សៀមាប៖ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតស្វាយលើស្ថិតក្នុងភូមិត្រពាំងស្វាយឃុំស្វាយលើស្រុកស្វាយលើខេត្តសៀមរាបដែលជាជំនួយអង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុននិងកិច្ចសហប្រតិបត្តិការជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី០៩ ខែមេសាឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក លី សារី អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត អង្គការពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង បងប្អូនប្រជាពលរដ្ឋចូលរួមផងដែរ ។ ក្នុងនាមម្ចាស់ជំនួយ លោក នង វុត្ថា នាយកអង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍ថាកន្លងមកអង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុនបានបង្កើតនិងអភិវឌ្ឍមជ្ឈមណ្ឌលសិក្សាសហគមន៌ដែលក្រោយពីការដាក់ចេញនូវគោលនយោបាលជាតិមកមជ្ឈមណ្ឌលសិក្សាសហគមន៌ នេះត្រូវបានធ្វើបរិវត្តកម្មទៅជាមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតបានចំនួន២១កន្លែងហើយនៅក្នុងខេត្តសៀមរាប ដែលគិតជាទឹកប្រាក់ប្រមាណជិតបួនលានដុល្លារ និងបានចូលរួមសង្រ្គោះកុមារបោះបង់ចោលសាលានិងប្រជាជនងាយរងគ្រោះមិនចេះអក្សរនិងក្រីក្រប្រមាណចាងពីរម៉ឺននាក់ផងដែរ។ លោក នង វុត្ថាបន្តថា មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ដែលគ្រប់គ្រងដោយប្រជាជនក្នុងសហគមន៍ ដើម្បីបំរើប្រយោជន៍ដល់សហគមន៍ ហើយមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ត្រូវគេចាត់ទុកជាកន្លែងសិក្សាដែលស្ថិតជាមួយសហគមន៍និងជាសង្គមសិក្សាមួយ ដែលស្ថិតនៅក្នុងកម្មវិធីអប់រំក្រៅប្រព័ន្ឋ ។ តាមរយៈមុខងារសំខាន់ៗ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត គឺបានផ្ដល់នូវសំណាញ់សុវត្ថិភាពសង្គមកាន់តែទូលំទូលាយ សម្រាប់ប្រជាជនទូទៅក្នុងការផ្តល់ សេវាអប់រំ ការផ្តល់មុខជំនាញវិជ្ជាជីវៈ បំណិនជីវិត និងប្រាក់ចំណូលដល់សហគមន៌។ ដូច្នេះ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត គឺដើរតួនាទី ជាអ្នកវិនិយោគទុនដល់គ្រួសារសហគមន៌ នឹងផ្តល់ឱកាសទទួលបានសេវាអប់រំ ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើតមុខរបរការងារនិងការលូតលាស់សេដ្ឋកិច្ចគ្រួសារក៏ដូចជាសង្គមសំដៅកែលម្អគុណភាពរស់នៅរបស់ប្រជាពល រដ្ឋ។ លោក នង វុត្ថា បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា អ្វី ដែលធ្វើឱ្យមជ្ឈមណ្ឌលថ្មីនេះ មានលក្ខណៈប្លែកពីគេ គឺការអនុវត្តតាមវិធីសាស្ត្រសហគមន៍ ក្នុងការសិក្សាពេញមួយជីវិត ព្រោះថាការអប់រំមិនមានដែនកំណត់ ហើយមិនបានកំណត់ត្រឹមតែរៀនក្នុងថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែ អាចដំណើរការបានសម្រាប់មនុស្សគ្រប់វ័យ គ្រប់កម្រិតសិក្សា គ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់មធ្យោបាយ និងគ្រប់មជ្ឈដ្ឋាន ដើម្បីអោយក្លាយជាពលរដ្ឋល្អ និងចេះរួមរស់ជាមួយគ្នាប្រកប ដោយសុខដុមនៅក្នុងសង្គម សំដៅ ធានាសិទ្ធិសេរីភាព និងសុភមង្គល បុគ្គល គ្រួសារ និងសង្គម ក្នុងការឆ្លើយតបទៅនឹងទីផ្សាការងារដែលមានភាពបត់បែននិងប្រែប្រួលទៅតាមបរិបទសង្គម ។ ក្នុងឱកាសនោះដែរ លោក លី សារី អភិបាលរងខេត្តសៀមរាបបានេះ ថ្លែងថា ការសិក្សាពេញមួយជីវិតបានក្លាយជាប្រធានបទដ៍សំខាន់សម្រាប់ការអប់រំ គឺសំដៅធានាសិទ្ធ សេរីភាព និងសុភមង្គល បុគ្គលគ្រួសារ និងសង្គម ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារក្នុងបរិបទថ្មី ហើយ ការសិក្សាពេញមួយេជីវិតគឺជាដំណើរការរៀនសូត្រទាំងនៅក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិនផ្លូវការតាំង ពីការ ចាប់កំណើតរហូតដល់វ័យជរា គឺដើម្បីអភវឌ្ឍវិជ្ជាសម្បទា. បំណិនសម្បទា.