សៀមរាប៖ ដើម្បីលើកម្ពស់សោភ័ណភាពនិងបរិស្ថានឱ្យមានភាពបៃតងពិសេសកាត់បន្ថយកម្ដៅថែមទាំងធ្វើឱ្យមានម្លប់ត្រជាក់ទៀតនៅក្នុងមូលដ្ឋានផងដែរនោះអាជ្ញាធរសង្កាត់ស្រង៉ែក្រុងសៀមរាបបានដឹកនាំបងប្អូនប្រជាពលរដ្ឋនិងសិស្សានុសិស្សជាច្រើននាក់ដើម្បីដាំកូនឈើចម្រុះប្រមាណជិត១.០០០ដើមដោយដាំអមសងខាងផ្លូវចាប់ពីភូមិតាចករហូតដល់តំបន់ទំនប់៧៨ក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាបខេត្តសៀមរាបនាព្រឹកថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០២៤នេះ ។ លោកស្រី ធិវ រួន ចៅសង្កាត់ស្រង៉ែបានមានប្រសាសន៍ថាដឹកនាំបងប្អូនប្រជាពលរដ្ឋនិងសិស្សានុសិស្សចុះដាំកូនឈើចម្រុះតាមដងផ្លូវនាពេលនេះគឺ មានអត្ថន័យដ៏ជ្រាលជ្រៅមណាស់សម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ឋយើង ឲ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមក្នុងការដាំដុះ និងការពារព្រៃឈើ ក៏ដូចជាការជួយផ្ដល់ផលប្រយោជន៍ឲ្យប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីបង្កបង្កើនផលកសិកម្ម បង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គម និងមូលដ្ឋានរបស់ខ្លួនផងដែរ។ លោកស្រីចៅសង្កាត់ស្រង៉ែបានបន្តថា ការដាំកូនឈើអមសងខាងផ្លូវគឺដើម្បីលើកម្ពស់សោភ័ណភាពនិងបរិស្ថាននិងដើម្បីចូលរួមចំណែកលើកកម្ពស់សម្រស់ទីក្រុងសៀមរាបឱ្យមានភាពបៃតងទាក់ទាញភ្ញៀវទេសចរបានមួយកម្រិត ពិសេសកាត់បន្ថយកម្ដៅបានមួយកម្រិតនៅពេលដែលកូនឈើទាំងនោះលូតលាស់ឡើងដែលធ្វើឱ្យមានសម្រស់ស្រស់បំព្រងទេ ថែមទាំងធ្វើឱ្យមានម្លប់ត្រជាក់ទៀតផងដែរ ។ លោកស្រី ធិវ រួន បានមានប្រសាសន៍បញ្ជាក់បន្ថែមថាការដាំដើមឈើដើមតាមដងផ្លូវនេះគឺមិនមែនដាំតែថ្ងៃនេះទេគឺអាជ្ញាធរសង្កាត់ស្រង៉ែនិងបន្តការដាំបន្ថែមលើកក្រោយៗទៀតនិងបន្តការដាំជួសនូវកូនឈើណាដែលមិនលូតលាស់ល្អ ដូចជាងាប់ជាដើមផងដែរ។ ក្នុងនាមអាជ្ញាធរសង្កាត់លោកស្រី ធិវ រួន ក៍បានមានប្រសាសន៍អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានអមសងខាងផ្លូវទាំងអស់ដែលអាជ្ញាធរបានដាំកូនឈើសូមចូលរួមថែទាំ ស្រោចទឹក ដាក់ជីដើមឈើដែលមាននៅមុខគេហដ្ឋានរបស់ខ្លួនឲ្យបានជាប់ជាប្រចាំ ត្រូវចូលរួមថែរក្សាការពារនូវសមិទ្ធផលទាំងអស់នេះ ដើម្បីធ្វើឲ្យកូនឈើទាំងនេះលូតលាស់ធំធាត់ឆាប់រហ័ស និងឲ្យបានគង់វង្ស និងមានភាពស្រស់បំព្រងក្នុងមូលដ្ឋានជានិរន្តផងដែរ៕
Related Posts
សៀមរាប រកឃើញ ការកាប់ទន្រ្ទានឈូសឆាយដីព្រៃ នៅក្នុងក្រុមហ៊ុន ដីសម្បទានសេដ្ចកិច្ចសិរីមុនី
ខេត្តសៀមរាប៖ក្រុមមន្ត្រីចម្រុះខេត្តសៀមរាបបានរកឃើញ ការកាប់ទន្រ្ទានឈូសឆាយដីព្រៃ ប្រមាណ៦ហិកតា ស្ថិតនៅក្នុងក្រុមហ៊ុន ដីសម្បទានសេដ្ចកិច្ចសិរីមុនី។ការរកឃើញធ្វើឡើង នៅថ្ងៃពុធនេះ ដឹកនាំ ដោយលោក ហែម ពុទ្ឋី នាយករងរដ្ឋបាលខេត្តសៀមរាប និងដោយមានការចូលរួម ពីក្រុមការងារតំណាងមន្ទីរបរិស្ថាន មន្ទីរដែនដីនគរូបនីយកម្មសំណង់ និងសុរិយាដី និងអាជ្ញាធរ ឃុំកន្ទួត អាជ្ញាធរស្រុកស្វាយលើ កងរាជអាវុធហត្ថស្រុក កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកន្ទួត…
មេព្រៃខេត្តសៀមរាប បង្ក្រាបគោយន្តកន្ត្រៃដឹកឈើមួយគ្រឿង
ខេត្តសៀមរាប៖លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃសុក្រនេះថា សង្កាត់រដ្ឋបាលព្រៃឈើខ្វាវ និងសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ពង្រលើ បានចាប់ឃាត់គោយន្តកន្រ្តៃ១គ្រឿង។ ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ចំណុចអូរបាក់ចិញ្ចៀន ភូមិ ស្រឡៅស្រោង ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។ លោកម៉ុង ប៊ុនលីម…
លោកជំទាវ ពុំ ចន្ទីនី បំផុសដល់អតីត យុទ្ធជន និងប្រជាពលរដ្ឋ រួមគ្នាដាំដើមឈើ
ខេត្តកំពង់ឆ្នាំង៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សូមឱ្យប្រជាពលរដ្ឋជាពិសេសអតីតយុទ្ធជនចាប់ពីបុគ្គលម្នាក់ឡើងទៅត្រូវដាំដើមឈើទោះតិចក្តី ច្រើនក្តីម្នាក់មួយដើមក៏បានទោះដើមឈើយូរអង្វែងឬដើមផ្កាក៏ដោយ និងសូមកុំភ្លេចដាំដំណាបន្លែបង្កាជុំវិញលំនៅឋាន យកចិត្តទុកដាក់លើការអប់រំសុខភាព រក្សាការពារបរិស្ថានអនាម័យទើបនាំមកនូវសេរីសួស្តីគ្រប់ក្រុមគ្រួសារនិងសង្គមជាតិ។ លោកជំទាវ ពុំ ចន្ទីនី បានបំផុសបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជននិងយុទ្ធនាការដាំដើមឈើ ក្រោមប្រធានបទ«រួមគ្នាពង្រឹងនិងពង្រីកបរិស្ថានបៃតង…