ព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តបារាមហានទីរតនារាម(ហៅវត្តស្វាយរមៀត)ដែលស្ថិតនៅភូមិបន្ទាយឈើក្នុងសង្កាត់ទឹកវិលក្រុង/ខេត្តសៀមរាប បានមូលមតិគ្នាប្រារព្ធធ្វើពិធីបុណ្យទេសនាមហាវេស្សន្តរជាតកទៅតាមប្រពៃណីព្រះពុទ្ធ សាសនា ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិកាគ្រប់សន្តានដែលបានចែកឋានទៅកាន់បរលោកឱ្យមកទទួលផលបុណ្យដោយពិធីបុណ្យនោះដែរគឺបានប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី២៤ដល់ ថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០២៤ ។ ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះរាជាគណៈកិត្តិយស ព្រះចៅអធិការវត្តបារាយ- មហានទីរតនារាម ហៅវត្តស្វាយរមៀតបានមានសង្ឃដីកាថា ការប្រារព្ធធ្វើបុណ្យទេសនាមហាវេស្សន្តរជាតកគឺបុណ្យប្រពៃណីបែបព្រះពុទ្ធសាសនា ហើយគឺជាប្រវត្តិរឿងសន្សំកុសលផ្នែកការបរិច្ចាគទានរបស់ព្រះវេស្សន្តរ ជាព្រះពោធិសត្វដែលបានបំពេញបារមីដ៏មហស្ចារ្យ ពោលគឺទាន បារមី ដើម្បីបានត្រាស់ជាព្រះសម្មាសម្ពុទ្ធក្នុងជាតិមុខ ។ ព្រះសច្ចានុបាល នឿម វុទ្ធី បានបន្តថា ជាតកគឺមានផ្ទៃរឿងវែងអន្លាយរហូតដល់១៣កណ្ឌ រៀបរាប់ដំណើរជីវិត និងការបំពេញទានរបស់ព្រះវេស្សន្តររាប់តាំងពីដំរីបច្ច័យនាគគេន្ទ្របរិច្ចាគសត្តសតកមហាទាន ប្រទានសេះ រាជរថ រហូតទីបំផុតបានដាក់ទានជាលី និង គ្រឹះស្នាជាបុត្រ ព្រមទាំងប្រកាសនឹងបរិច្ចាគនាងមេទ្រី និងខ្លួនព្រះអង្គថ្វាយជាទានផងដែរ។ ចិត្តសទ្ធាបំពេញទានដ៏ជ្រះថ្លារបស់ព្រះអង្គ មានតាំងពី គង់នៅចេតុត្តរនគររហូតក្នុងដំណើរតាមផ្លូវទៅគង់នៅក្នុងព្រៃភ្នំគិរីវង្គត។ បើធៀបនឹងជាតកផ្សេងទៀតក្នុងបណ្តាទសជាតក ឬជាតកទាំង ១០ មហាវេស្សន្តរជាតក ហាក់ដូចជាពេញនិយមក្រៃលែងក្នុងសង្គមពុទ្ធសាសនាតាំងពីដើមរៀងមក។ ក្នុងនោះដែរព្រះគ្រូចៅអធិការវត្តស្វាយរមៀតក៍បានមានសង្ឃដីកាបន្ថែមទៀតថា ការប្រារព្ធបុណ្យទេសនាព្រះមហាវេស្សន្តរជាតកនេះផងដែរក៍ដើម្បីធ្វើការឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ត័ កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុរំដោះ និង ការពារជាតិមាតុភូមិ និង ជនរួមជាតិដែលបានស្លាប់ទៅ ដោយភាពអយុត្តិធម៌ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងបុព្វការីជន ញាតិមិត្ត ដែលបានចែកថា រំលាយកាយទៅលោកខាងមុខ សូមឲ្យរួចចាកផុតពីអបាយភូមិទាំងឡាយ បានទៅកាន់សុគតិភពថ្មី កុំបីឃ្លាងឃ្លាតឡើយ ។ ម៉្យាងទៀតក្នុងពិធីនេះ ដែលមានបងប្អូន ញាតិញោមជិតឆ្ងាយដែលបានចូលរួម សូមអនុមោទនាក្នុងពិធីបុណ្យទេសនាមហា វេស្សន្ដរជាតក តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លូនផងដែរ ៕
Related Posts
ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ មួយកន្លែងបានត្អូញត្អែ ពីតម្លៃសាច់សត្វចិញ្ចឹមធ្លាក់ចុះ សំណូមពរដល់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធមេត្តាជួយ ចាត់វិធានការច្បាប់ឲ្យតឹងរឹង ក្នុងការលួចនាំសាច់បង្កក ពីក្រៅចូលមកក្នុងស្រុក
កំពង់ឆ្នាំង÷ ម្ចាស់កសិដ្ឋានចិញ្ជឹមសត្វ ជ្រូកនិងគោក៍ដូចជាប្រជាពលរដ្ឋ បានត្អូញត្អែពីតម្លៃសាច់សត្វក្នុងស្រុកបានធ្លាក់ចុះ ធ្វើឱ្យពួកគាត់ខាតបង់ ថវិកាជាច្រើន ខ្លះចង់បោះបង់ការចិញ្ជឹម និងលក់កសិដ្ឋានរបស់ខ្លួន ព្រោះមិនអាច ទប់ទល់និងប្រាក់ចងការ យកដើម មកបើកអាជីវកម្មចិញ្ចឹមសត្វបន្តទៀតបាននោះឡើយ ។ លោក ពាញ គាលី ម្ចាស់កសិដ្ឋានចិញ្ជឹមជ្រូកនិងគោ នៅភូមិត្រពាំងក្របៅ ឃុំ ខ្លុងពពក…
ប្រតិភូបញ្ជាការដ្ឋានយោធាខេត្តប៊ិញធួន អញ្ជើញមកសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានជួបទទួលស្វាគមន៍ លោកវរសេនីយ៍ឯក ត្រឹង ដុងថាញ់ អនុប្រធាននយោបាយ បញ្ជាការដ្ឋានយោធាខេត្តប៊ិញធួន យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ដែលបានដឹកនាំប្រតិភូអញ្ជើញមកសម្ពោធអគារស្នាក់នៅ ដែលជាអំណោយរបស់គណៈកម្មាធិការប្រជាជនខេត្តប៊ិញធួន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយៈ…
ស្ពានយោលតាដេស ស្រុកភ្នំក្រវាញ ដែលត្រូវទឹកជំនន់ហូរដាច់ ត្រូវបានសម្តេចតេជោ សម្រេចអោយសាងសង់ឡើងវិញ
ខេត្តពោធិ៍សាត់៖ ស្ពានយោងតាដេស ស្ថិតក្នុងភូមិតាដេស ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ដែលរងការខូចខាតទាំងស្រុងដោយសារទឹកជំនន់ហូរដាច់កាលពីខែ កញ្ញា ឆ្នាំ ២០២៣ កន្លងទៅនោះត្រូវបានសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ ព្រះជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃ…