកន្លែងត្រូវបានអាជ្ញាធរព្រមានចាត់វិធានការតាមផ្លូវច្បាប់
សៀមរាប÷ លោ សុខសាន្ត បញ្ញា ថៅកែក្រុមហ៊ុនបញ្ចាំ នៅស្រុកជីក្រែង បានចាក់ដីលុបស្រះបុរាណ មួយកន្លែងត្រូវបានអាជ្ញាធរព្រមានចាត់វិធានការតាមផ្លូវច្បាប់។ ការព្រមានចាត់វិធានការរបស់អាជ្ញាធរស្រុកជីក្រែង លើ បុគ្គល សុខសាន្ត បញ្ញា បែបនេះ បន្ទាប់ពីបុគ្គលរូបនេះបានចាក់ដីលុបស្រះបុរាណ«ស្រះតាធុន» តាមអំពើចិត្ត។ នេះបើតាមលោក បូ ម៉េង ទ្រី…
លោកជំទាវ ជា ខេង ស៊ុយ សែម ជម្រុញឲ្យប្រជាពលរដ្ឋរស់នៅលើផ្ទៃទឹកបឹងទន្លេសាប បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបាន១០០% ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់បងប្អូននៅទីនោះ
ពោធិសាត់: ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ លោកជំទាវ ជា ខេង ស៊ុយ សែម តំណាងឲ្យឯកឧត្តម ស៊ុយ សែម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តពោធិ៍សាត់ រួមដំណើរដោយលោកជំទាវ អាំង សុជាតា ខូយ រីដា…
សមាសភាពសហគមន៍នេសាទត្រូវបានធ្វើការបោះឆោតជ្រើសរើសសាជាថ្មីនៅក្នុងឃុំពាមឆ្កោកស្រុកជលគីរីដែលកន្លងមកធ្លាប់មានរឿងអាស្រូវបទល្មើសនេសាទ
កំពង់ឆ្នាំង៖ ការបោះឆ្នោតជ្រើសរើសសមាសភាពសហគមន៍នេសាទថ្មីគ្រាដែល សហគមន៍នេសាទចាស់ធ្លាប់មានរឿងអាស្រូវទំនាស់ជាមួយប្រជាពលរដ្ឋនិងមានភាពមិនប្រក្រតីបទល្មើសនេសាទនៅក្នុងដែនគ្រប់គ្រងដោយអាណត្តិ សហគមន៍ចាស់ ការបោះឆ្នោតនេះបានធ្វើនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ឃុំពាមឆ្កោកស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ លោក ប្រាក់ លាងហួរ អនុប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទ ទទួលបន្ទុកសហគមន៍នេសាទ លោកនាយខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំងរួមនិងអាជ្ញាធរ មូលដ្ឋានលោក មុតម៉េង អភិបាលរងស្រុកជលគីរី លោក វរសេនីយ៍ឯក…