សៀមរាប៖ ដើម្បីលើកម្ពស់សោភ័ណភាពនិងបរិស្ថានឱ្យមានភាពបៃតងពិសេសកាត់បន្ថយកម្ដៅថែមទាំងធ្វើឱ្យមានម្លប់ត្រជាក់ទៀតនៅក្នុងមូលដ្ឋានផងដែរនោះអាជ្ញាធរសង្កាត់ស្រង៉ែក្រុងសៀមរាបបានដឹកនាំបងប្អូនប្រជាពលរដ្ឋនិងសិស្សានុសិស្សជាច្រើននាក់ដើម្បីដាំកូនឈើចម្រុះប្រមាណជិត១.០០០ដើមដោយដាំអមសងខាងផ្លូវចាប់ពីភូមិតាចករហូតដល់តំបន់ទំនប់៧៨ក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាបខេត្តសៀមរាបនាព្រឹកថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០២៤នេះ ។ លោកស្រី ធិវ រួន ចៅសង្កាត់ស្រង៉ែបានមានប្រសាសន៍ថាដឹកនាំបងប្អូនប្រជាពលរដ្ឋនិងសិស្សានុសិស្សចុះដាំកូនឈើចម្រុះតាមដងផ្លូវនាពេលនេះគឺ មានអត្ថន័យដ៏ជ្រាលជ្រៅមណាស់សម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ឋយើង ឲ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមក្នុងការដាំដុះ និងការពារព្រៃឈើ ក៏ដូចជាការជួយផ្ដល់ផលប្រយោជន៍ឲ្យប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីបង្កបង្កើនផលកសិកម្ម បង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គម និងមូលដ្ឋានរបស់ខ្លួនផងដែរ។ លោកស្រីចៅសង្កាត់ស្រង៉ែបានបន្តថា ការដាំកូនឈើអមសងខាងផ្លូវគឺដើម្បីលើកម្ពស់សោភ័ណភាពនិងបរិស្ថាននិងដើម្បីចូលរួមចំណែកលើកកម្ពស់សម្រស់ទីក្រុងសៀមរាបឱ្យមានភាពបៃតងទាក់ទាញភ្ញៀវទេសចរបានមួយកម្រិត ពិសេសកាត់បន្ថយកម្ដៅបានមួយកម្រិតនៅពេលដែលកូនឈើទាំងនោះលូតលាស់ឡើងដែលធ្វើឱ្យមានសម្រស់ស្រស់បំព្រងទេ ថែមទាំងធ្វើឱ្យមានម្លប់ត្រជាក់ទៀតផងដែរ ។ លោកស្រី ធិវ រួន បានមានប្រសាសន៍បញ្ជាក់បន្ថែមថាការដាំដើមឈើដើមតាមដងផ្លូវនេះគឺមិនមែនដាំតែថ្ងៃនេះទេគឺអាជ្ញាធរសង្កាត់ស្រង៉ែនិងបន្តការដាំបន្ថែមលើកក្រោយៗទៀតនិងបន្តការដាំជួសនូវកូនឈើណាដែលមិនលូតលាស់ល្អ ដូចជាងាប់ជាដើមផងដែរ។ ក្នុងនាមអាជ្ញាធរសង្កាត់លោកស្រី ធិវ រួន ក៍បានមានប្រសាសន៍អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានអមសងខាងផ្លូវទាំងអស់ដែលអាជ្ញាធរបានដាំកូនឈើសូមចូលរួមថែទាំ ស្រោចទឹក ដាក់ជីដើមឈើដែលមាននៅមុខគេហដ្ឋានរបស់ខ្លួនឲ្យបានជាប់ជាប្រចាំ ត្រូវចូលរួមថែរក្សាការពារនូវសមិទ្ធផលទាំងអស់នេះ ដើម្បីធ្វើឲ្យកូនឈើទាំងនេះលូតលាស់ធំធាត់ឆាប់រហ័ស និងឲ្យបានគង់វង្ស និងមានភាពស្រស់បំព្រងក្នុងមូលដ្ឋានជានិរន្តផងដែរ៕
Related Posts
ប្រជាពលរដ្ឋឃុំល្វែងឫស្សីកំពុងតែព្រួយបារម្ភពីអនាគតកូនរុក្ខជាតិចម្រុះទើបតែដុះថ្មី និងព្រៃឈើដែល សេសសល់នៅចំណុចត្រពាំងក្ដៀងក្រោយពីពួកគាត់ទទួលដំណឹងថាត្រាក់ទ័រដែលរឹបអូសប៉ុន្មានថ្ងៃមុនត្រូវបានសម្របសម្រួលយកមកវិញ
សៀមរាប÷ ប្រជាពលរដ្ឋ នៅឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប កំពុងតែមានការព្រួយបារម្ភ យ៉ាងខ្លាំងពីអនាគតកូនរុក្ខជាតិចម្រុះទើបតែដុះថ្មី និងព្រៃឈើដុះលើដីរដ្ឋសេសសល់នៅចំណុច ត្រពាំងក្តៀង ភូមិរូងថ្មី ឃុំ ស្រុក ខេត្ត ខាងលើ។ ក្រោយពីដីព្រៃចំណុចនេះមានត្រាក់ទ័រចូលឈូសឆាយក្នុងអំឡុងខែឧសភា ឆ្នាំ២០២៣ ដែលប្រជាពលរដ្ឋចោទប្រកាន់ថាលោក គង់ វុន ប្រធានអគ្គិសនីស្រុកជីក្រែងជាអ្នកបំពាននៅលើដីព្រៃចំណុចនេះ។…
លោក ម៉ូវ ជា អភិបាល រង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិ
អ៊ុក ផ្លុង សៀមរាប = លោក ម៉ូវ ជា អភិបាលរង ស្រុក ជា ក្រែងនៅថ្ងៃ ពុធ ទី ២៩ ខែ ឧសភា ឆ្នាំ ២០២៤បានចូលរួម និងដឹកនាំកម្លាំង ចុះ…
រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការដាំដើមឈើនៅតាមដងផ្លូវក្នុងក្រុង ឲ្យបានចំនួន១ម៉ឺនដើម រយៈពេល២ឆ្នាំ
ដើមក្ងោក ចំនួន២០០ដើម ក្រោមការគាំទ្ររបស់សមាគមសហគ្រិនស្ត្រីកម្ពុជា ត្រូវបានសហការជាមួយ រដ្ឋបាល ខេត្ត ក្រុង សង្កាត់ និង ធ្វើការដាំនៅអមដងផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប ក្រោមវត្តមានរបស់លោក យុន លីនណេ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៩ខែសីហា…