ចរិយាសម្បទា.កាយសម្បទា និងគុណសម្បទា ឱ្យក្លាយជាពលរដ្ឋល្អនិងចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមនៅក្នុងសង្គម ផងដែរ។លោក អភិបាលរងខេត្តបានមានប្រសាសន៍បន្តថា ការកសាងធនធានមនុស្ស គឺទាមទារនូវសេវាអប់រំ ប្រកបដោយគុណភាព និងដើម្បីធានាបាននូវធនធានមនុស្សដែលមានសមត្ថភាពពេញលេញ។ ហើយការបង្កើតមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតគឺពិតជាមធ្យោបាយដ៏ប្រសើរបំផុតនិងមាន ប្រសិទ្ធភាពបំផុត ក្នុងការបង្កើនចំណេះដឹងពហុវិស័យ ដើម្បីពង្រីក និងពង្រឹងសមត្ថភាពប្រជាជន ក្នុង ការទទួលយកព័ត៌មានចំណេះដឹង និងជំនាញសម្រាប់លើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃ។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តសៀមរាប លោក លី សារី ក៍បានមានប្រសាសន៍សំណូមពរ ដល់អាជ្ញាធរមូលដ្ឋាន គណៈកម្មការគ្រប់គ្រងមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត និងប្រជាពលរដ្ឋទាំងអស់ចូលរួមប្រកបដោយការទទួលខុសត្រូវក្នុងការថែរក្សាការពារសមិទ្ធផលនេះឱ្យបានគង់វង្ស និងធ្វើឱ្យមានការរីកចំរើន ដើម្បីជាផលប្រយោជន៍ របស់ប្រជាជន នៅក្នុងសហគមន៍នេះឱ្យបានយូរអង្វែងផងដែរ៕
Related Posts
កិច្ចសន្ទនា ថ្នាក់ឧត្តមមន្ត្រីការពារជាតិ កម្ពុជា ជប៉ុន លើកទី១
សៀមរាប៖ បើកកិច្ចសន្ទនាថ្នាក់ឧត្តមមន្ត្រីការពារជាតិ កម្ពុជា ជប៉ុន លើកទី១ ដោយប្រតិភូក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំ ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ…
សមត្ថកិច្ចនគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តស្ទាក់ចាប់បាន រថយន្តធុនត្រា១គ្រឿង ដឹកប្រហិតខុសច្បាប់ជាង២ តោនប្រគល់ជូនជំនាញ ការិយាល័យផលិតកម្មនិងបសុព្យា បាលខេត្តចាត់ការតាមនីតិវិធី
កំពង់ឆ្នាំង៖ រថយន្តធុនត្រា១គ្រឿងដឹកប្រហិតខុសច្បាប់ជាង២តោន និងអ្នកបើកបរម្នាក់ ព្រមទាំងព្រូរថយន្តម្នាក់ត្រូវបានសមត្ថកិច្ចនគរបាល ប្រឆាំងបទល្មើសសេ ដ្ឋកិច្ច ខេត្តកំពង់ឆ្នាំងស្ទាក់ចាប់បាន នៅវេលាម៉ោង១និង៣០ រសៀលថ្ងៃទី២៣ ខែធ្នាំ២០២៣នៅចំណុចចន្លោះ គីឡូម៉ែត្រលេខ៧១ និង៧២ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំទឹក ហូត ស្រុករលាប្អៀខេត្តកំពង់ឆ្នាំង។ វត្ថុតាងខាងលើនេះ សមត្ថកិច្ចបានប្រគល់ជូនមន្ត្រីជំនាញនៃការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំងចាត់ការតាមនីតិវិធី។…
រដ្ឋបាលខេត្តសៀមរាប នាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខ ដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ អូរកូនតឹង តំបន់ព្រៃស្អាក ស្រុកវ៉ារិន
សៀមរាប៖ កាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ គណៈប្រតិភូរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្តតំណាង ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់…