តាកែវ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គរបុរី ក៏សាងសំណុំរឿងបញ្ចូនខ្លួនទៅសាលាតំបូងខេត្តតាកែវ នៅព្រឹកថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២៤នេះ ជាប់ចោទពីបទប្រើប្រាស់និងរក្សាទុកសារធាតុញៀនខុសច្បាប់ ។ សមត្ថកិច្ចនគរបាលស្រុកអង្គរបូរី បានអោយដឹងថាកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១១និង៤០នាទី នគរបាលស្រុកអង្គរបូរី បានចុះបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំណុចខាងលិចស្ពានហូរឈាម ស្ថិតក្នុងភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ រួមមានឈ្មោះ ម៉ៅ ដែន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភ្នំបូរី ឃុំព្រែកផ្ទាល ស្រុកអង្គរបូរី ខេត្តតាកែវ (ប្រើប្រាស់) និងឈ្មោះ ទូច ស៊ីហាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភ្នំបូរី ឃុំព្រែកផ្ទាល ស្រុកអង្គរបូរី ខេត្តតាកែវ (ប្រើប្រាស់)។ ក្នុងនោះសមត្ថកិច្ចឆែកឆេរដកហូតបានវត្ថុតាងមួយចំនួនមាន ម្សៅក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់ ទូរស័ព្ទ ចំនួន០១គ្រឿង ម៉ូតូចំនួន០១គ្រឿង ។ តាកែវ
Related Posts
ខេត្តពោធិ៍សាត់បានប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន២៦ មិថុនាឆ្នាំ២០២៣
ពោធិ៍សាត់៖ ខេត្តពោធិ៍សាត់បានរៀបចំប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀ២៦មិថុនា ក្រោមប្រធានបទ ការដុតបំផ្លាញគ្រឿងញៀន គឺជាជំហានដំបូង ដើម្បីជួយពួកគេឱ្យលូតលាស់ប្រកបដោយសុខភាពនិងសុវត្ថិភាព ត្រូវបានរដ្ឋបាលសាលា ខេត្តពោធិ៍សាត់ប្រារព្ធធ្វើឡើងនៅវិទ្យាល័យពោធិ៍សាត់ស្តិតនៅក្នុងភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដោយមានអ្នកចូលរួមជិត២០០០នាក់ ក្នុងគោលបំណង ពញ្ញាក់ស្មារតីនិងដាស់តឿនដល់សិស្សនិងពលរដ្ឋ នៅក្នុងសហគមន៍និងសាលារៀន ឱ្យពួកគេជៀសផុតពីបញ្ហាអវិជ្ជមាននៃគ្រឿងញៀន ក្រោមអធិបតីភាពឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជា ប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត…
ក្រុមជនង្ស័យដៃដល់និងបក្សពួកអ្នកទទួលផលចោរកម្ម ត្រូវបានញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងផ្តន្ទាទោស ឃុំខ្លួនពីបទលួច និងទទួលទិញលក់ ពីទួលផលចោរកម្
កំពង់ឆ្នាំង៖ សាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រេចឃុំខ្លួនជនសង្ស័យចំនួន ៤ នាក់ ក្នុងនោះម្នាក់ជាជនដៃដល់ក្នុងបទល្មើសលួចម៉ូតូ និង៣នាក់ទៀតជាអ្នកទទួលផលចោរកម្ម ដែលបានប្រព្រឹត្តឡើងនៅក្នុងក្រុងកំពង់ឆ្នាំង។ បើយោងតាមរបាយការណ៍បាយរបស់នគបាលខេត្តបានឲ្យដឹងថា មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៤ នាក់ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាជនដៃដល់លួចម៉ូតូ ឈ្មោះ ឈឿន វណ្ណៈអាយុ ១៦ឆ្នាំ បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខកំពង់ឆ្នាំង1E. 55 56…
ក្រុមការងារសមាគមនារីអភិវឌ្ឍន៍កម្ពុជានៅក្នុងខួប៤៥ឆ្នាំបានចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនកុមារៗនៅក្នុងមណ្ឌល កុមារកំព្រាខេត្ត ជាមួយរដ្ឋបាលខេត្តកំ ពង់ឆ្នាំង
កំពង់ឆ្នាំង៖ នៅក្នុងថ្ងៃខួប៤៥ឆ្នាំនៃការបង្កើតសមាគមនារីអភិវឌ្ឍន៍កម្ពុជានាព្រឹកថ្ងៃទី ៦ខែធ្នូឆ្នាំ២០២៣ នេះ លោកជំទាវ ជូប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃសមាគម នារីអភិវឌ្ឍកម្ពុជា បានដឹកនាំក្រុមការងារអញ្ជើញចុះមកសួរសុខទុក និងផ្ដល់អំ ណោយ ជូនកុមារ និងលោកគ្រូអ្នកគ្រូនៅក្នុងមណ្ឌល កុមារកំព្រាក្នុងខេត្តកំពង់ឆ្នាំង។ កម្មវិធីខាងលើនេះក៏មានការចូលរួមពីសំ ណាក់ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំង និងលោកជំទាវ…