ដៀមរាប៖ បន្ទាប់ពីទទួលបានដំណឹងដ៏គួរឲ្យសោកស្តាយពីករណី អគ្គិភ័យ បានឆេះផ្ទះរបស់បងប្អូនខ្មែរឥស្លាម ចំនួន០១ គ្រួសារដែលស្ថិត នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០២ ខែ មីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ឯកឧត្តម អែលសៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប និង ក្រុមការងារសមាគមសម្ព័ន្ធយុវជនមុស្លិមខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាឃុំកណ្តែកផងដែរនោះបានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌មួយចំនួនមកប្រគល់ជូនដល់គ្រួសាររងគ្រោះ នាព្រឹកថ្ងៃទី០៤ ខែ មីនា ឆ្នាំ២០២៤នេះ ។ ឯកឧត្តម អែលសៀត បានមានប្រសាសន៍ថាក្នុងនាមថ្នាក់នាំសាសនិកឥស្លាមខេត្ត ក៍ដូចជាថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរមូលដ្ឋានតែងតែមានការព្រួយបារម្ភយកចិត្តទុកដាក់គិតគូរចំពោះជាពលរដ្ឋជាប្រចាំគ្រប់ពេលវេលាជានិច្ចដែលមានការលំបាកផ្សេងៗ ហើយទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ ជាពិសេសរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងខ្វល់ខ្វាយចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាងអស់ ហើយក៏បានចាត់ឲ្យ មន្ត្រីគ្រប់លំដាប់ថ្នាក់ចុះជួប សាក សួរសុខទុក្ខ និងរិះរកមធ្យោបាយដើម្បីជួយដោះបន្ទុកជូនបងប្អូនផងដែរ ។ ឯកឧត្តម អែល សៀត ក៍បានមានប្រសាសន៍និងលើកទឹកចិត្តសូមកុំមានការបាក់ទឹកចិត្ត និងអស់សង្ឃឹមក្នុងជីវិតឡើយ សូមបន្តខិតខំប្រកបរបរចិញ្ចឹមជីវិតបន្តទៀត ដើម្បីទ្រទ្រង់ជីវភាពរបស់ក្រុមគ្រួសារយើងជាប្រចាំថ្ងៃ ហើយសូមធ្វើប្រុងប្រយ័ត្នឲ្យមែនទែនចំពោះបញ្ហាអគ្គីភ័យផងដែរ ។ ឯកឧត្តម បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថាអំណោយដែលយកមកប្រគល់ជូននាពេលនេះ គឺជាការកៀងគរពីសប្បុរស ជន ដែលជាសាសនិកឥស្លាម ដែលបានធ្វើការចែករំលែកបរិច្ចាគទ្រព្យផ្ទាល់ខ្លួន ដោយមានការសាមគ្គីជួយគ្នា ចែករំលែកដល់គ្នាទៅវិញទៅមកទៅតាមលទ្ឋភាពដែលយើងអាចធ្វើបានជូនទៅដល់អ្នកទីទ័លខ្វះខាត ជនជរាពិការ និងគ្រួសារមានការលំបាកក្នុងជីវភាពជាក់ស្តែង ទោះបីមិនច្រើនតែក៏អាចជួយសម្រាលដល់ការលំបាកដល់ពួកគាត់បានមួយគ្រាៗផងដែរ ។ អំណោយដែលយកមកប្រគល់ជូននាពេលនោះមាន អង្ករចំនួន២៥គីឡូក្រាម .មី១កេស ទឹកត្រី១យួរ .ទឹកស៊ីអ៊ីវ១យួរ . ទឹកបរិសុទ្ធ១កេស. ទឹកក្រូច២យួរ .ត្រីខ២យួរ.សារុងថ្វាយបង្គំសម្រាប់បុរស១ និងថវិកាចំនួន៣៥០.០០០រៀលផងដែរ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែ មីនា ឆ្នាំ២០២៤វេលាម៉ោងជាង១០ព្រឹក នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានករណីអគ្គីភ័យបានឆេះផ្ទះប្រជាពលរដ្ឋចំនួន១ខ្នង ដែលសាងសង់អំពីឈើ ដំបូលសង្កសី បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ហើយបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិនិងសម្ភារៈជាច្រើនដែលម្ចាស់ផ្ទះមានឈ្មោះ ស្លេះ អាលី និងប្រពន្ធឈ្មោះ ស៊ឹម ម៉ាលី ៕
Related Posts
ស្រុកកំពង់លែងទឹកដីភ្នំនាងកង្រីកុំពង់ប្រែមុខមាត់ថ្មីមានការកសាងសួនច្បារនិងច្រាំង ទន្លេមុខអធិការនគរបាលស្រុកទំហំ៥០ម៉ែ ត្រទទឹង៧ម៉ែត្ររួចរាល់ និងកសាងផ្លូវបេតុងប្រ វែង២៥០០ម៉ែត្រទៅកាន់កំពង់ផែពហុបំ ណងភ្នំទេពីបាន៥០ភាគរយហើយ
កំពង់ឆ្នាំង៖ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការដឹកនាំរបស់ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅក្នុងឆ្នាំ២០២៣ នេះស្រុកកំពង់លែងបានកសាងសួនច្បារ និងច្រាំងទន្លេមុខអធិការនគរបាលស្រុកទំហំ ៥០ម៉ែត្រគុ ណ ៧ ម៉ែត្រ ក្នុងទឹកប្រាក់ ៤៨៨ លានរៀលបានរួចរាល់ និងសមិទ្ធិផលថ្មីមួយ ទៀតគឺកសាងផ្លូវបេតុង១ខ្សែ ពីភូមិត្រពាំងមាស ទៅកាន់ភ្នំទេពី…
មនុស្សម្នាក់បានស្លាប់និងពីរនាក់ផ្សេងទៀតបានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពីរគ្រឿងបុកគ្នាទាំងកណ្ដាលយប់
កំពង់ឆ្នាំង៖ .មនុស្សម្នាក់បានស្លាប់និងពីរនាក់ផ្សេងទៀតបានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពីរគ្រឿងបុកគ្នាទាំងកណ្ដាលយប់។ហេតុការគ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ២ និង ៥ នាទីយប់ ឈាន ចូលថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២៣ នៅចំណុចវាលបារាមនៅលើកំណាត់ផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦៣និង៦៤ស្ថិតក្នុងភូមិឡរពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង…
ប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាល ខេត្តតាកែវ “អញ្ជើញជួបសំណេះ សំណាលសួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ០៣ គ្រួសារស្មើនឹងទឹកប្រាក់ចំនួន ១០,០០០,០០០៛(ដប់លានរៀល)
ខេត្តតាកែវ៖ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាល ខេត្តតាកែវ “អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ០៣ គ្រួសារស្មើនឹងទឹកប្រាក់ចំនួន ១០,០០០,០០០៛(ដប់លានរៀល)” ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធ និងក្រុមការងាររបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ហើយថវិកាដែលត្រូវប្រគល់ជូនគ្រួសារសពទាំង០៣ នាព្រឹកថ្ងៃអង្គារ…