សៀមាប៖ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតស្វាយលើស្ថិតក្នុងភូមិត្រពាំងស្វាយឃុំស្វាយលើស្រុកស្វាយលើខេត្តសៀមរាបដែលជាជំនួយអង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុននិងកិច្ចសហប្រតិបត្តិការជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី០៩ ខែមេសាឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក លី សារី អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត អង្គការពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង បងប្អូនប្រជាពលរដ្ឋចូលរួមផងដែរ ។ ក្នុងនាមម្ចាស់ជំនួយ លោក នង វុត្ថា នាយកអង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍ថាកន្លងមកអង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុនបានបង្កើតនិងអភិវឌ្ឍមជ្ឈមណ្ឌលសិក្សាសហគមន៌ដែលក្រោយពីការដាក់ចេញនូវគោលនយោបាលជាតិមកមជ្ឈមណ្ឌលសិក្សាសហគមន៌ នេះត្រូវបានធ្វើបរិវត្តកម្មទៅជាមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតបានចំនួន២១កន្លែងហើយនៅក្នុងខេត្តសៀមរាប ដែលគិតជាទឹកប្រាក់ប្រមាណជិតបួនលានដុល្លារ និងបានចូលរួមសង្រ្គោះកុមារបោះបង់ចោលសាលានិងប្រជាជនងាយរងគ្រោះមិនចេះអក្សរនិងក្រីក្រប្រមាណចាងពីរម៉ឺននាក់ផងដែរ។ លោក នង វុត្ថាបន្តថា មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ដែលគ្រប់គ្រងដោយប្រជាជនក្នុងសហគមន៍ ដើម្បីបំរើប្រយោជន៍ដល់សហគមន៍ ហើយមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ត្រូវគេចាត់ទុកជាកន្លែងសិក្សាដែលស្ថិតជាមួយសហគមន៍និងជាសង្គមសិក្សាមួយ ដែលស្ថិតនៅក្នុងកម្មវិធីអប់រំក្រៅប្រព័ន្ឋ ។ តាមរយៈមុខងារសំខាន់ៗ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត គឺបានផ្ដល់នូវសំណាញ់សុវត្ថិភាពសង្គមកាន់តែទូលំទូលាយ សម្រាប់ប្រជាជនទូទៅក្នុងការផ្តល់ សេវាអប់រំ ការផ្តល់មុខជំនាញវិជ្ជាជីវៈ បំណិនជីវិត និងប្រាក់ចំណូលដល់សហគមន៌។ ដូច្នេះ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត គឺដើរតួនាទី ជាអ្នកវិនិយោគទុនដល់គ្រួសារសហគមន៌ នឹងផ្តល់ឱកាសទទួលបានសេវាអប់រំ ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើតមុខរបរការងារនិងការលូតលាស់សេដ្ឋកិច្ចគ្រួសារក៏ដូចជាសង្គមសំដៅកែលម្អគុណភាពរស់នៅរបស់ប្រជាពល រដ្ឋ។ លោក នង វុត្ថា បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា អ្វី ដែលធ្វើឱ្យមជ្ឈមណ្ឌលថ្មីនេះ មានលក្ខណៈប្លែកពីគេ គឺការអនុវត្តតាមវិធីសាស្ត្រសហគមន៍ ក្នុងការសិក្សាពេញមួយជីវិត ព្រោះថាការអប់រំមិនមានដែនកំណត់ ហើយមិនបានកំណត់ត្រឹមតែរៀនក្នុងថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែ អាចដំណើរការបានសម្រាប់មនុស្សគ្រប់វ័យ គ្រប់កម្រិតសិក្សា គ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់មធ្យោបាយ និងគ្រប់មជ្ឈដ្ឋាន ដើម្បីអោយក្លាយជាពលរដ្ឋល្អ និងចេះរួមរស់ជាមួយគ្នាប្រកប ដោយសុខដុមនៅក្នុងសង្គម សំដៅ ធានាសិទ្ធិសេរីភាព និងសុភមង្គល បុគ្គល គ្រួសារ និងសង្គម ក្នុងការឆ្លើយតបទៅនឹងទីផ្សាការងារដែលមានភាពបត់បែននិងប្រែប្រួលទៅតាមបរិបទសង្គម ។ ក្នុងឱកាសនោះដែរ លោក លី សារី អភិបាលរងខេត្តសៀមរាបបានេះ ថ្លែងថា ការសិក្សាពេញមួយជីវិតបានក្លាយជាប្រធានបទដ៍សំខាន់សម្រាប់ការអប់រំ គឺសំដៅធានាសិទ្ធ សេរីភាព និងសុភមង្គល បុគ្គលគ្រួសារ និងសង្គម ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារក្នុងបរិបទថ្មី ហើយ ការសិក្សាពេញមួយេជីវិតគឺជាដំណើរការរៀនសូត្រទាំងនៅក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិនផ្លូវការតាំង ពីការ ចាប់កំណើតរហូតដល់វ័យជរា គឺដើម្បីអភវឌ្ឍវិជ្ជាសម្បទា. បំណិនសម្បទា.