តាកែវ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គរបុរី ក៏សាងសំណុំរឿងបញ្ចូនខ្លួនទៅសាលាតំបូងខេត្តតាកែវ នៅព្រឹកថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២៤នេះ ជាប់ចោទពីបទប្រើប្រាស់និងរក្សាទុកសារធាតុញៀនខុសច្បាប់ ។ សមត្ថកិច្ចនគរបាលស្រុកអង្គរបូរី បានអោយដឹងថាកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១១និង៤០នាទី នគរបាលស្រុកអង្គរបូរី បានចុះបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំណុចខាងលិចស្ពានហូរឈាម ស្ថិតក្នុងភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ រួមមានឈ្មោះ ម៉ៅ ដែន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភ្នំបូរី ឃុំព្រែកផ្ទាល ស្រុកអង្គរបូរី ខេត្តតាកែវ (ប្រើប្រាស់) និងឈ្មោះ ទូច ស៊ីហាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភ្នំបូរី ឃុំព្រែកផ្ទាល ស្រុកអង្គរបូរី ខេត្តតាកែវ (ប្រើប្រាស់)។ ក្នុងនោះសមត្ថកិច្ចឆែកឆេរដកហូតបានវត្ថុតាងមួយចំនួនមាន ម្សៅក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់ ទូរស័ព្ទ ចំនួន០១គ្រឿង ម៉ូតូចំនួន០១គ្រឿង ។ តាកែវ
Related Posts
ជប៉ុនវិនិយោគ ដាំដំណាំម្ទេស នាំចេញក្រៅប្រទេស ក្នុងមួយខែ៥០០តោនជារៀងរាល់ខែ
សៀមរាប ៖ លោក សោម សមស័ក្ក នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប និងក្រុមការងារបាននាំអ្នកវិនិយោគជនជាតិ ជប៉ុន លោក NABESHIMA KATSUHITO ប្រធានកសិដ្ឋានដាំបន្លែស្តង់ដារជប៉ុន ចុះទៅពិនិត្យទីតាំងគ្រោងបើកកសិដ្ឋានដាំម្ទេសស្តង់ដារជប៉ុន លើផ្ទៃដី៧២ហិកតាជំហានទី០១ ស្ថិតក្នុងភូមិត្រពាំងទូក ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប ថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៣។លោក NABESHIMA…
ឯកឧត្តមអភិបាលខេត្តតាកែវ ដឹកនាំមន្រ្តីជំនាញចុះពិនិត្យស្ថានភាពទឹកនៅស្រុកត្រាំកកក់ និងស្រុកទ្រាំង តាមបណ្ដោយផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣
តាកែវ៖ នៅរសៀលថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណអភិបាលខេត្តតាកែវ បានដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរស្រុកត្រាំកក់ ទ្រាំង រួមជាមួយលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក នៅតាមបណ្ដោយផ្លូវជាតិលេខ២ និងបណ្ដោយផ្លូវជាតិលេខ៣…
ពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤
សៀមរាប៖ នៅសាលសន្និសិទ្ធ សណ្ឋាគារសុខាសៀមរាប នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ដើម្បីរួមសហការបន្តដឹកនាំគ្រប់គ្រងរដ្ឋបាលខេត្ត ឲ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ សំខាន់ក្នុងការថែរក្សានៅសុខសន្តិភាពសណ្តាប់ធ្នាប់ សាធារណៈ ក្នុងមូលដ្ឋានខេត្តប្រកបដោយសុខសុវត្តិភាព ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតី ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា…