ស្នងការនគរបាលខេត្តតាកែវ ដាក់បទបញ្ជាឱ្យកងកម្លាំងប៉ុស្តិ៍រដ្ឋបាល ទាំង១០០ទប់ស្កាត់ និងបំបែករាល់ការជួបជុំ របស់ក្រុមក្មេងទំនេី ងដែលជាមុខសញ្ញា ឃ្លាំមើលរបស់សមត្ថកិច្ច
តាកែវ៖ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដាតាកែវ ដាក់បញ្ជារអោយកងកម្លាំងប៉ូលីសប៉ុស្តិ៍រដ្ឋបាលទាំង១០០ នៅតាមបណ្ដារស្រុកនិងក្រុងទាំង១០ក្នុងភូមិសាស្ត្រខេត្ដតាកែវ ត្រូវមានឆន្ទះក្នុងការងារបង្ក្រាបបទល្មើស ដែលបង្ករឡើងដោយក្រុមក្មេងទំនើងអោយបានទាន់ពេលវេលា នៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីរក្សាការពារសុវត្តិភាពរបស់បងប្អូនប្រជាពលរដ្ឋ។លោកស្នងការលើកឡើងបែបនេះ ខណ:ដែលលោក ចូលរួមប្រជុំជាមួយកងកំលាំងនៅក្រោមផែនដឹកនាំសេនាធិការ នឹងនាយប៉ុស្តិ៍រដ្ឋបាលទាំង១០០នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ នាថ្ងៃទី ១៥ ខែ មករា ឆ្នាំ២០២៥។លោកឧត្តមសេនីយ៍ទោ ម៉ែន លី…