កុដិថ្មី១ខ្នងនៅក្មុងវត្តព្រះព្រហ្មរ័ត្នក្រុងសៀមរាបដែលមានកម្ពស់២ជាន់ទំហំ៣៣ម៉ែត្រគុណនិង១៧ម៉ែត្រមានចំនួន២០បន្ទប់សម្រាប់ព្រះសង្ឃគង់នៅ ដែលផ្តួច ផ្តើមនិងចូលរួមកសាងឡើងដោយព្រះគ្រូចៅអធិការវត្តអាចារ្យគណៈកម្មការព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត រួមជាមួយនិងសប្បុរសជនក្នុងនិងក្រៅប្រទេសចូលរួមផងដែរនោះ ត្រូវបានធ្វើពិធីសម្ពោធកាត់ខ្សែបូរនិងធ្វើបុណ្យឆ្លង ដាក់ឱ្យប្រើប្រាស់ហើយ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤នេះក្រោមព្រះវត្តមាននិមន្តជាអធិបតីពីសំណាក់សម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជានិងជា ព្រះចៅអធិការវត្តរាជបូណ៌។ ព្រះសាសនសត្ថាកេសវណ្ណោ តង់ តន ព្រះគ្រូវិមលប្បញ្ញា ព្រះបាឡាត់គុណខេត្តសៀមរាបនិង ជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន បានមានសង្ឃដិកាឱ្យដឹងថា សមិទ្ធផលដែលព្រះសង្ឃទទួលបានកុដិថ្មី១ខ្នងដែលបានសាងសង់ទុកសម្រាប់ព្រះសង្ឃគង់នៅនាពេលនេះជាគំនិតផ្តួចផ្តើមកសាងឡើងដោយឧបាសក តង់ ទឿមហើយមានការចូលរួម ជាមួយអាចារ្យគណៈកម្មការព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តនិង ឯកឧត្តម លោកជំទាវ ជាសប្បុរសជនក្នុងនិងក្រៅប្រទេសបានចូលរួមសទ្ធាដ៏ជ្រះថ្លា ផងដែរនោះគឺបានរួចរាល់ជាស្ថាពរ ដោយកុដិនេះបានចាប់ផ្តើមកសាងតាំងពីឆ្នាំ ២០១៧ ដែលគិតជាទឹកប្រាក់អស់ប្រមាណហើយត្រូវបានចំណាយថវិការអស់ចំនួន៥៣៣,៣៦៣ដុល្លារអាមេរិក ។ ព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន បានមានសង្ឃដិការបន្ថែមទៀតថា វត្តអារាមមានតួនាទីសំខាន់ណាស់ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ជាទីកន្លែងសម្រាប់សន្សំបុណ្យឧទ្ទិសកុសល ជាទីកន្លែងរៀបចំពិធីបុណ្យ និងការជួបជុំរីករាយផ្សេងៗ និងសំខាន់ជាមជ្ឈមណ្ឌលប្រមូលផ្តុំ សម្រាប់ការអប់រំបណ្តុះបណ្តាលផ្នត់គំនិត ផ្លូវចិត្ត សតិអារម្មណ៍ឲ្យមានភាពស្ងប់សុខ ចេះគោរពស្រឡាញ់គ្នា ចេះរួបរួមសាមគ្គីគ្នា ដែលជាប្រភពនៃភាពសុខដុមរមនាត្រជាក់ត្រជុំ និងសន្តិភាពជាតិដើម្បីកសាងសង្គមមួយឱ្យមានភាពសុខដុមរមនា រួមរស់ជាមួយគ្នាប្រកបដោយសេចក្តីសុខ និងភាពរីកចម្រើន ។ មានសង្ឃដីការនៅក្នុងឱកាសនោះដែរសម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជានិងជា ព្រះចៅអធិការវត្តរាជបូណ៌ បានមានសង្ឃដីការថាកោតសរសើរដល់ព្រះគ្រូចៅអធិការវត្ត គណៈកម្មការអាចារ្យវត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងកៀរគរបច្ច័យពីសប្បុរជន និងពុទ្ធបរិស័ទពីគ្រប់ទិសទី ដើម្បី កសាងសមិទ្ធផលកុដិថ្មីនេះឱ្យលេចចេញជារូបរាងឡើងសម្រាប់បម្រើឱ្យវិស័យព្រះពុទ្ធសាសនា និងទុកជូនពុទ្ធបរិស័ទគោរពបូជាហើយក៍ជាការចូលរួមចំណែកលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ក្នុងការបម្រើផលប្រយោជន៍សង្គមទំាងវិស័យពុទ្ធចក្រនិងអាណាចក្រ។ សម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម ក៍បាន មានសង្ឃដីកាបន្តថាការសាបព្រោះពុទ្ធឱវាទ គឺដើម្បីបណ្តុះពុទ្ធិ បម្រើជាឧត្តមប្រយោជន៍ ក្នុងជីវភាពរស់នៅទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ គឺផ្តើមចេញនូវកម្លាំងមហាសាមគ្គីធម៌ ក្រោមម្លប់សន្តិភាព បើបែកបាក់ការសាមគ្គី គឺនាំមកនូវវិនាសអន្តរាយជាក់ជាមិនខានឡើយ ដូចនេះទាំងពុទ្ធចក្រ និងអាណាចក្រ គឺមាគ៌ាតែមួយ។សម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម បានសំណូមពរដល់លោកឣាចារ្យ គណៈកម្មការព្រះសង្ឃគ្រប់វត្ត ត្រូវខិតខំកសាងវត្តឲ្យក្លាយជាឣារាមមេត្រីភាពតាមបែបពុទ្ធសាសនា ក្នុងយុគសម័យទំនើបនេះ ជាទីនោរម្យ និងជាមជ្ឈមណ្ឌលទេសចរណ៍តាមបែបពុទ្ធសាសនា។ លើសពីនេះសម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម ក៍បានក្រើនរំលឹកដល់ញាតិញោមពុទ្ធបរិស័ទ្ទ ត្រូវខិតខំបណ្តុះនិងលើកកម្ពស់វិស័យពុទ្ធសាសនា តាមរយៈការឲ្យកូនចៅបួសរៀនក្នុងពុទ្ធសាសនា ហើយត្រូវ អប់រំសីលធម៌ ចរិយាធម៌ គុណធម៌តាម បែបព្រះពុទ្ធសាសនា ដែលនាំមកនូវសេចក្តីសុខទាំងផ្លូវចិត្ត ផ្លូវកាយប្រកបដោយសន្តិភាព និងការអភិវឌ្ឍន៍ផងដែរ៕
Related Posts
លោក យិន សាវ៉េន អភិបាលរងខេត្តដឹកនាំក្រុមការងារចុះពិនិត្យពិភាក្សាទីតាំងព្រះសង្ឃនិងពុទ្ធបរិស័ទស្នើសុំគោលការណ៍ដើម្បីធ្វើវត្តដោយដាក់ឈ្មោះថាៈអារីយវង្សគីរីសុខារាម ហៅវត្តរលុង ស្ថិតក្នុងភូមិរលុង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំងៈ យោងតាមសំណូមពរ របស់ប្រជាពលរដ្ឋ៤៨០នាក់នៅក្នុងក្នុងភូមិរលុង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និង យោងតាមអនុសាសន៍ របស់លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារដឹកនាំដោយ លោក យិន សាវ៉េន អភិបាលរងខេត្ត ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីលោក…
រដ្ឋបាលខេត្ដសៀមរាប ធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា អាណត្តិទី៤ឆ្នាំ២០២៤ គោលដៅទី៤ នៅស្រុកស្វាយលើ
រដ្ឋបាលខេត្ដសៀមរាប បានធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា អាណត្តិទី៤ឆ្នាំ២០២៤ គោលដៅទី៤ស្រុកស្វាយលើ ក្រោមអធិបតីភាព ឯកឧត្តម លី សំរិទ្ឋ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លី សារី អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានវត្តមានការនិមន្តអញ្ជើញចូលរួម ពីឯកឧត្តម…
សមត្ថកិច្ចចំរុះខេត្តចុះពិនិត្យវាស់វែងដី តំបន់បីដែលគេឈូសឆាយភ្ជួររាស់នៅក្នុងឃុំច្រណូកសរុបចំនួន១៤៤ហិចតា និងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចំណាត់ការជនល្មើសតាមផ្លូវច្បាប់
ខេត្តកំពង់ឆ្នាំង÷ ក្នុងរយះមួយសប្តាហ៍កន្លងមកនេះ ក្រុមសមត្ថកិច្ចចម្រុះរបស់ខេត្តកំពង់ឆ្នាំងបានសហការគ្នាចុះពិនិត្យស្រាវជ្រាវនិងវាស់វែងដីតំបន់ ៣ ដែលជាដីព្រៃលិចទឹកទុកសម្រាប់ប្រើប្រាស់គ្រប់យ៉ាង ដែលត្រូវជនល្មើសលួចចូលរុករានទន្ទ្រានឈូសឆាយភ្ជួររាស់យកមកធ្វើជាកម្មសិទ្ធសរុបមានចំនួនប្រមាណ ១៤៤ហិចតានៅក្នុងឃុំច្រណក ស្រុកកំពង់លែង និងបានស្រាវជ្រាវមុខសញ្ញាជនល្មើសនិងអ្នកពាក់ព័ន្ធពីក្រោយដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ ការតាមនីតិវិធីច្បាប់។ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៥ ខែកក្កដានេះបាននិយាយតាមទូរសព្ទឱ្យដឹងថា ក្នុងរយះពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមការងារសមត្ថកិច្ចចំរុះខេត្តកំពង់ឆ្នាំងបានចុះពិនិត្យស្រាវជ្រាវនិងវាស់វែងដីតំបន់៣ ដែលក្រុមជនល្មើសលួចឈូសឆាយភ្ជួររាស់នៅក្នុងតំបន់ព្រែកសាយ…