សៀមរាប៖ នៅព្រឹកថ្ងៃទី២៩ ខែ កុម្ភៈឆ្នាំ ២០២៤នេះសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ បានរៀបចំពិធីស្វាគមន៍សំណេះសំណាល និងចែកលិខិតបញ្ជាក់ ដល់សមាជិក សមាជិកាថ្មី អាណត្តិទី៣លើកទី១ សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ដោយស្ថិតក្រោមវត្តមានរបស់ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានមានប្រសាសន៍ថាការរៀបចំពិធីសំណេះសំណាលនាពេលនេះគឺមានគោលបំណងដើម្បីទទួលស្វាគមន៍ជាផ្លូវការ និង ប្រគល់លិខិតបញ្ជាក់សមាជិកភាពជូនសមាជិក.សមាជិកាថ្មី ក៏ដូចជាបង្កើនភាពស្និទ្ធស្នាលនិងកិច្ចសហប្រតិបត្តិការល្អរវាងសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យជាមួយនិងសមាជិក-សមាជិកាថ្មីផងដែរ។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ក៍បានមានប្រសាសន៍លើកឡើង អំពីប្រវត្តិនិងតួនាទីដ៏សំខាន់របស់សភាពាណិជ្ជកម្មកម្ពុជាក្នុងការចូលរួមអភិវឌ្ឍវិស័យឯកជននិងសេដ្ឋកិច្ចជាតិ ។ ហើយសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ គឺជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងនៅទូទាំងប្រទេស។ លោកឧកញ៉ាបណ្ឌិតបន្តថាសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យបានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមផ្ដល់យោបល់ជូនរាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលលើអាជីវកម្មក្នុងវិស័យឯកជនឲ្យកាន់តែមានប្រសិទ្ធិភាព និងដើម្បីបង្កលក្ខណៈធុរកិច្ចឲ្យកាន់តែល្អប្រសើរឡើងផងដែរ។ ក្នុងឱកាសនោះដែរ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៍បានមានប្រសាសន៍ ណែនាំ និងសំណូមពរស្នើឲ្យសមាជិក សមាជិកាថ្មីទាំងអស់ ចូលរួមគាំទ្រដល់សកម្មភាពនានារបស់សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ និងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីប្រយោជន៍រួមរបស់សហគមន៍ធុរកិច្ចកម្ពុជា។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៍បាន អំពាវនាវឱ្យសមាជិក សមាជិកា ជួយកៀងគរ អាជីវករ ពាណិជ្ជករមកចូលរួមជាសមាជិកសភាពាណិជ្ជកម្មខេត្តបន្ថែមទៀតគឺដើម្បីជួយជម្រុញដល់សេដ្ឋកិច្ចខេត្តសៀមរាបឱ្យកាន់តែល្អប្រសើរ ហើយព្រមទាំងបានជាកម្លាំងវិស័យឯកជនកាន់តែច្រើនផងដែរ ។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៍បានមានប្រសាសន៍ ជម្រុញបន្ថែមទៀតដល់សមាជិក សមាជិកសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ ទាំងអស់ត្រូវខិតខំការស្វែងរក និងគៀងគរដល់បណ្ដាអ្នកវិនិយោគបរទេសឲ្យបានច្រើនបន្ថែមទៀត ដើម្បីមកស្វែងយល់ និងវិនិយោគនៅក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ មានទីតាំងដែលអំណោយផលច្រើនលើវិស័យកសិកម្ម និងឧស្សាហកម្មផងដែរ៕
Related Posts
សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់បន្តទទួលថវិកា ជំហានទី៣ពីមន្ទីរ អង្គភាពនិងសប្បុរសជន
ខេត្តពោធិសាត់: នៅថ្ងៃទី១៩កក្កដា២០២៣នេះក្នុងឱកាសអបអរសាទរខួបលើកទី១៦០ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម៨ឧសភាព ក្រោមប្រធានបទ«រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»ដែលបានប្រារព្ធធ្វើនៅស្នាក់ការសាខា ស្ថិតក្រោមអធិបតី ភាពឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់។ មន្ទីរ អង្គភាព សប្បុរសជននិងព្រះមន្ត្រីសង្ឃដែលបានចូលរួមឧបត្ថម្ភថវិកា៨ឧសភាឆ្នាំ២០២៣រួមមាន តាមរយៈឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគិ្គសនីកម្ពុជានិងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ថវិកា…
ចាប់រថយន្តដឹកឈើត្រាំទឹកបីគ្រឿង បង្កប់ក្រោមឈើផ្ទះចាស់ និងគ្រឿងសង្ហារឹម
ព្រះវិហារ÷ ខណ្ឌដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បានបញ្ជាឲ្យមន្ត្រីផ្នែករវៀង ផ្នែកត្បែងមានជ័យ និងមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ ស្ទាក់ចាប់រថយន្តដឹកផល-អនុផលព្រៃឈើ (ឈើត្រាំទឹកបង្កប់ក្រោមឈើផ្ទះចាស់ និងគ្រឿងសង្ហារឹម) ៣គ្រឿង ក្នុងរយៈពេល ២ថ្ងៃ បន្តបន្ទាប់គ្នា នៅថ្ងៃទី២២-២៣មិថុនា២០២៣) រឹបអូសបានឈើត្រាំទឹករាប់រយសន្លឹក និងគ្រឿងសង្ហារឹម ( តុ…
ផ្លូវលេខ៥០សេ ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង តភ្ជាប់ទៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ អាចធ្វើដំណើរបាន ទាំងរដូវប្រាំងនិងវស្សា មិនអាក់ខានដោយសារទឹកជំនន់ក្នុងរដូវវស្សាដូចមុនទៀតឡើយ
ខេត្តកំពង់ឆ្នាំង៖ កំណាត់ផ្លូវ លេខ៥០សេដែលបាន តភ្ជាប់ពីភូមិ ស្រុកកំពងលែង ខេត្តកំពង់ឆ្នាំងឆ្ពោះ ទៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្នុងខែរដូវវស្សាឆ្នាំនេះ នឹងមិនត្រូវកាត់ផ្ដាច់ដោយទឹកជំនន់ដូចរាល់ឆ្នាំទៀតឡើយ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរស្រុកកំពុងលែង ដែលបានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ។ លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានបញ្ជាក់ថា កំណាត់ផ្លូវដែលតភ្ជាប់ពី ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង…