សៀមរាប៖ នៅព្រឹកថ្ងៃទី២៩ ខែ កុម្ភៈឆ្នាំ ២០២៤នេះសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ បានរៀបចំពិធីស្វាគមន៍សំណេះសំណាល និងចែកលិខិតបញ្ជាក់ ដល់សមាជិក សមាជិកាថ្មី អាណត្តិទី៣លើកទី១ សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ដោយស្ថិតក្រោមវត្តមានរបស់ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានមានប្រសាសន៍ថាការរៀបចំពិធីសំណេះសំណាលនាពេលនេះគឺមានគោលបំណងដើម្បីទទួលស្វាគមន៍ជាផ្លូវការ និង ប្រគល់លិខិតបញ្ជាក់សមាជិកភាពជូនសមាជិក.សមាជិកាថ្មី ក៏ដូចជាបង្កើនភាពស្និទ្ធស្នាលនិងកិច្ចសហប្រតិបត្តិការល្អរវាងសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យជាមួយនិងសមាជិក-សមាជិកាថ្មីផងដែរ។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ក៍បានមានប្រសាសន៍លើកឡើង អំពីប្រវត្តិនិងតួនាទីដ៏សំខាន់របស់សភាពាណិជ្ជកម្មកម្ពុជាក្នុងការចូលរួមអភិវឌ្ឍវិស័យឯកជននិងសេដ្ឋកិច្ចជាតិ ។ ហើយសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ គឺជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងនៅទូទាំងប្រទេស។ លោកឧកញ៉ាបណ្ឌិតបន្តថាសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យបានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមផ្ដល់យោបល់ជូនរាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលលើអាជីវកម្មក្នុងវិស័យឯកជនឲ្យកាន់តែមានប្រសិទ្ធិភាព និងដើម្បីបង្កលក្ខណៈធុរកិច្ចឲ្យកាន់តែល្អប្រសើរឡើងផងដែរ។ ក្នុងឱកាសនោះដែរ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៍បានមានប្រសាសន៍ ណែនាំ និងសំណូមពរស្នើឲ្យសមាជិក សមាជិកាថ្មីទាំងអស់ ចូលរួមគាំទ្រដល់សកម្មភាពនានារបស់សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ និងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីប្រយោជន៍រួមរបស់សហគមន៍ធុរកិច្ចកម្ពុជា។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៍បាន អំពាវនាវឱ្យសមាជិក សមាជិកា ជួយកៀងគរ អាជីវករ ពាណិជ្ជករមកចូលរួមជាសមាជិកសភាពាណិជ្ជកម្មខេត្តបន្ថែមទៀតគឺដើម្បីជួយជម្រុញដល់សេដ្ឋកិច្ចខេត្តសៀមរាបឱ្យកាន់តែល្អប្រសើរ ហើយព្រមទាំងបានជាកម្លាំងវិស័យឯកជនកាន់តែច្រើនផងដែរ ។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៍បានមានប្រសាសន៍ ជម្រុញបន្ថែមទៀតដល់សមាជិក សមាជិកសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ ទាំងអស់ត្រូវខិតខំការស្វែងរក និងគៀងគរដល់បណ្ដាអ្នកវិនិយោគបរទេសឲ្យបានច្រើនបន្ថែមទៀត ដើម្បីមកស្វែងយល់ និងវិនិយោគនៅក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ មានទីតាំងដែលអំណោយផលច្រើនលើវិស័យកសិកម្ម និងឧស្សាហកម្មផងដែរ៕
Related Posts
កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំក្រុមការងារចម្រុះបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុងជាបន្តបន្ទាប់នៅក្នុងស្រុកជ្រុលគីរីនិងស្រុកកំពង់ត្រឡាច
កំពង់ឆ្នាំង៖ កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បន្តសកម្មភាពចុះបង្ក្រាបបទល្មើស នេសាទរបាំង ស្បៃមុងជាបន្តបន្ទាប់ និងដុតបំផ្លាញចោល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ ទី១៖កម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង,ផ្នែករដ្ឋបាលជលផលកំពង់សាទ,សង្កាត់រដ្ឋបាលជលផលជលគិរី សហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឆ្កោក,សហគមន៍នេសាទព្រែកឆ្ដោរ,សហគមន៍នេសាទភូមិថ្មី,សហគមន៍នេសាទភ្លងសែនជ័យ,សហគមន៍ប្រាសាទកោះធំ,សហគមន៍នេសាទអន្លង់មេត្រីសែនជ័យ,សហគមន៍នេសាទស្វាយរំពារ ប្រើប្រាស់កម្លាំងសរុបចំនួន១៤ នាក់ មធ្យោបាយបាឡាស្មាច់ ០៤គ្រឿងបានចុះបង្ក្រាបបទល្មើសនេសាទស្ថិតនៅចំណុចព្រែកតាប៉ាល់ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ក្នុងនោះ ក្រុមការងារចំរុះបានធ្វើការរុះរើនិងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង។…
ខណ្ឌរដ្ឋបាលជលផលបានចាក់លែងកូនត្រីចំរុះ ចូលក្នុងបឹងវិញក្រោយការរុះរើ ដុតកម្ទេចចោល លបលូស្បៃមុង ច្បាប់ហាមឃាត់
កំពង់ឆ្នាំង៖ កម្លាំងខណ្ឌរដ្ឋបាលជលផលបានចាក់លែងកូនត្រីចំរុះ៨០ចូលក្នុងបឹងវិញក្រោយការរុះរើដុតកម្ទេចចោលឧបករណ៍នេសាទស្បៃមុងលបលូស្បៃមុង៣០០ម៉ែត្រនិងបានធ្វើការរុះរើរបាំងរាំងភ្ជិតព្រែកមួយកន្លែងផ្សេងទៀតផងដែរ ។ នៅក្នុងកិច្ចប្រតិបត្តការបង្ក្រាបបទល្មើសនេសាទសមត្តកិច្ចខណ្ឋរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង រួមជាមួយសហគមន៍នេសាទភូមិថ្មី, សហគមន៍នេសាទស្វាយរំពារសែនជ័យប្រើប្រាស់កម្លាំងសរុប១៨ នាក់ និង មធ្យោបាយធ្វើសកម្មភាពឭបាឡាស្មាច់ ៥ គ្រឿងបានចុះបង្ក្រាបបទល្មើសនេសាទរបាំងរាំងភ្ជិតព្រែកនិងបឹងមួយកន្លែង នៅចំណុច ឆ្នុកអណ្តែង ភ្លង ឃុំពាមឆ្កោក…
រដ្ឋបាលខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ៧មករានៅបរិវេណសួនច្បារ ព្រះរាជដំណាក់ខេត្តសៀមរាប
សៀមរាប៖ ប្រារព្ធពិធីមីទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ៧មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាអនុប្រធានគណបក្សប្រជាជបកម្ពុជា និង ជាតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ដោយមានការនិមន្ត អញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា និង ក្រុមការងាររាជរដ្ឋាភិបាលចុះមូល…