សៀមរាប៖ នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាលនិងសិស្សនាយនគរបាលរង ដែលកំពុងសិក្សាវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី១ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅសាលានគរបាលជាតិភូមិភាគ៤ខេត្តសៀមរាប ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងថា ៖ ការបើកវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលគឺប្រវត្តិសាស្ត្រដ៏ សំខាន់និងចាំបាច់នៅក្នុងឆាកជីវិតរបស់ប្អូនៗដោយបានផ្លាស់ប្តូរជីវភាពការងាររបស់ប្អូនៗពីជនស៊ីវិលមកជាកងកម្លាំង នគរបាលជាតិ។ ហើយសិស្សដែលអាចទទួលបានវិញ្ញាបនបត្រសិក្សាលុះត្រាណាតែសិក្សាទទួលបានការជោគជ័យនិងអនុវត្តតាមនីតិវិធីជាធរមាន។ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានបន្តថា ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសក្រោមកិច្ចដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយបណ្ឌិត្យសភានគរបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ រយៈពេល៥ឆ្នាំ និងកម្មវិធីកំណែទម្រង់លើការងារសំខាន់ៗរួមមាន៖ ការងារដឹកនាំ-គ្រប់គ្រង ការអភិវឌ្ឍកម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការពង្រឹងវិន័យ និស្សិត-សិក្ខាកាម សិស្សនាយនគរបាល និង សិស្សនាយនគរបាលរង ការអភិវឌ្ឍធនធានមនុស្ស ការបង្កើតឱ្យមានយន្តការធានាគុណភាពអប់រំផ្ទៃក្នុង ការបង្កើតឱ្យមានវប្បធម៌គុណភាព ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងសម្ភារសិក្សា ការពង្រឹងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្ត្រ នគរបាល និងការពង្រឹងពង្រីកកិច្ចសហការប្រតិបត្តិការជាតិនិងអន្តរជាតិ សំដៅលើកកម្ពស់គុណភាពអប់រំបណ្តុះបណ្តាល ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការអង្គភាពប្រើប្រាស់កងកម្លាំងនគរបាលជាតិ ស្របតាមទិសដៅរបស់ក្រសួងមហាផ្ទៃ និងគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចមហា បវេធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដ៏ឆ្នើមនៃយើងទាំងអស់គ្នា។ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ក៍បានផ្ដល់អនុសាសន៍ដល់សិស្សនគរបាលគ្រប់រូបទាំងអស់ត្រូវ៖ ១. យកចិត្តទុកដាក់សិក្សារៀនសូត្រឮហ្វឹកហាត់ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ ២. មានវត្តមានគ្រប់ពេលសិក្សា ពេលប្រជុំជួរ ហ្វឹកហាត់កីឡា និងគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន និងហាមដាច់ ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានា។ ៣. ត្រូវគោរពឱ្យបាននូវបទបញ្ជាផ្ទៃក្នុង បទប្បញ្ញត្តិ សេចក្តីសម្រេចនានា របស់បណ្ឌិត្យសភា។ ៤ .ប្រកាន់ខ្ជាប់នូវទស្សនៈ «រៀនឱ្យចេះ មិនមែនរៀនឱ្យចប់» «គុណភាព មិនអាចសម្របសម្រួលបានឡើយ ។ ៥. អ្នកដែលមិនបានទទួលជោគជ័យក្នុងការសិក្សា នឹងមិនត្រូវបានផ្តល់វិញ្ញាបនបត្រសិក្សាជូនទេ។ ៦. ពេលត្រឡប់ទៅបម្រើការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបថការងារថ្មី ជាមន្ត្រីនគរបាលដែលមានលក្ខណ- សម្បត្តិគ្រប់គ្រាន់ មានសីលធម៌ល្អ មានការទទួលខុសត្រូវលើការងារ មានភាពស្មោះត្រង់ ដើម្បីឱ្យថ្នាក់ដឹកនាំផ្តល់ជំនឿទុកចិត្តមកលើខ្លួន។ លោកឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្តិ នាយកសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប បានបញ្ជាក់ថាវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី១នាពេលនេះគឺមានរយៈពេលសិក្សាចំនួន៤ខែ ដោយមានសិស្សចំនួន១៩២នាក់ ។ លោកឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្តិ បានមានប្រសាសន៍បន្ថែមទៀតថាគ្រូបណ្តុះបណ្តាលនៅសាលានគរបាលភូមិភាគ៤ គឺបានខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចក្នុងកាបង្រៀន ដើម្បីធ្វើសិស្សទាំងអស់ពេលត្រឡប់ទៅបំរើការងារនៅតាមអង្គភាពរៀងៗខ្លួន ប្រកបដោយសមត្ថភាព មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសីលធ៌មល្អ មានការទទួលខុសត្រូវលើការងារ មានភាពស្មោះត្រង់ ធ្វើឲ្យថ្នាក់ដឹកនាំមានជំនឿទុកចិត្ត និងប្រជាពលរដ្ឋស្រឡាញ់នៅតាមមូលដ្ឋានរបស់ខ្លួនផងដែរ ៕
Related Posts
រយៈពេលប៉ុន្មានថ្ងៃមកនេះភ្លៀងនៅតែបន្តធ្លាក់ ពេលល្ងាចធ្វើអោយទឹកទន្លេសាបមានការហក់ឡើងខ្ពស់
កំពង់ឆ្នាំង៖គិតត្រឹមថ្ងៃទី ៤ ខែ កញ្ញាឆ្នាំ២០២៣នេះ ភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នាស្ទើរាល់ល្ងាចដែលបានធ្វើអោយស្ថានភាពទឹកទន្លេសាបនៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោមមានការកើនឡើងជាបន្តបន្ទាប់ ដែលធ្វើអោយទឹកទន្លឹសាបលិចកំណាត់ផ្លូវលំភូមិកណ្តាលដោតកន្លែងខ្លះដែលទាបៗធ្វើអោយពិបាក់ក្នុងការធ្វើដំណើ ។ លោក ដោក ប៊ុនថុន ប្រធានមន្ទីធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានអោយដឹងនៅថ្ងៃទី៤កញ្ញា២០២៣នេះថាដោយសារបាតុភូតធម្មជាតិបណ្តាលអោយភ្លៀងបានធ្លាក់ជាបន្តបន្ទាប់រាលពេលរសៀលពីមធ្យមមកខ្សោយធ្វើអោយភ្លៀងធ្លាក់រាយពាសពេញខេត្ត បើទោះជាយ៉ាងនេះក្តីក៍នៅមិនទាន់បង្កអោយលំនៅឋានបងប្អូនប្រជាពលរដ្ឋដីចំការនៅតាមខ្នងចំការផ្សេងៗក្នុងខេត្តរួមនិងមនុស្សឬសត្វពាហនៈមិនទាន់មានការខូចខាតនៅឡើយ ។ បើយោងតាមរបាយការណ៍របស់លោក ដោកប៊ុនថុន បានពីលោកប្រធានមន្ទីធន់ធានទឹកនិងឧុតនិយមខេត្តកំពង់ឆ្នាំងបានអោយដឹងថាចំពោះសីតុណ្ហភាពថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២៣នេះសីតុណ្ហភាពមាន៣៤អង្សាសេ ខណៈដែលកម្ពស់ទឹកទន្លេសាបនៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោមទឹកមានកម្ពស់៦,៧០ ម៉ែត្រ បើធៀបនិងឆ្នាំ២០២២ទឹកមានកម្ពស់ទឹកមាន៧.៧៦ម៉ែត្រ ក្នុងនោះទឹកទន្លេដែលត្រូវបានប្រកាសអាសន្នមានកម្ពស់១១ម៉ែត្រ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងនិងលោក ដោកវ៊ុនថុន បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពើរដ្ឋដែលមានលំនៅឋានតាមដងទន្លេសាបក៍ដូចជាបងប្អូនប្រជាពលរដ្ខដែលមានមុខរបរបនេសាទដោយធ្វើដំណើរតាមដងទន្លេសូមអោយមានការប្រុងប្រយត្ន័ខ្ពស់ពិសេសកូនតូចៗកុំទុក្ខពួកគាត់ ចោលហើយក៍ត្រូវវិលចូលផ្ទះអោយបានមុនពេលរសៀលភ្លៀងធ្លាក់ដែលវាអាវបង្កឡើងទៅជាព្យុះនិងរលកដែលធ្វើការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលអាចជួបគ្រោះថ្នាក់ឡើងនៅបញ្ហាផ្សេងៗជាយថាហេតុ ៕
វត្តស្វាយរមៀតក្រុងសៀមរាប កំពុងក្លាយជាអារាមចាប់អារម្មណ៍ពីសំណាក់ភ្ញៀវបរទេស ដែលព្រះពុទ្ធសាសនាផ្សាភ្ជាប់ជំនឿទំនៀមទម្លាប់ វប្បធម៍ អរិយធម៍
សៀមរាប៖ បច្ចុប្បន្ននេះជារៀងរាល់ថ្ងៃភ្ញៀវបរទេសជាច្រើននាក់បានចាប់អារម្មណ៍ជាមួយនឹងការទស្សនាវត្តអារាមនានា នៅក្នុងខេត្តសៀមរាប បន្ទាប់ពីការទស្សនាប្រាង្គប្រាសាទបុរាណរបស់ខ្មែររួចមក។ នៅក្នុងនោះដែរ វត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀតដែលស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិលក្រុងសៀមរាប ខេត្តសៀមរាប គឺកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីភ្ញៀវទេសចរណ៍បរទេស ដែលក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរណ៍អន្តរជាតិជាច្រើននាក់មកទស្សនាក្នុងវត្តនេះគឺដើម្បីមកទស្សនាឈ្វេងយល់ពីព្រះពុទ្ធសាសនា ប្រពៃណី និង វប្បធម៌ និង ជំនឿទំនៀមទំលាប់ ព្រមទាំងបានប្រគេននូវបច្ច័យឬទេយ្យទានមួយចំនួនផងដែរដល់វត្តផងដែរ ។ព្រះសច្ចានុបាល នឿម វុទ្ធី…
យុទ្ធភណ្ឌ័មិនទាន់ផ្ទុះជាច្រើនគ្រាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ
កំពង់ឆ្នាំង៖ យុទ្ធភណ្ឌ័មិនទាន់ផ្ទុះចាស់ៗជាច្រើនគ្រាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១១និង៤៥នាទីថ្ងៃទី៤ខែតុលា ឆ្នាំ២០២៣។ លោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យនិងលោកវរ:សេនីយ៍ឯក សេងចិន្តា អធិការនគបាលស្រុកសាមគ្គីមានជ័យបានអោយដឹងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ករណីខាងលើនេះថានៅពេលប្រជាពលរដ្ឋក្នុងភូមិសំបុកគ្រៀលឃុំក្រាំងល្វាស្រុកសាមគ្គីមានជ័យកាប់ជីកគាស់ដីធ្វើចំការបានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនិងបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្រាំងរបៀបភ្លាមៗ ដើម្បីធ្វើការហ៊ុមព័ទ្ធកន្លែងទាំងអស់នោះ។ បើយោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកសាមគ្គីមានជ័យបានឱ្យដឹងថាក្នុងគ្រាប់ M16 ២០ប្រអប់ស្មើ ៨០០គ្រាប់ គ្រាប់ការ៉ាប៉ីនចំនួន ២០០ គ្រាប់…