ព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តបារាមហានទីរតនារាម(ហៅវត្តស្វាយរមៀត)ដែលស្ថិតនៅភូមិបន្ទាយឈើក្នុងសង្កាត់ទឹកវិលក្រុង/ខេត្តសៀមរាប បានមូលមតិគ្នាប្រារព្ធធ្វើពិធីបុណ្យទេសនាមហាវេស្សន្តរជាតកទៅតាមប្រពៃណីព្រះពុទ្ធ សាសនា ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិកាគ្រប់សន្តានដែលបានចែកឋានទៅកាន់បរលោកឱ្យមកទទួលផលបុណ្យដោយពិធីបុណ្យនោះដែរគឺបានប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី២៤ដល់ ថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០២៤ ។ ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះរាជាគណៈកិត្តិយស ព្រះចៅអធិការវត្តបារាយ- មហានទីរតនារាម ហៅវត្តស្វាយរមៀតបានមានសង្ឃដីកាថា ការប្រារព្ធធ្វើបុណ្យទេសនាមហាវេស្សន្តរជាតកគឺបុណ្យប្រពៃណីបែបព្រះពុទ្ធសាសនា ហើយគឺជាប្រវត្តិរឿងសន្សំកុសលផ្នែកការបរិច្ចាគទានរបស់ព្រះវេស្សន្តរ ជាព្រះពោធិសត្វដែលបានបំពេញបារមីដ៏មហស្ចារ្យ ពោលគឺទាន បារមី ដើម្បីបានត្រាស់ជាព្រះសម្មាសម្ពុទ្ធក្នុងជាតិមុខ ។ ព្រះសច្ចានុបាល នឿម វុទ្ធី បានបន្តថា ជាតកគឺមានផ្ទៃរឿងវែងអន្លាយរហូតដល់១៣កណ្ឌ រៀបរាប់ដំណើរជីវិត និងការបំពេញទានរបស់ព្រះវេស្សន្តររាប់តាំងពីដំរីបច្ច័យនាគគេន្ទ្របរិច្ចាគសត្តសតកមហាទាន ប្រទានសេះ រាជរថ រហូតទីបំផុតបានដាក់ទានជាលី និង គ្រឹះស្នាជាបុត្រ ព្រមទាំងប្រកាសនឹងបរិច្ចាគនាងមេទ្រី និងខ្លួនព្រះអង្គថ្វាយជាទានផងដែរ។ ចិត្តសទ្ធាបំពេញទានដ៏ជ្រះថ្លារបស់ព្រះអង្គ មានតាំងពី គង់នៅចេតុត្តរនគររហូតក្នុងដំណើរតាមផ្លូវទៅគង់នៅក្នុងព្រៃភ្នំគិរីវង្គត។ បើធៀបនឹងជាតកផ្សេងទៀតក្នុងបណ្តាទសជាតក ឬជាតកទាំង ១០ មហាវេស្សន្តរជាតក ហាក់ដូចជាពេញនិយមក្រៃលែងក្នុងសង្គមពុទ្ធសាសនាតាំងពីដើមរៀងមក។ ក្នុងនោះដែរព្រះគ្រូចៅអធិការវត្តស្វាយរមៀតក៍បានមានសង្ឃដីកាបន្ថែមទៀតថា ការប្រារព្ធបុណ្យទេសនាព្រះមហាវេស្សន្តរជាតកនេះផងដែរក៍ដើម្បីធ្វើការឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ត័ កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុរំដោះ និង ការពារជាតិមាតុភូមិ និង ជនរួមជាតិដែលបានស្លាប់ទៅ ដោយភាពអយុត្តិធម៌ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងបុព្វការីជន ញាតិមិត្ត ដែលបានចែកថា រំលាយកាយទៅលោកខាងមុខ សូមឲ្យរួចចាកផុតពីអបាយភូមិទាំងឡាយ បានទៅកាន់សុគតិភពថ្មី កុំបីឃ្លាងឃ្លាតឡើយ ។ ម៉្យាងទៀតក្នុងពិធីនេះ ដែលមានបងប្អូន ញាតិញោមជិតឆ្ងាយដែលបានចូលរួម សូមអនុមោទនាក្នុងពិធីបុណ្យទេសនាមហា វេស្សន្ដរជាតក តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លូនផងដែរ ៕
Related Posts
ឯកឧត្តម ខូយ រីដា ថ្លែងថាក្រុមប្រឹក្សាក្រុង សង្កាត់ត្រូវបង្កើនសមត្ថភាពការងារកាត់បន្ថយភាពអសកម្មទើបធ្វើអោយមូលដ្ឋានមានការអភិវឌ្ឍន៍ជាក្តីសង្ឃឹមរបស់ម្ចាស់សន្លឹកឆ្នោត
ពោធិសាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាសង្កាត់ទាំង៧នៃក្រុងពោធិ៍សាត់ត្រូវប្រកាន់គោលជំហររួបរួមសាមគ្គី ឯកភាពផ្ទៃក្នុងបង្កើនសមត្ថភាពការងារ បន្តខិតខំបំពេញតួនាទីភារកិច្ចក្នុងការបម្រើប្រជាពលរដ្ឋ ជម្រុញការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន កាត់បន្ថយនូវភាពអសកម្ម និងមិនត្រូវបង្កបញ្ហាស្មុកស្មាញដែលនាំឲ្យប៉ះពាល់និងមានការថ្នាំងថ្នាក់ពីសំណាក់មហាជន ប្រជាជនមកលើថ្នាក់ដឹកនាំនោះឡើយ។ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងលើកឡើងបែបនេះនៅក្នុងពិធីបន្តជួបសំណេះ សំណាលជាមួយក្រុមប្រឹក្សាក្រុងនិងក្រុមប្រឹក្សាសង្កាត់ទាំង៧នៃស្រុកភ្នំក្រវាញចំនួន៦៥រូបក្នុងនោះក្រុមប្រឹក្សាក្រុង១៦រូបនិងក្រុមប្រឹក្សាសង្កាត់៤៩រូប…
ឯកឧត្តម ខូយ រីដា សំណេះសំណាលនិងប្រគល់បណ្ណសរសើរ លិខិតសរសើរអបដោយថវិកាជូនដល់ឃុំ សង្កាត់និងប៉ុស្តិ៍នគរបាលទាំង៤៩នៃរដ្ឋបាលខេត្តពោធិ៍សាត់
ខេត្តពោធិសាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណបញ្ជាការឯកភាពខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី១០ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ត បានអញ្ជើញសំណេះសំណាលនិងប្រគល់បណ្ណសរសើរ លិខិតសរសើរ អបដោយថវិកា របស់ក្រសួងមហាផ្ទៃ ជូនដល់រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលនៃរដ្ឋបាលខេត្តទាំង៤៩ដែលបានអនុវត្តគោលនយោ បាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឆ្នាំ២០២៣។ ឯកឧត្តម ខូយ…
មានជំងឺប្រចាំកាយ ពេលទៅដុត កញ្ជ្រាំងស្រូវ គ្រប់គ្រងភ្លើងមិនបាន ដួលសន្លប់ត្រូវភ្លើងឆេះស្លាប់ក្នុងស្រែ
ខេត្តកំពង់ឆ្នាំង៖ បុរសវ័យជាង ៥០ ឆ្នាំម្នាក់បានដួលស្លាប់ ដោយសារឈ្លក់ផ្សែងភ្លើងដុតកញ្ជ្រាំងស្រូវ ខណៈដែលបុរសរូបនោះ ទៅដុតកញ្ច្រាំងស្រូវរបស់ខ្លួនហើយគ្រប់គ្រង ស្ថានភាពភ្លើងឆេះមិនបាន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី ១២ខែមេសាឆ្នាំ ២០២៤ នៅភូមិអណ្ដូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ។ យោងតាមរបាយការណ៍ របស់លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំងទទួលផែនបង្ការនិងពន្លត់អគ្គីភ័យ…