ដៀមរាប៖ បន្ទាប់ពីទទួលបានដំណឹងដ៏គួរឲ្យសោកស្តាយពីករណី អគ្គិភ័យ បានឆេះផ្ទះរបស់បងប្អូនខ្មែរឥស្លាម ចំនួន០១ គ្រួសារដែលស្ថិត នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០២ ខែ មីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ឯកឧត្តម អែលសៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប និង ក្រុមការងារសមាគមសម្ព័ន្ធយុវជនមុស្លិមខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាឃុំកណ្តែកផងដែរនោះបានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌មួយចំនួនមកប្រគល់ជូនដល់គ្រួសាររងគ្រោះ នាព្រឹកថ្ងៃទី០៤ ខែ មីនា ឆ្នាំ២០២៤នេះ ។ ឯកឧត្តម អែលសៀត បានមានប្រសាសន៍ថាក្នុងនាមថ្នាក់នាំសាសនិកឥស្លាមខេត្ត ក៍ដូចជាថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរមូលដ្ឋានតែងតែមានការព្រួយបារម្ភយកចិត្តទុកដាក់គិតគូរចំពោះជាពលរដ្ឋជាប្រចាំគ្រប់ពេលវេលាជានិច្ចដែលមានការលំបាកផ្សេងៗ ហើយទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ ជាពិសេសរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងខ្វល់ខ្វាយចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាងអស់ ហើយក៏បានចាត់ឲ្យ មន្ត្រីគ្រប់លំដាប់ថ្នាក់ចុះជួប សាក សួរសុខទុក្ខ និងរិះរកមធ្យោបាយដើម្បីជួយដោះបន្ទុកជូនបងប្អូនផងដែរ ។ ឯកឧត្តម អែល សៀត ក៍បានមានប្រសាសន៍និងលើកទឹកចិត្តសូមកុំមានការបាក់ទឹកចិត្ត និងអស់សង្ឃឹមក្នុងជីវិតឡើយ សូមបន្តខិតខំប្រកបរបរចិញ្ចឹមជីវិតបន្តទៀត ដើម្បីទ្រទ្រង់ជីវភាពរបស់ក្រុមគ្រួសារយើងជាប្រចាំថ្ងៃ ហើយសូមធ្វើប្រុងប្រយ័ត្នឲ្យមែនទែនចំពោះបញ្ហាអគ្គីភ័យផងដែរ ។ ឯកឧត្តម បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថាអំណោយដែលយកមកប្រគល់ជូននាពេលនេះ គឺជាការកៀងគរពីសប្បុរស ជន ដែលជាសាសនិកឥស្លាម ដែលបានធ្វើការចែករំលែកបរិច្ចាគទ្រព្យផ្ទាល់ខ្លួន ដោយមានការសាមគ្គីជួយគ្នា ចែករំលែកដល់គ្នាទៅវិញទៅមកទៅតាមលទ្ឋភាពដែលយើងអាចធ្វើបានជូនទៅដល់អ្នកទីទ័លខ្វះខាត ជនជរាពិការ និងគ្រួសារមានការលំបាកក្នុងជីវភាពជាក់ស្តែង ទោះបីមិនច្រើនតែក៏អាចជួយសម្រាលដល់ការលំបាកដល់ពួកគាត់បានមួយគ្រាៗផងដែរ ។ អំណោយដែលយកមកប្រគល់ជូននាពេលនោះមាន អង្ករចំនួន២៥គីឡូក្រាម .មី១កេស ទឹកត្រី១យួរ .ទឹកស៊ីអ៊ីវ១យួរ . ទឹកបរិសុទ្ធ១កេស. ទឹកក្រូច២យួរ .ត្រីខ២យួរ.សារុងថ្វាយបង្គំសម្រាប់បុរស១ និងថវិកាចំនួន៣៥០.០០០រៀលផងដែរ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែ មីនា ឆ្នាំ២០២៤វេលាម៉ោងជាង១០ព្រឹក នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានករណីអគ្គីភ័យបានឆេះផ្ទះប្រជាពលរដ្ឋចំនួន១ខ្នង ដែលសាងសង់អំពីឈើ ដំបូលសង្កសី បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ហើយបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិនិងសម្ភារៈជាច្រើនដែលម្ចាស់ផ្ទះមានឈ្មោះ ស្លេះ អាលី និងប្រពន្ធឈ្មោះ ស៊ឹម ម៉ាលី ៕