ចរិយាសម្បទា.កាយសម្បទា និងគុណសម្បទា ឱ្យក្លាយជាពលរដ្ឋល្អនិងចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមនៅក្នុងសង្គម ផងដែរ។លោក អភិបាលរងខេត្តបានមានប្រសាសន៍បន្តថា ការកសាងធនធានមនុស្ស គឺទាមទារនូវសេវាអប់រំ ប្រកបដោយគុណភាព និងដើម្បីធានាបាននូវធនធានមនុស្សដែលមានសមត្ថភាពពេញលេញ។ ហើយការបង្កើតមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតគឺពិតជាមធ្យោបាយដ៏ប្រសើរបំផុតនិងមាន ប្រសិទ្ធភាពបំផុត ក្នុងការបង្កើនចំណេះដឹងពហុវិស័យ ដើម្បីពង្រីក និងពង្រឹងសមត្ថភាពប្រជាជន ក្នុង ការទទួលយកព័ត៌មានចំណេះដឹង និងជំនាញសម្រាប់លើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃ។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តសៀមរាប លោក លី សារី ក៍បានមានប្រសាសន៍សំណូមពរ ដល់អាជ្ញាធរមូលដ្ឋាន គណៈកម្មការគ្រប់គ្រងមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត និងប្រជាពលរដ្ឋទាំងអស់ចូលរួមប្រកបដោយការទទួលខុសត្រូវក្នុងការថែរក្សាការពារសមិទ្ធផលនេះឱ្យបានគង់វង្ស និងធ្វើឱ្យមានការរីកចំរើន ដើម្បីជាផលប្រយោជន៍ របស់ប្រជាជន នៅក្នុងសហគមន៍នេះឱ្យបានយូរអង្វែងផងដែរ៕
Related Posts
រដ្ឋបាលខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ៧មករានៅបរិវេណសួនច្បារ ព្រះរាជដំណាក់ខេត្តសៀមរាប
សៀមរាប៖ ប្រារព្ធពិធីមីទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ៧មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាអនុប្រធានគណបក្សប្រជាជបកម្ពុជា និង ជាតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ដោយមានការនិមន្ត អញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា និង ក្រុមការងាររាជរដ្ឋាភិបាលចុះមូល…
ពិធីប្រកាសសមាសភាព ក្រុមការងាររាជរដ្ឋាភិ បាល ចុះមូលដ្ឋានខេត្តសៀមរាប
សៀមរាប៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការ ងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប នៅសណ្ឋាគារ សុខាល័យអង្គរ ខេត្តសៀមរាប រសៀលថ្ងៃទី២១ ខែ មករា ឆ្នាំ២០២៤។ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ក្រុមការងារចុះមូលដ្ឋានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រ…
កម្លាំងសមត្ថកិច្ច នគបាលព្រហ្មទណ្ឌខេត្តសហការណ៍ជាមួយ នគបាលស្រុកធ្វើសការស្រាវជ្រាវ ឃាត់ខ្លួនមុខសញ្ញា ករណ៏ឃាត់កម្មកន្លងទៅលើ ជនរងគ្រោះនៅស្រុកបាកាន
ខេត្តពោធិ៍សាត់៖ ថ្ងៃទី១៤មិថុនា២០២៤ម្សិលមិញនេះកម្លាំងនគបាលផ្នែកព្រហ្មទណ្ឌខេត្តពោធិសាត់សហការជាមួយកម្កាំងនគបាលស្រុកស្រាវជ្រាវលើករណីឃាតកម្មមួយនៅភូមិស្រករ.ឃុំបឹងខ្នារ .ស្រុកបាកានបានធ្វើការកំណត់បាននៅមុខសញ្ញាជនសង្ស័យឈ្មោះ.សឿម សឿត .ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិស្រករ.ឃុំបឹងខ្នារ.ស្រុកបាកាន.ខេត្តពោធិ៍សាត់ .ហើយកម្លាំងឈានដល់តាមចាប់ខ្លួនបាននៅចំណុចវាបឹងខ្ទុំ ស្ថិតនៅភូមិរូង.ឃុំបឹងខ្នារ .ស្រុកបាកាន ។ លោកឧុត្តមសេនីយ៍ត្រី.ម៉ូនីដា ស្នងការងទទួលផែនព្រហ្មទណ្ឌ័ខេត្តពោធិសាត់បានអោយដឹងថាដោយមានណែនាំពីលោកឧត្តមសេនីយ័ទោ.សថេង.ស្នងការនគបាលខេត្តពោធិសាត់បានដាក់បញ្ជាអោយលោកដឹកនាំកម្លាំងបើកការស្រាវជ្រាវបន្ទាន់គ្រាដែលនៅក្នុងកិច្ចប្រតិបត្តការបើកការស្រាវជ្រាវបន្ទាន់បានឃាត់ខ្លួនជនសង្ស័យខាងលើនិងបានដកហូតវត្ថុតាងរួមមាន ពូថៅ១ ភ្លើងកែវពាក់ក្បាល១ ខោកាប៊យជើងវែងពណ៌ខៀវ១ នៅវេលាម៉ោង ១១ថ្ងៃត្រង់ រួចនាំមកកាន់អធិការដ្ឋាននគរបាលស្រុកបាកានដើម្បីធ្វើការសាកសួរ ។…