សៀមរាប៖ កាលពីថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប តំណាងអ្នកឧកញ៉ា សុះកំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និង ឯកឧត្តម ថន សារ៉ន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាសមាជិកឯកទេសហាឡាលកម្ពុជា បានដឹកនាំក្រុមការងារឯកទេសផលិតផលហាឡាល ចុះពិនិត្យការស្នើសុំប្រើប្រាស់ស្លាកសញ្ញាហាឡាល របស់របស់ក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិ អ៊ីលែន (ទឹកបរិសុទ្ធអ៊ីលែន) ដែលស្ថិតនៅភូមិត្បែងកើត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងក្រុមហ៊ុនកម្ពុជាហ្វូតខប់ភើរេសិន( អាហារដ្ឋានKFC) នៅក្នុងក្រុងសៀមរាប ។ ឯកឧត្តម អែល សៀត បានមានប្រសាសន៍ឱ្យដឹងថាការចុះពិនិត្យ ការស្នើសុំប្រើប្រាស់ស្លាកសញ្ញាហាឡាល របស់ក្រមហ៊ុនទឹកបរិសុទ្ធអ៊ីលែននិងអាហារដ្ឋានKFC នាពេលនេះគឺមានគោលបំណង ដើម្បីពន្យល់និងណែនាំឱ្យបានស្វែងយល់ពីកិច្ចការហាឡាល អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាល និងការប្រើប្រាស់ស្លាកសញ្ញាហាឡាលឱ្យបានត្រឹមត្រូវ និង ការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដារផលិតផលហាឡាលកម្ពុជា និងយន្តការអនុវត្តច្បាប់របស់មន្ត្រីនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក្នុងករណីប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា ទៅតាមស្ដង់ដារផលិតផលហាឡាលកម្ពុជាបានត្រឹមត្រូវ ព្រមទាំងឱ្យបានស្វែងយល់ពីកិច្ចការហាឡាល និងស្គាល់ពីស្លាកសញ្ញាហាឡាលកម្ពុជា ដើម្បីទទួលបាននូវផលិតផលហាឡាលនិងសេវាដែលទទួលបានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ឯកឧត្តម អែល សៀត ក៏បានមានប្រសាសន៍បន្ថែមឱ្យដឹងទៀតថា នាយកដ្ឋានកិច្ចការហាទ្បាល ជានាយកដ្ឋានថ្មីដែលទើបតែបង្កើតទ្បើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ តាមរយៈអនុក្រឹត្យលេខ ៣៨ អនក្រ.បក សី្តពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម។ នាយកដ្ឋាន កិច្ចការហាទ្បាល មានរចនាសម្ព័ន្ធស្ថិតនៅក្រោម អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប )នៃក្រសួងពាណិជ្ជកម្ម។ ហើយចំពោះការដាក់ពាក្យស្នើសុំប្រើប្រាស់ស្លាកសញ្ញាហាឡាល និងវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដារផលិតផលហាឡាលកម្ពុជា មានតែនៅនាយកដ្ឋានកិច្ចការហាឡាល នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្មតែមួយគត់ផងដែរ៕
Related Posts
លោក ហង្ស ចក្រា កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យរុស្សី ព្រោះជំងឺលើសឈាម
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមជូនដំណឹង និងអំពាវនាវ សមាជិក និង សប្បុរសជន មេត្តាជួយឧបត្ថម្ភដល់ លោក ហង្ស ចក្រា អនុប្រធានសមាគម ដែលកំពុងត្រូវបានសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យរុស្សី ព្រោះជំងឺលើសឈាម កាលពីយប់ថ្ងៃ៦ កក្កដា ២០២៣នេះ។ សូមមេត្តាចូលរួមឧបត្តមតាមរយៈ លោក ថាំង…
ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅស្រុកភ្នំក្រវាញ
ខេត្តពោធិសាត់៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធាបបទ លើកកម្ពស់សមធម៌ សុខភាព សមភាពយេនឌ័រនិងសិទ្ធិមនុស្ស ដែលបានធ្វើឡើងនៅបរិវេណពហុកីឡដ្ឋានក្រវាញ ក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ នាថ្ងៃទី២៤ខែមេសាឆ្នាំ២០២៤ ដោយមានការចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត…
ក្រុមហ៊ុនដីឡូតិ៍ សម្បត្តិរតនៈវិសាល ខេត្តកំពង់ឆ្នាំង រងការចោទប្រកាន់ ពីពលរដ្ឋថា មិនគោរពកិច្ចសន្យា!!!
ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋប្រមាណ៤៧គ្រួសារ មកពីបណ្តាខេត្តផ្សេងៗបានប្រមូលផ្តុំគ្នា នៅមុខស្នាក់ការក្រុមហ៊ុនដីឡូតិ៍មួយកន្លែងដែលមានទីតាំងនៅភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីស្នេីឲ្យលោក ជុង ហៃយ៉េន ហៅ ហេង ម្ចាស់ក្រុមហ៊ុនដីឡូតិ៍ សម្បត្តិរតនៈ វិសាល ខេត្តកំពង់ឆ្នាំង ទទួលខុសត្រូវ លើកិច្ចសន្យារបស់ខ្លួន នេះជាការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋដែលបានទិញដីឡូត៍ខាងលើនេះ។ ប្រជាពលរដ្ឋដែលជាអតិថិជនរបស់ក្រុមហ៊ុន…