Related Posts
ក្រោយជួបគ្រោះរាំងស្ងួត បឹងអភិរក្សមេពូជត្រី”រនាបសែន” ទទួលការយកចិត្តទុកដាក់ ជួយសង្គ្រោះ និងអន្តរាគមន៍ ពីអាជ្ញាធរ ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ បឹងអភិរក្សមេពូជត្រី”រនាបសែន” សហគមន៍នេសាទគោកស្តៅ ស្ថិតក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលកំពុងជួបគ្រោះរាំងស្ងួតស្ទើទាំងស្រុង ប្រឈមមុខនឹងការងាប់ត្រី និងជីវចម្រុះបាតបឹង ពេលនេះប្រធានសហគម រួមទាំងប្រជាពលរដ្ឋ មានស្នាមញញឹញ ប្រកបដោយក្តីសង្ឈឹមឡើងវិញ បន្ទាប់ពីទទួលបាននូវកិច្ចអន្តរាគមន៍ ពីអាជ្ញាធរខេត្តកំពង់ឆ្នាំង។ លោក មាស សុវណ្ណ ប្រធានសហគមន៍នេសាទគោកស្តៅ តំណាងឲ្យប្រជាពលរដ្ឋក្នុងភូមិទាំងមូល…
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងអភិបាលស្រុកស្ទោង អញ្ជើញសម្របសម្រួលបញ្ជូនទឹក សង្គ្រោះស្រូវកសិករជាង ១.២០០ហិចតា នៅឃុំសំព្រោជ
(កំពង់ធំ)÷ នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ និងលោក ប៉ែន វណ្ណរិទ្ឋិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញចុះអន្តរាគមន៍សម្របសម្រួលបែងចែកបញ្ជូនទឹកសង្គ្រោះស្រែស្រូវកសិករចំនួនជាង១.២០០(មួយពាន់ពីររយ)ហិចតា នៅក្នុងឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលកំពុងជួបគ្រោះរាំងស្ងួតហើយប្រឈមនឹងការខូចខាតដោយការខ្វះខាតទឹក។…
គណកម្មាធិការគណបក្ស ស្រុកភ្នំក្រវាញបានរៀបចំពិធីជួបជុំ សំណេះ សំណាល អបអរខួបលើកទី៤៥
ពោធិសាត់៖ ដោយបានការជួយ ឧបត្ថម្ភពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកនោះ គណៈកម្មាធិការគណបក្សប្រជាជន កម្ពុជាស្រុកភ្នំក្រវាញ បានរៀបចំពិធីជួបជុំនិងសំណេះសំណាលជាមួយសកម្មជនក្នុងមូលដ្ឋានជាង៦០០នាក់ ដែលបានប្រារព្ធធ្វើឡើងនៅបរិវេណទិលានបាល់ទាត់វិទ្យាល័យហ៊ុន សែនក្រវាញ នារាត្រីថ្ងៃទី១២ខែមករាឆ្នាំ២០២៤ ដើម្បីគោរពដឹងគុណចំពោះ កម្មាភិបាល យុទ្ធជន យុទ្ធនារីដែលបានបាត់បង់អាយុជីវិតក្នុងបុព្វហេតុជាតិមាតុភូមិនិងចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ប៉ុល ពត(៧មករា១៩៧៩-៧មករា២០២៤)។ ពិធីនេះបានការអញ្ជើញចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ឯកឧត្តម…