កុដិថ្មី១ខ្នងនៅក្មុងវត្តព្រះព្រហ្មរ័ត្នក្រុងសៀមរាបដែលមានកម្ពស់២ជាន់ទំហំ៣៣ម៉ែត្រគុណនិង១៧ម៉ែត្រមានចំនួន២០បន្ទប់សម្រាប់ព្រះសង្ឃគង់នៅ ដែលផ្តួច ផ្តើមនិងចូលរួមកសាងឡើងដោយព្រះគ្រូចៅអធិការវត្តអាចារ្យគណៈកម្មការព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត រួមជាមួយនិងសប្បុរសជនក្នុងនិងក្រៅប្រទេសចូលរួមផងដែរនោះ ត្រូវបានធ្វើពិធីសម្ពោធកាត់ខ្សែបូរនិងធ្វើបុណ្យឆ្លង ដាក់ឱ្យប្រើប្រាស់ហើយ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤នេះក្រោមព្រះវត្តមាននិមន្តជាអធិបតីពីសំណាក់សម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជានិងជា ព្រះចៅអធិការវត្តរាជបូណ៌។ ព្រះសាសនសត្ថាកេសវណ្ណោ តង់ តន ព្រះគ្រូវិមលប្បញ្ញា ព្រះបាឡាត់គុណខេត្តសៀមរាបនិង ជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន បានមានសង្ឃដិកាឱ្យដឹងថា សមិទ្ធផលដែលព្រះសង្ឃទទួលបានកុដិថ្មី១ខ្នងដែលបានសាងសង់ទុកសម្រាប់ព្រះសង្ឃគង់នៅនាពេលនេះជាគំនិតផ្តួចផ្តើមកសាងឡើងដោយឧបាសក តង់ ទឿមហើយមានការចូលរួម ជាមួយអាចារ្យគណៈកម្មការព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តនិង ឯកឧត្តម លោកជំទាវ ជាសប្បុរសជនក្នុងនិងក្រៅប្រទេសបានចូលរួមសទ្ធាដ៏ជ្រះថ្លា ផងដែរនោះគឺបានរួចរាល់ជាស្ថាពរ ដោយកុដិនេះបានចាប់ផ្តើមកសាងតាំងពីឆ្នាំ ២០១៧ ដែលគិតជាទឹកប្រាក់អស់ប្រមាណហើយត្រូវបានចំណាយថវិការអស់ចំនួន៥៣៣,៣៦៣ដុល្លារអាមេរិក ។ ព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន បានមានសង្ឃដិការបន្ថែមទៀតថា វត្តអារាមមានតួនាទីសំខាន់ណាស់ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ជាទីកន្លែងសម្រាប់សន្សំបុណ្យឧទ្ទិសកុសល ជាទីកន្លែងរៀបចំពិធីបុណ្យ និងការជួបជុំរីករាយផ្សេងៗ និងសំខាន់ជាមជ្ឈមណ្ឌលប្រមូលផ្តុំ សម្រាប់ការអប់រំបណ្តុះបណ្តាលផ្នត់គំនិត ផ្លូវចិត្ត សតិអារម្មណ៍ឲ្យមានភាពស្ងប់សុខ ចេះគោរពស្រឡាញ់គ្នា ចេះរួបរួមសាមគ្គីគ្នា ដែលជាប្រភពនៃភាពសុខដុមរមនាត្រជាក់ត្រជុំ និងសន្តិភាពជាតិដើម្បីកសាងសង្គមមួយឱ្យមានភាពសុខដុមរមនា រួមរស់ជាមួយគ្នាប្រកបដោយសេចក្តីសុខ និងភាពរីកចម្រើន ។ មានសង្ឃដីការនៅក្នុងឱកាសនោះដែរសម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជានិងជា ព្រះចៅអធិការវត្តរាជបូណ៌ បានមានសង្ឃដីការថាកោតសរសើរដល់ព្រះគ្រូចៅអធិការវត្ត គណៈកម្មការអាចារ្យវត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងកៀរគរបច្ច័យពីសប្បុរជន និងពុទ្ធបរិស័ទពីគ្រប់ទិសទី ដើម្បី កសាងសមិទ្ធផលកុដិថ្មីនេះឱ្យលេចចេញជារូបរាងឡើងសម្រាប់បម្រើឱ្យវិស័យព្រះពុទ្ធសាសនា និងទុកជូនពុទ្ធបរិស័ទគោរពបូជាហើយក៍ជាការចូលរួមចំណែកលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ក្នុងការបម្រើផលប្រយោជន៍សង្គមទំាងវិស័យពុទ្ធចក្រនិងអាណាចក្រ។ សម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម ក៍បាន មានសង្ឃដីកាបន្តថាការសាបព្រោះពុទ្ធឱវាទ គឺដើម្បីបណ្តុះពុទ្ធិ បម្រើជាឧត្តមប្រយោជន៍ ក្នុងជីវភាពរស់នៅទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ គឺផ្តើមចេញនូវកម្លាំងមហាសាមគ្គីធម៌ ក្រោមម្លប់សន្តិភាព បើបែកបាក់ការសាមគ្គី គឺនាំមកនូវវិនាសអន្តរាយជាក់ជាមិនខានឡើយ ដូចនេះទាំងពុទ្ធចក្រ និងអាណាចក្រ គឺមាគ៌ាតែមួយ។សម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម បានសំណូមពរដល់លោកឣាចារ្យ គណៈកម្មការព្រះសង្ឃគ្រប់វត្ត ត្រូវខិតខំកសាងវត្តឲ្យក្លាយជាឣារាមមេត្រីភាពតាមបែបពុទ្ធសាសនា ក្នុងយុគសម័យទំនើបនេះ ជាទីនោរម្យ និងជាមជ្ឈមណ្ឌលទេសចរណ៍តាមបែបពុទ្ធសាសនា។ លើសពីនេះសម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម ក៍បានក្រើនរំលឹកដល់ញាតិញោមពុទ្ធបរិស័ទ្ទ ត្រូវខិតខំបណ្តុះនិងលើកកម្ពស់វិស័យពុទ្ធសាសនា តាមរយៈការឲ្យកូនចៅបួសរៀនក្នុងពុទ្ធសាសនា ហើយត្រូវ អប់រំសីលធម៌ ចរិយាធម៌ គុណធម៌តាម បែបព្រះពុទ្ធសាសនា ដែលនាំមកនូវសេចក្តីសុខទាំងផ្លូវចិត្ត ផ្លូវកាយប្រកបដោយសន្តិភាព និងការអភិវឌ្ឍន៍ផងដែរ៕
Related Posts
កម្លាំងគណ:បញ្ជាការឯកភាពស្រុកជល់គីរី នៅតែបន្តចុះធ្វើការបង្ក្រាបបទល្មើសពីរកន្លែងផ្សេងគ្នា ក្នុងឃុំពាមឆ្កោកនិងឃុំជលសារ
កំពង់ឆ្នាំង៖ ក្រុមការងារគណ:បញ្ជាការឯកភាព ស្រុកជលគីរីសហការជាមួយកម្លាំង កងរាជអាវុធហត្ថស្រុកនិងកម្លាំងនគរបាល ស្រុកជលគីរី កម្កាំងនគបាលប៉ុស្តិ៍ បន្តចុះបង្ក្រាបបទល្មើសជលផល នៅចំណុចខាងក្រោយភូមិកំពង់ខ្លាញ់ និងខាងក្រោយភូមិឬស្សីដង្គួចស្ថិតក្នុងឃុំជលសាស្រុកជលគីរីខេត្តកំពង់ឆ្នាំង។ នៅក្នុងកិច្ចប្រតិបត្តការចំណុចទី១នេះធ្វើការុះរើឧបករណ៍នេសាទស្បៃមុងខុសច្បាប់យកទៅកាប់បំផ្លាញចោល១៧កន្លែង ប្រវែង៣៥០ម៉ែត្រលបលូស្បៃមុង១៧គ្រឿងបង្គោល២០០ដើមនិងបានចាក់លែងកូនត្រីល្អិតៗចូលបឹងវិញចំនួនប្រមាណ៥០គីឡូក្រាម។ ប្រតិបត្តិការនៅចំណុចទី២នៅកន្កែងព្រែកអន្លង់អក ឃុំកោះថ្កូវនិងខាងក្រោយភូមិឬស្សីដង្គួចឃុំជលសាស្រុកជលគីរីដែលជាលទ្ធផល ធ្វើការរុះរើនិងបំផ្លាញចោលនៅនិងកន្លែងរបាំស្បៃមុង១៨កន្លែងប្រវែង៤៥០ម៉ែត្រលបលូស្បៃមុង១៨គ្រឿងបង្គោល៣០០ដើមនិងបានចាក់លែងត្រីចូកក្នុងបឹងវិញប្រមាណ៥០គីឡូក្រាម ។ ការបង្ក្រាបនេះ បានធ្វើឡើងដោយមាន ក្រុមការងាររបស់គណ:បញ្ជាការឯកភាពស្រុកជលគីរីដឹកនាំដោយលោកមុតម៉េងអភិបាលស្រុករួមនិងកម្កាំងកម្លាំងអាវុធហត្ថស្រុកនិងកម្លាំងនគបាលស្រុកនិងកម្លាំងប៉ុសន៍រដ្ឋបាលចូលរួម រយៈ ពេលពីរថ្ងៃទី១៩និង២០…
ជនសង្ស័យជាស្ត្រី ០១នាក់ជូញដូរ រក្សាទុកឬប្រើសប្រាស់ នូវសារធាតុញៀន
តាកែវ៖ ជនសង្ស័យជាស្ត្រី ០១នាក់ករណីជូញដូរ រក្សាទុកឬប្រើសប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន បានមកលាក់ខ្លួននៅខេត្តតាកែវ ត្រូវបានសម្ថកិច្ច ចាប់ខ្លួនកាលពី ព្រឹកថ្ងៃទី០២ ខែមិថុន ឆ្នាំ២០២៣ ដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ សហការពន្លាតដែនសមត្ថកិច្ចជាមួយកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ រួមជាមួយ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្ក្រាបករណីជូញដូរ រក្សាទុកឬប្រើសប្រាស់ដោយខុសនូវសារធាតុញៀន នៅចំណុចភូមិស្វាយពារ ឃុំអង្កាញ់…
លោកស្រី តុង ណារី បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំប្រារព្ធពិធីបញ្ចុះបឋមសិលាកសាងកុដិ និង ដង្ហែរ អង្គផ្កាប្រាក់សាមគ្គី ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវារីផាសុខារាម ហៅវត្តទឹកជុំ ស្ថិតក្នុងភូមិទឹកជុំ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ លោកស្រី តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាតំណាង ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំប្រារព្ធពិធីបញ្ចុះបឋមសិលាកសាងកុដិនិង ដង្ហែរ អង្គផ្កាប្រាក់សាមគ្គី ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តវារីផាសុខារាម ហៅវត្តទឹកជុំ…