សៀមរាប៖ នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាលនិងសិស្សនាយនគរបាលរង ដែលកំពុងសិក្សាវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី១ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅសាលានគរបាលជាតិភូមិភាគ៤ខេត្តសៀមរាប ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងថា ៖ ការបើកវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលគឺប្រវត្តិសាស្ត្រដ៏ សំខាន់និងចាំបាច់នៅក្នុងឆាកជីវិតរបស់ប្អូនៗដោយបានផ្លាស់ប្តូរជីវភាពការងាររបស់ប្អូនៗពីជនស៊ីវិលមកជាកងកម្លាំង នគរបាលជាតិ។ ហើយសិស្សដែលអាចទទួលបានវិញ្ញាបនបត្រសិក្សាលុះត្រាណាតែសិក្សាទទួលបានការជោគជ័យនិងអនុវត្តតាមនីតិវិធីជាធរមាន។ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានបន្តថា ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសក្រោមកិច្ចដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយបណ្ឌិត្យសភានគរបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ រយៈពេល៥ឆ្នាំ និងកម្មវិធីកំណែទម្រង់លើការងារសំខាន់ៗរួមមាន៖ ការងារដឹកនាំ-គ្រប់គ្រង ការអភិវឌ្ឍកម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការពង្រឹងវិន័យ និស្សិត-សិក្ខាកាម សិស្សនាយនគរបាល និង សិស្សនាយនគរបាលរង ការអភិវឌ្ឍធនធានមនុស្ស ការបង្កើតឱ្យមានយន្តការធានាគុណភាពអប់រំផ្ទៃក្នុង ការបង្កើតឱ្យមានវប្បធម៌គុណភាព ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងសម្ភារសិក្សា ការពង្រឹងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្ត្រ នគរបាល និងការពង្រឹងពង្រីកកិច្ចសហការប្រតិបត្តិការជាតិនិងអន្តរជាតិ សំដៅលើកកម្ពស់គុណភាពអប់រំបណ្តុះបណ្តាល ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការអង្គភាពប្រើប្រាស់កងកម្លាំងនគរបាលជាតិ ស្របតាមទិសដៅរបស់ក្រសួងមហាផ្ទៃ និងគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចមហា បវេធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដ៏ឆ្នើមនៃយើងទាំងអស់គ្នា។ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ក៍បានផ្ដល់អនុសាសន៍ដល់សិស្សនគរបាលគ្រប់រូបទាំងអស់ត្រូវ៖ ១. យកចិត្តទុកដាក់សិក្សារៀនសូត្រឮហ្វឹកហាត់ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ ២. មានវត្តមានគ្រប់ពេលសិក្សា ពេលប្រជុំជួរ ហ្វឹកហាត់កីឡា និងគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន និងហាមដាច់ ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានា។ ៣. ត្រូវគោរពឱ្យបាននូវបទបញ្ជាផ្ទៃក្នុង បទប្បញ្ញត្តិ សេចក្តីសម្រេចនានា របស់បណ្ឌិត្យសភា។ ៤ .ប្រកាន់ខ្ជាប់នូវទស្សនៈ «រៀនឱ្យចេះ មិនមែនរៀនឱ្យចប់» «គុណភាព មិនអាចសម្របសម្រួលបានឡើយ ។ ៥. អ្នកដែលមិនបានទទួលជោគជ័យក្នុងការសិក្សា នឹងមិនត្រូវបានផ្តល់វិញ្ញាបនបត្រសិក្សាជូនទេ។ ៦. ពេលត្រឡប់ទៅបម្រើការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបថការងារថ្មី ជាមន្ត្រីនគរបាលដែលមានលក្ខណ- សម្បត្តិគ្រប់គ្រាន់ មានសីលធម៌ល្អ មានការទទួលខុសត្រូវលើការងារ មានភាពស្មោះត្រង់ ដើម្បីឱ្យថ្នាក់ដឹកនាំផ្តល់ជំនឿទុកចិត្តមកលើខ្លួន។ លោកឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្តិ នាយកសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប បានបញ្ជាក់ថាវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី១នាពេលនេះគឺមានរយៈពេលសិក្សាចំនួន៤ខែ ដោយមានសិស្សចំនួន១៩២នាក់ ។ លោកឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្តិ បានមានប្រសាសន៍បន្ថែមទៀតថាគ្រូបណ្តុះបណ្តាលនៅសាលានគរបាលភូមិភាគ៤ គឺបានខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចក្នុងកាបង្រៀន ដើម្បីធ្វើសិស្សទាំងអស់ពេលត្រឡប់ទៅបំរើការងារនៅតាមអង្គភាពរៀងៗខ្លួន ប្រកបដោយសមត្ថភាព មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសីលធ៌មល្អ មានការទទួលខុសត្រូវលើការងារ មានភាពស្មោះត្រង់ ធ្វើឲ្យថ្នាក់ដឹកនាំមានជំនឿទុកចិត្ត និងប្រជាពលរដ្ឋស្រឡាញ់នៅតាមមូលដ្ឋានរបស់ខ្លួនផងដែរ ៕
Related Posts
ឯកឧត្តម ខូយ រីដា ថ្លែងថា បុណ្យចូលថ្មីប្រពៃណីជាតិខ្មែរក្នុងឆ្នាំនេះ ត្រូវរៀបចំជាទ្រង់ទ្រាយធំ ល្អផ្លែកលើសពីឆ្នាំមុនៗ
ខេត្តពោធិសាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់នារសៀលថ្ងៃអង្គារ១កើតខែចេត្រ ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ត្រូវនិងថ្ងៃទី៩ខែមេសា ឆ្នាំ២០២៤នៅសាលប្រជុំសាលាខេត្ត បានថ្លែងក្នុងឱកាសដិកនាំ កិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តប្រចាំខែមីនានិងលើកទិសដៅអនុវត្តបន្ត មានការចូលរួមពីអភិបាលរងខេត្ត ស្ថាប័នតុការ កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលស្រុក ក្រុងទាំង៧ មេឃុំ ចៅសង្កាត់និងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៤៩ជាង២០០នាក់ដោយបានបញ្ជាក់យ៉ាងច្បាស់ថាបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជិតឈានចូលមកដល់នេះត្រូវរៀបចំឱ្យមាន…
ជុនទុច្ចរិត ប្រើល្បិចឆបោកតាមទូរស័ព្ទ ត្រូវបានកងកម្លាំងអាវុធហត្ថ បង្ក្រាបនិង បញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់
កម្ពុជា÷ បច្ចុប្បន្នមានការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ក៏មានបុគ្គលមួយចំនួនប្រឈមនឹងការប្រើប្រាស់ ដោយខ្វះការ ប្រុងប្រយ័ត្ន រហូតបង្កជាឱកាសដល់ជនទុច្ចរិត ប្រើភាពចន្លោះប្រហោង ទៅជាការឆបោក គ្រប់រូបភាព ធ្វើឲ្យមាន ជនរងគ្រោះ ជាច្រើនត្រូវបានខាតបង់ប្រាក់កាស រហូតមានជនរងគ្រោះខ្លះ រងសម្ពាធផ្លូវចិត្តគិតខ្លីឈានទៅដល់ ការធ្វើអត្តឃាតក៏មាន។កន្លងមកមានការឆបោកតាមរយៈហ្វេសប៊ុក ដោយជនទុច្ចរិត ប្រើរូបភាពស្រីស្អាតឬប្រុសសង្ហា បង្កើតជាគណនី ក្លែងបន្លំ បោកបញ្ឆោតលួងលោមស្នេហាជាមួយជនរងគ្រោះ…
ការិយាល័យកុងស៊ុល កិត្តិយសអាល្លឺម៉ង់ ប្រចាំខេត្តសៀមរាប បានបើក សម្ពោធជាផ្លូវការ ខណៈ អាជ្ញាខេត្តថា ការិយា ល័យនេះ នឹងជម្រុញញដល់កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ
សៀមរាប៖ ការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ង់ ប្រចាំខេត្តសៀមរាប ត្រូវបានបេីកសម្ពោធជាផ្លូវការហើយ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ខណៈអាជ្ញាធរខេត្ត បង្ហាញក្ដីជឿជាក់ថា ការបើកទំព័រថ្មីនៃការិយាល័យកុងស៊ុលកិត្តិយ វានឹងបង្កើនទំនាក់ទំនងល្អបន្ថែមទៀត រវាងរដ្ឋបាលខេត្តសៀមរាប និង ការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ង់ ក៏ដូចជាការជម្រុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ ។ក្នុងនាមតំណាង ឯកឧត្តម ប្រាក់ សោភ័ណ…