សៀមរាប៖ កាលពីថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប តំណាងអ្នកឧកញ៉ា សុះកំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និង ឯកឧត្តម ថន សារ៉ន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាសមាជិកឯកទេសហាឡាលកម្ពុជា បានដឹកនាំក្រុមការងារឯកទេសផលិតផលហាឡាល ចុះពិនិត្យការស្នើសុំប្រើប្រាស់ស្លាកសញ្ញាហាឡាល របស់របស់ក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិ អ៊ីលែន (ទឹកបរិសុទ្ធអ៊ីលែន) ដែលស្ថិតនៅភូមិត្បែងកើត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងក្រុមហ៊ុនកម្ពុជាហ្វូតខប់ភើរេសិន( អាហារដ្ឋានKFC) នៅក្នុងក្រុងសៀមរាប ។ ឯកឧត្តម អែល សៀត បានមានប្រសាសន៍ឱ្យដឹងថាការចុះពិនិត្យ ការស្នើសុំប្រើប្រាស់ស្លាកសញ្ញាហាឡាល របស់ក្រមហ៊ុនទឹកបរិសុទ្ធអ៊ីលែននិងអាហារដ្ឋានKFC នាពេលនេះគឺមានគោលបំណង ដើម្បីពន្យល់និងណែនាំឱ្យបានស្វែងយល់ពីកិច្ចការហាឡាល អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាល និងការប្រើប្រាស់ស្លាកសញ្ញាហាឡាលឱ្យបានត្រឹមត្រូវ និង ការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដារផលិតផលហាឡាលកម្ពុជា និងយន្តការអនុវត្តច្បាប់របស់មន្ត្រីនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក្នុងករណីប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា ទៅតាមស្ដង់ដារផលិតផលហាឡាលកម្ពុជាបានត្រឹមត្រូវ ព្រមទាំងឱ្យបានស្វែងយល់ពីកិច្ចការហាឡាល និងស្គាល់ពីស្លាកសញ្ញាហាឡាលកម្ពុជា ដើម្បីទទួលបាននូវផលិតផលហាឡាលនិងសេវាដែលទទួលបានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ឯកឧត្តម អែល សៀត ក៏បានមានប្រសាសន៍បន្ថែមឱ្យដឹងទៀតថា នាយកដ្ឋានកិច្ចការហាទ្បាល ជានាយកដ្ឋានថ្មីដែលទើបតែបង្កើតទ្បើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ តាមរយៈអនុក្រឹត្យលេខ ៣៨ អនក្រ.បក សី្តពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម។ នាយកដ្ឋាន កិច្ចការហាទ្បាល មានរចនាសម្ព័ន្ធស្ថិតនៅក្រោម អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប )នៃក្រសួងពាណិជ្ជកម្ម។ ហើយចំពោះការដាក់ពាក្យស្នើសុំប្រើប្រាស់ស្លាកសញ្ញាហាឡាល និងវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដារផលិតផលហាឡាលកម្ពុជា មានតែនៅនាយកដ្ឋានកិច្ចការហាឡាល នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្មតែមួយគត់ផងដែរ៕
Related Posts
លោក យិន សាវ៉េន បាននាំយកទេយ្យទាន ទៀនព្រះវស្សា របស់ឯកឧត្តម ឧកញ៉ា ទៀង ថៃ និង លោកជំទាវ បណ្ឌិត វណ្ណ លុយ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន២ គឺវត្តត្រពាំងបីក្នុងក្រុងកំពង់ឆ្នាំងនិងវត្តត្រពាំងទឹកត្រជាក់ក្នុងស្រុករលាប្អៀរ
ខេត្តកំពង់ឆ្នាំង៖ ទេយ្យទាន និង ទៀនចំណាំព្រះវស្សា របស់ឯកឧត្តម ឧកញ៉ា ទៀង ថៃ និង លោកជំទាវបណ្ឌិត វណ្ណ លុយ នាយិកាក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិច ត្រូវបាន លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង នាំយកទៅប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន២…
ទីតាំងល្បែងជល់មាន់អនឡាញជាច្រើនកន្លែង ស្ថិតក្នុងស្រុកឆ្លូង ខេត្តក្រចេះ កំពុងបើកលេងយ៉ាងអាណាធិបតេយ្យ
យខេត្តក្រចេះ៖ ទីតាំងល្បែងជល់មាន់អនឡាញជាច្រើនកន្លែង ស្ថិតក្នុងស្រុកឆ្លូង ខេត្តក្រចេះ កំពុងបើកលេងយ៉ាងអាណាធិបតេយ្យ ប៉ុន្តែគ្មានសមត្ថកិច្ចណាមួយ ហ៊ានធ្វើការបង្ក្រាបឡើយ ហាក់បណ្តែតបណ្តោយឱ្យលេងបានយ៉ាងរលូន។ ដោយមានសេចក្តីរាយការណ៍ពីពលរដ្ឋថា នៅចំនុចគល់ស្ពានពង្រ ឃុំហាន់ជ័យ និងមានទីតាំងជាច្រើនកន្លែងទៀត ស្ថិតក្នុងភូមិសាស្ត្រស្រុកឆ្លូង បាននឹងកំពុងបើកល្បែងស៊ីសង ភ្នល់មាន់ជល់អនឡាញ ជាក់ស្តែងក្រុមការងារអ្នកសារព័ត៌មានយើងខ្ញុំបានផ្តិតយករូបភាពនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ក៏ឃើញដូចអ្វីដែលសេចក្តីរាយការណ៍ពិតប្រាកដមែន។ រីឯលោក…
លោក ស៊ុន សុវណ្ណារិទ្ធិ ដឹកនាំក្រុមការងារចុះពិនិត្យមើលអាគារចាស់ទុកទ្រូងមួយខ្នងដែលដួលរលំដោយសារភ្លៀងខ្យល់កន្ត្រាក់និងធ្វើការកែលម្អរសោភ័ណភាពក្នុងវិទ្យាល័យព្រះបាទសុរាម្រឹត
ខេត្តកំពង់ឆ្នាំង÷ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អមដំណើរដោយ លោកស្រី ប៊ន សុភី និង លោក យិន សាវ៉េន អភិបាលរងខេត្តប្រធានមន្ទីអប់រុំខេត្តលោកគ្រូអ្នកគ្រូវិទ្យាល័យព្រះបាទសុរាម្រិតនិងអាជ្ញាធរក្រុង អញ្ជើញចុះពិនិត្យមើលសំណង់អាគាចាស់ទ្រុឌទ្រោមជាយូមកហើយដែលបានដួលរលំដោយសារភ្លៀងខ្យល់កន្ត្រាក់ និងកែលម្អរសោភ័ណភាព ក្នុងបរិវេណវិទ្យាល័យព្រះបាទសុរាម្រឹត ស្ថិតនៅក្នុងសង្កាត់កំពង់ឆ្នាំង ក្រុង និង…