សៀមរាប៖ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាបនាព្រឹកថ្ងៃទី០៦ ខែ កុម្ភៈ ឆ្នាំ២០២៤នេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាបបានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីកិច្ចសហការការងារសន្តិសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈជាមួយអាជ្ញាធរ គណបក្សនយោបាយ និងភាគីពាក់ព័ន្ធ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ឆ្នាំ២០២៤ ក្រោមកិច្ចដឹកនាំប្រជុំដោយលោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប និង ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលក្រុង-ស្រុកទាំង១២ តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែនរាជរដ្ឋាភិបាល និងមន្ត្រីលេខាធិការដ្ឋាននៃគណៈកម្មការខេត្តនៃក្រុមការងារបោះឆ្នោតផងដែរ ។ លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានមានប្រសាសន៍ថាកន្លងមកមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំង អ្នកពាក់ព័ន្ធនានា តែងតែបានចូលរួមអនុវត្ត និងគោរពតាមច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌ ប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ ហើយរាជរដ្ឋាភិបាលកម្ពុជា។ លោក នឹម វ៉ាន់សំ បន្តថាដើម្បីធានាឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នាថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤នាពេលខាងមុខនេះទទួលបានជោគជ័យ សូមអាជ្ញាធរ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ចូលរួមអនុវត្តតួនាទីនិងភារកិច្ចរៀងៗខ្លួននៅគ្រប់ដំណាក់កាលនៃដំណើរការបោះឆ្នោតជាពិសេសត្រូវប្រកាន់ខ្ជាប់នូវក្រមសិលធម៌និងជំរុញឲ្យកម្លាំងសមត្ថកិច្ច រៀបផែនការ មុខសញ្ញា និងគោលដៅសំខាន់ៗ ដែលត្រូវការពារជាអាទិភាព ព្រមទាំងរៀបចំយន្តការរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោត និងរៀបចំកម្លាំងការពារ យ៉ាងជាក់លាក់ ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ប្រព្រឹត្ត ទៅក្នុងបរិយាកាសសន្តិសុខល្អប្រសើរ មានសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម គ្មានការភិតភ័យ ឬបំភិតបំភ័យ ក៏ដូចជាគ្មានការគំរាមកំហែង និងគ្មានអំពើហឹង្សាដើម្បីឲ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប្រកបប្រសិទ្ធភាពប្រព្រត្តិទៅដោយរលូន មានសេរីភាពមានតម្លាភាពត្រឹមត្រូវ និងយុត្តិធម៌ ប្រកបដោយសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា ប្រកបដោយភាពត្រឹមត្រូវ។លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានឱ្យដឹងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ខេត្តសៀមរាបស្ថិតនៅមណ្ឌលភូមិភាគទី៤(មាន៥ខេត្ត) មានចំនួន ១០ អាសនៈ មានអង្គបោះឆ្នោតជាតំណាងរាស្ត្រក្នុងតំណែងចំនួន ៦រូប និងអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៦៦៨រូប ដែលមានការិយាល័យបោះឆ្នោតចំនួន២គឺ៖ ការិយាល័យលេខ៤០០៤និង ការិយាល័យលេខ ៤០០៥ និងមានគណបក្សនយោបាយចំនួន៤ដែលបានឈរឈ្មោះ ដែលមានឈ្មោះក្នុងសន្លឹកឆ្នោតតាមលំដាប់លេខរៀងដូចខាងក្រោមគឺ៖១/ គណបក្សប្រជាជនកម្ពុជា ២/គណបក្សឆន្ទៈខ្មែរ ៣/គណបក្សហ៊ុនស៊ិនប៉ិច ៤/គណបក្សកម្លាំងជាតិ ។ នៅក្នុងអង្គប្រជុំនោះដែរក៍បានធ្វើការផ្សព្វផ្សាយសេចក្តីណែនាំដូចជា ៖ស្តីពីហែរក្បួនឃោសនារបស់គណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ឆ្នាំ២០២៤ .សេចក្តីសម្រចស្តីពីការផលិត និងចែកចាយបណ្ណព័ត៌មានអ្នកបោះឆ្នោត.សេចក្តីណែនាំនិងសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការកម្មវិធីផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតអស់សុពលភាពតាមប្រព័ន្ធ អ៊ីនធឺណិត(អនឡាញ).សេចក្តីប្រកាសព័ត៌មានគជបស្តីពីការផ្សព្វផ្សាយអំពីការចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៤។
Related Posts
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ស្នើឲ្យប្រជាពលរដ្ឋ សហការគ្នា ជាមួយសមត្ថកិច្ច ដើម្បីបង្រ្កាបល្បែងស៊ីសង ក្នុងមូលដ្ឋាន
ខេត្តកែប៖ ដើម្បីធានាបាននូវការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ជាពិសេសការបង្រ្កាបឱ្យខានតែបាន នូវទីតាំងល្បែងស៊ីសងខុសច្បាប់ ក្នុងមូលដ្ឋានខេត្តកែប ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានសំណូមពរដល់ប្រជាពលរដ្ឋ សហការជាមួយអាជ្ញាធរមូលដ្ឋាន ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីចាត់វិធានការលើទីតាំងខុសច្បាប់ទាំងនោះ។ ឯកឧត្តម…
កិច្ចប្រជុំជម្រុញការអនុវត្ត គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព
នៅព្រឹកថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ២០២៣នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំជម្រុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិ ការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យទី៩ និង ជម្រុញការអនុវត្តគោលយោបាយភូមិ ឃុំ-សង្កាត់…
សមត្ថកិច្ចឃាត់ខ្លួនកូនសិស្សលោក ដែលកាប់ព្រះសង្ឃនៅស្រុកស្ទោង បណ្តាល ឱ្យរងរបួសធ្ងន់ ព្រោះតែរឿងទំនាស់ពាក្យសម្ដី
កំពង់ធំ÷ ក្រោយពីមានបទបញ្ជា ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ វរៈសេនីយ៍ទោ ជឹម រីណា អធិការ(ស្តីទី)នគរបាលស្រុកស្ទោង បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ទ្រា និងប៉ុស្តិ៍កំពង់ចិនជើង រួមទាំងកម្លាំងប្រជាការពារ បង្រ្កាបឃាត់ខ្លួនបានជនសង្ស័យម្នាក់ ពីបទករណីហិង្សាដោយចេតនា។ គួររំលឹកផងដែរនៅម៉ោងប្រមាណ ២៣:៥៥នាទី ថ្ងៃទី១៧ ខែកញ្ញា…