សៀមរាប៖ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាបនាព្រឹកថ្ងៃទី០៦ ខែ កុម្ភៈ ឆ្នាំ២០២៤នេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាបបានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីកិច្ចសហការការងារសន្តិសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈជាមួយអាជ្ញាធរ គណបក្សនយោបាយ និងភាគីពាក់ព័ន្ធ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ឆ្នាំ២០២៤ ក្រោមកិច្ចដឹកនាំប្រជុំដោយលោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប និង ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលក្រុង-ស្រុកទាំង១២ តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែនរាជរដ្ឋាភិបាល និងមន្ត្រីលេខាធិការដ្ឋាននៃគណៈកម្មការខេត្តនៃក្រុមការងារបោះឆ្នោតផងដែរ ។ លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានមានប្រសាសន៍ថាកន្លងមកមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំង អ្នកពាក់ព័ន្ធនានា តែងតែបានចូលរួមអនុវត្ត និងគោរពតាមច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌ ប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ ហើយរាជរដ្ឋាភិបាលកម្ពុជា។ លោក នឹម វ៉ាន់សំ បន្តថាដើម្បីធានាឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នាថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤នាពេលខាងមុខនេះទទួលបានជោគជ័យ សូមអាជ្ញាធរ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ចូលរួមអនុវត្តតួនាទីនិងភារកិច្ចរៀងៗខ្លួននៅគ្រប់ដំណាក់កាលនៃដំណើរការបោះឆ្នោតជាពិសេសត្រូវប្រកាន់ខ្ជាប់នូវក្រមសិលធម៌និងជំរុញឲ្យកម្លាំងសមត្ថកិច្ច រៀបផែនការ មុខសញ្ញា និងគោលដៅសំខាន់ៗ ដែលត្រូវការពារជាអាទិភាព ព្រមទាំងរៀបចំយន្តការរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោត និងរៀបចំកម្លាំងការពារ យ៉ាងជាក់លាក់ ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ប្រព្រឹត្ត ទៅក្នុងបរិយាកាសសន្តិសុខល្អប្រសើរ មានសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម គ្មានការភិតភ័យ ឬបំភិតបំភ័យ ក៏ដូចជាគ្មានការគំរាមកំហែង និងគ្មានអំពើហឹង្សាដើម្បីឲ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប្រកបប្រសិទ្ធភាពប្រព្រត្តិទៅដោយរលូន មានសេរីភាពមានតម្លាភាពត្រឹមត្រូវ និងយុត្តិធម៌ ប្រកបដោយសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា ប្រកបដោយភាពត្រឹមត្រូវ។លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានឱ្យដឹងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ខេត្តសៀមរាបស្ថិតនៅមណ្ឌលភូមិភាគទី៤(មាន៥ខេត្ត) មានចំនួន ១០ អាសនៈ មានអង្គបោះឆ្នោតជាតំណាងរាស្ត្រក្នុងតំណែងចំនួន ៦រូប និងអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៦៦៨រូប ដែលមានការិយាល័យបោះឆ្នោតចំនួន២គឺ៖ ការិយាល័យលេខ៤០០៤និង ការិយាល័យលេខ ៤០០៥ និងមានគណបក្សនយោបាយចំនួន៤ដែលបានឈរឈ្មោះ ដែលមានឈ្មោះក្នុងសន្លឹកឆ្នោតតាមលំដាប់លេខរៀងដូចខាងក្រោមគឺ៖១/ គណបក្សប្រជាជនកម្ពុជា ២/គណបក្សឆន្ទៈខ្មែរ ៣/គណបក្សហ៊ុនស៊ិនប៉ិច ៤/គណបក្សកម្លាំងជាតិ ។ នៅក្នុងអង្គប្រជុំនោះដែរក៍បានធ្វើការផ្សព្វផ្សាយសេចក្តីណែនាំដូចជា ៖ស្តីពីហែរក្បួនឃោសនារបស់គណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ឆ្នាំ២០២៤ .សេចក្តីសម្រចស្តីពីការផលិត និងចែកចាយបណ្ណព័ត៌មានអ្នកបោះឆ្នោត.សេចក្តីណែនាំនិងសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការកម្មវិធីផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតអស់សុពលភាពតាមប្រព័ន្ធ អ៊ីនធឺណិត(អនឡាញ).សេចក្តីប្រកាសព័ត៌មានគជបស្តីពីការផ្សព្វផ្សាយអំពីការចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៤។
Related Posts
លោកឧត្តមសេនីយ៍ត្រី នូ ប៊ុនរិទ្ធ ប្រកាស គាំទ្រទាំងស្រុងនូវសាររបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា
ខ្ញុំបាទឧត្តមសេនីយ៍ត្រី នូ ប៊ុនរិទ្ធ នាយករង មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិន ពិការសម្តេចតេជោហ៊ុន សែន គូ លេន៣១៧សៀមរាប។សូមប្រកាស គាំទ្រទាំងស្រុងនូវសាររបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា ដែលបានថ្លែង នៅរសៀលថ្ងៃទី២៦ ខែកក្កដា…
ប្រកាសចូលកាន់មុខតំណែង ជាប្រធានអង្គភាពនគរបាលទេសចរណ៍ថ្មី ប្រចាំខេត្តសៀមរាប
ប្រធានអង្គភាពនគរបាលទេសចរណ៍ថ្មី ប្រចាំខេត្តសៀមរាប លោកវរសេនីយ៍ទោ ប៊ឹក បូភក្រ ត្រូវបានប្រកាសចូលកាន់មុខតំណែង បន្ទាប់ពីប្រធានអង្គភាពចាស់លោក ទី សុខឡែន ត្រូវបានដកចេញដោយសារការដឹកនាំមានភាពមិនប្រក្រតី។ ពិធីប្រកាសចូលកាន់មុខតំណែងនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តសៀមរាប ។ លោកឧត្តមសេនីយ៍ឯក ប៊ុន ដា ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ដែលអញ្ជើញជាអធិបតីក្នុងពិធីប្រកាសនេះ…
វគ្គផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច របស់ការិយាល័យប្រជាពលរដ្ឋ និង ការប្រើប្រាស់កម្មវិធីទូរសព្ទ័ (មតិយើង)ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងទាំងបី ក្រុមប្រឹក្សាឃុំ មេភូមិ ចំនួន៤ស្រុក
សៀមរាប៖ ចាប់ពី ថ្ងៃទី០៧ ដល់ទី១២ ខែ ធ្នូ ឆ្នាំ២០២៣ ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បានសហការជាមួយរដ្ឋបាលស្រុក ការិយាល័យប្រជាពលរដ្ឋស្រុក សូទ្រនិគម , ក្រឡាញ់ , ស្រីស្នំ និងស្រុកជីក្រែង បានចុះធ្វើការផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និង សមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ…